សេចក្ដីប្រកាសនានា

  

មុខវិជ្ជា៖ រដ្ឋបាលសិក្សា

មុខវិជ្ជា៖រួម

ចំនូនម៉ោងក្នុងមួយសប្ដាហ៍ៈ ២ ម៉ោង
ចំនូនម៉ោងកន្នុមួយឆ្នាំសិក្សា ៦៨ ម៉ោង

វត្ថុ​បំណង


១. ចំណេះ​ដឹង

  1. ពន្យល់ពីគំរូ និងរបៀប រៀបចំសរសេរតាក់តែងលិខិតបទដ្ឋាននានាមានលិខិត គតិយុត្តិ លិខិតរដ្ឋបាល និងលិខិតឯកជនបានច្បាស់លាស់ត្រឹមត្រូវ
  2. ប្រាប់បានពី ការប្រើប្រាស់ពាក្យពេចន៍ និងឃ្លាឃ្លោង ដោយគោរពតាមឋានានុ ​​ ក្រម ដឹងខ្ពស់ ដឹងទាប ក្នុងការសរសេរលិខិតស្នាម ដើម្បីធ្វើទំនាក់ទំនងការងារ ផ្សេងៗបានត្រឹមត្រូវ
  3. ប្រាប់បានពីរបៀបគ្រប់គ្រងរដ្ឋបាលតាមផ្នែកផ្សេងៗគ្នា ដូចជាការគ្រប់គ្រង ថ្នាក់រៀន ការគ្រប់គ្រងសាលារៀន និងការងារគ្រប់គ្រងលើកិច្ចការផ្សេងៗទៀត ទៅតាមភារកិច្ចដែលទទួល បានសមហេតុ សមផល។

២. បំណិន

  1. សរសេរលិខិតស្នាមនានា ដើម្បីធ្វើទំនាក់ទំនង ក្នុងភារកិច្ចប្រចាំថ្ងៃ បានល្អ តាមតម្រូវការ
  2. គ្រប់គ្រងការងារ ដោយប្រកាន់ខ្ជាប់ភាពជាអ្នកដឹកនាំល្អ ប្រកបដោយជោគ ជ័យ។

៣. ឥរិយាបថ

  1. ទំនាក់ទំនងរាល់កិច្ចការងារ តាមរយៈលិខិតស្នាម ដោយគោរពឋានានុក្រមដឹង ទាប ដឹងស្មើ ដឹងខ្ពស់បានល្អសមរម្យ
  2. ប្រកាន់នូវជំហរទន់ភ្លន់ ម៉ឺងម៉ាត់ក្នុងរាល់ការងារគ្រប់គ្រងនិងដឹកនាំដោយ ស្មារតីប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច។