សេចក្ដីប្រកាសនានា

  

មុខវិជ្ជា៖ សិល្បៈ

មុខវិជ្ជា៖រួម

ចំនួនសប្តាហ៏ក្នុងមួយឆមាស៖ ១៧​សប្តាហ៏
ចំនួនម៉ោងសរុប​ក្នុងមួយឆ្នាំសិក្សា៖ ៣៤​ម៉ោង

វត្ថុ​បំណង

ក្រោយ​ពី​គរុ​និស្សិត​បាន​បញ្ចប់​ប្រធាន​បទ​ទាំង​ប៉ុន្មាន​​​ខាង​ក្រោម​​នេះ​ពួក​គេ​​អាច៖

១. ចំណេះ​ដឹង

  1. ពន្យល់នូវលក្ខណៈខុសគ្នានៃទម្រង់សិល្បៈទស្សនីយភាព និងការ ប្រើប្រាស់ទម្រង់និមួយៗបានត្រឹមត្រូវតាមក្បួនខ្នាត សមស្របតាម កាលៈទេសៈនិងកម្មវិធីផ្សេងៗ។

២. បំណិន

  1. កំណត់បានយ៉ាងច្បាស់លាស់ទៅលើទ្រឹស្តី និងការអនុវត្តបានត្រឹមត្រូវ តាមក្បួនខ្នាត។
  2. សិស្សរកឃើញនូវលក្ខណៈខុសគ្នានៃទម្រង់សិល្បៈទស្សនីយភាព និង ប្រើប្រាស់ទម្រង់និមួយៗបានត្រឹមត្រូវតាមក្បួនខ្នាត សមស្របតាម កាលៈទេសៈនិងកម្មវិធីផ្សេងៗ។

៣. ឥរិយាបថ

  1. មានស្មារតីចូលរួមថែរក្សាការពារសិល្បៈតន្ត្រី​និង​របាំរបស់ខ្មែរ ។