សេចក្ដីប្រកាសនានា

  

Download File

មុខវិទ្យា ៖​ ​ជីវវិទ្យា​

ឯក​ទេសទី​​ ១

ចំនួន​ម៉ោង​បង្រៀន​ក្នុង​មួយ​សប្តាហ៍ ០៦ ម៉ោង
ចំនួន​ម៉ោង​បង្រៀន ក្នុង​មួយ​ឆ្នាំ​សិក្សា ២០៤ ម៉

វត្ថុ​បំណង

ក្រោយ​ពី​គរុ​និស្សិត​បាន​បញ្ចប់​ប្រធាន​បទ​ទាំង​ប៉ុន្មាន​​​ខាង​ក្រោម​​នេះ​ពួក​គេ​​អាច៖

១. ចំណេះ​ដឹង

  1. ទទួល​បាន​គ្រឹះ​រឹង​មាំ​​ចំពោះ​ខ្លឹមសារ​ និង​គោល​ការណ៍​សំខាន់ៗ​នៃ​ជីវវិទ្យា​។
  2. បង្រួប​បង្រួម​​សម្រួល​ប្រធាន​បទ​ដែល​ធ្វើ​ឲ្យ​ជីវវិទ្យា​ទូទៅ​កាន់​តែ​ប្រសើរ​ឡើង​។
  3. ធ្វើ​សមាហរណកម្ម​បញ្ចូល​គ្នា​ផ្សា​ភ្ជាប់​រវាង​ទ្រឹស្ដី​និង​ការ​អនុវត្ត​។​
  4. សម្ដែង​ចំណេះ​ដឹង​ និង​សតិសម្បជញ្ញៈ​ នៃ​ការ​សម្ដែង​តួនាទី​របស់​ជីវវិទ្យា​។
  5. អនុវត្ត​​បច្ចេក​វិទ្យា​នៃ​ជីវវិទ្យា​ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​ជំនាន់​សម័យ​បច្ចុប្បន្ន​។​​​​​​​​​​​​​​
  6. មាន​សញ្ញាណ​ និង​ពន្យល់​បាន​ពី​បញ្ញត្តិ​គ្រឹះ​ និង​ផល​ប្រ​យោជន៍​នៃ​ជីវវិទ្យា។
  7. ពណ៌នា​​​បាន​​ពី​ការ​បន្ត​ពូជ ការ​បន្ត​ពូជ​នៃ​សត្វ​​ សេនេទិច​មនុស្ស​ មូលដ្ឋាន​គ្រឹះ​នៃ ម៉ូលេគុល​តំណពូជ​ វិស្វកម្ម​សេនេទិច​​​ អេកូឡូស៊ី​និង​ប្យូម​ ព្រម​ទាំង​​ការ​គ្រប់​គ្រង​ទី ​ ពិសោធន៍​វិទ្យា​សាស្ត្រ​។
  8. កំណត់​សម្ភារ​ឧបករណ៍​​ពិសោធន៍​ដើម្បី​បំពេញ​តម្រូវ​ការ​ប្រើ​ប្រាស់​តាម​ប្រធាន​បទ​​ ពិសោធន៍​នីមួយៗ​។
  9. ណែនាំ​សិស្សានុសិស្ស​​ឲ្យ​ធ្វើ​ពិសោធន៍​ក្នុង​បន្ទប់​ពិសោធន៍​ដោយ​ប្រើ​សម្ភារ​ក្នុង ​​​​​ ស្រុក​។

២. បំណិន

  1. ធ្វើ​ពិសោធន៍​ជីវវិទ្យា​តាម​បែប​លក្ខណៈ​វិទ្យា​សាស្ត្រ​បាន​ត្រឹម​ត្រូវ​។
  2. ស្រាវ​ជ្រាវ​ពិសោធន៍​វិទ្យាសាស្ត្រ​ដោយ​ខ្លួន​ឯង​​ និង​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​។​
  3. អភិវឌ្ឍ​ជំនាញ​ដោះស្រាយ​បញ្ហា​ និង​ជំនាញ​វិភាគ​។​
  4. បង្កើន​ការ​​ចង់​ដឹង​​ ចង់​ឃើញ​ និង​ស្វែង​យល់​​អំពី​វិទ្យាសាស្ត្រ​របស់​ពួក​គេ​។ ​
  5. បង្កើន​ជំនាញ​ឯកទេស​ផ្នែក​ជីវវិទ្យា​សម្រាប់​ការ​បង្រៀន​នៅ​សាលា​មធ្យម​សិក្សា​ ​ ​ទុតិយភូមិ​ចំណេះ​ទូទៅ​។
  6. បង្រៀន​ខ្លឹមសារ​មេរៀន​ការ​បន្ត​ពូជ ការ​បន្ត​ពូជ​នៃ​សត្វ​​ សេនេទិច​មនុស្ស​ មូលដ្ឋាន ​ ​គ្រឹះ​​​នៃ​ម៉ូលេគុល​តំណពូជ​ វិស្វកម្ម​សេនេទិច​​​ អេកូឡូស៊ី​និង​ប្យូម​ ព្រម​ទាំង​​ការ​គ្រប់​ ​​ គ្រង​ទី​ពិសោធន៍​វិទ្យា​សាស្ត្រ​​ទៅ​សិស្សានុសិស្ស​​បាន​យ៉ាង​ល្អ​។
  7. ធ្វើ​ពិសោធន៍​បង្រៀន​​សិស្ស​ និង​ឲ្យ​សិស្ស​អនុវត្ត​ការ​ងារ​ពិសោធន៍​នោះ​ដោយ​ខ្លួន​ ​ ឯង​។
  8. ស្រាវ​ជ្រាវ​មេរៀន​ជីវវិទ្យា​ដែល​ទាក់​ទង​ទៅ​នឹង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​បាន​ត្រឹមត្រូវ​។
  9. អនុវត្ត​គោល​ការណ៍​ជីវវិទ្យា​ដើម្បី​ធ្វើ​កំណែ​ទម្រង់​និង​អភិវឌ្ឍន៍​ជីវភាព​រស់​នៅ​ប្រចាំ​​​ ​ ថ្ងៃ​​។
  10. គ្រប់​គ្រង​ត្រួត​ពិនិត្យ​ការ​ងារ​ពិសោធន៍​ក្នុង​ទី​ពិសោធន៍​បាន​គ្រប់​ជ្រុង​ជ្រោយ​​ល្អ​​។

៣. ឥរិយាបថ

  1. ​មាន​ទំនុក​ចិត្ត​នៅ​ក្នុង​ការ​បង្រៀន​សិស្ស​នៅ​សាលា​មធ្យម​សិក្សា​ទុតិយភូមិ​ចំណេះ ​ ​ទូទៅ​។
  2. មាន​ស្មារតី​ស្រឡាញ់​ថែរក្សា​ការ​ពារ​ធម្មជាតិ​។​​
  3. មាន​ទឹក​ចិត្ត​ចង់​ដាំដុះ​រុក្ខជាតិ​ និង​ការ​ពារ​បរិស្ថាន​ដែល​កំពុង​រស់​នៅ​បច្ចុប្បន្ន។​
  4. ស្រឡាញ់​ និង​ចូលចិត្ត​រៀន​ផ្នែក​វិទ្យា​សាស្ត្រ។​
  5. ស្រឡាញ់​ និង​ការ​ពារ​ធនធាន​ធម្មជាតិ​ និង​បរិស្ថាន​សង្គម​។​
  6. មាន​ចំណាប់​អារម្មណ៍​ខ្លាំង​លើ​ការ​រៀន​សូត្រ​ ផ្នែក​ជីវវិទ្យា​និង​វិទ្យា​សាស្ត្រ​ទូទៅ​ផង​​ ​ ដែរ​។
  7. ប្រុង​ប្រយ័ត្ន​ ការ​ពារ​​និង​ថែទាំ​សុខភាព​ ខ្លួន​ឯង​ គ្រួសារ​ និង​សង្គម​។​
  8. ចូល​ចិត្ត​សិក្សា​ជីវវិទ្យា និង​ស្វ័យ​សិក្សា​ដោយ​ខ្លួន​ឯង​​។​
  9. មាន​គំនិត​ប្រឹង​ប្រែង​កែ​ច្នៃ​សម្ភារ​ ឧបករណ៍​ក្នុង​ស្រុក​ដើម្បី​បំពេញ​តម្រូវ​​ការ​មេរៀន​​ពិសោធន៍​​។
  10. មាន​បម្រុង​ប្រយ័ត្ន​ និង​ទទួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​ការ​ងារ​ប្រតិបត្តិ​នៅ​ទី​ពិសោធន៍​។