សេចក្ដីប្រកាសនានា

  

កម្មវិធីសិក្សាមុខវិទ្យា ៖​ ​គីមីវិទ្យា ​

ឯក​ទេសទី​​ ១

ចំនួន​ម៉ោង​បង្រៀន​ក្នុង​មួយ​សប្តាហ៍ ០៦ ម៉ោង
ចំនួន​ម៉ោង​បង្រៀន ក្នុង​មួយ​ឆ្នាំ​សិក្សា ២០៤ ម៉

វត្ថុ​បំណង

ក្រោយ​ពី​គរុ​និស្សិត​បាន​បញ្ចប់​ប្រធាន​បទ​ទាំង​ប៉ុន្មាន​​​ខាង​ក្រោម​​នេះ​ពួក​គេ​​អាច៖

១. ចំណេះ​ដឹង

  1. ពន្យល់បានពីបញ្ញត្តិ ខ្លឹមសារ និងបាតុភូតតាមបែបវិទ្យាសាស្ត្រលើមុខវិជ្ជាឯកទេស គីមីដែលបានសិក្សារួច។
  2. មានសមត្ថភាពដោះស្រាយសំណួរ លំហាត់ ទាក់ទងនឹងមុខវិជ្ជាគីមី។
  3. មានចំណេះដឹងថ្មីៗ ដែលអាចបន្តការស្រាវជ្រាវដោយខ្លួនឯង ឬបន្តការសិក្សាទៅថ្នាក់ខ្ពស់ទៀតបាន ។

២. បំណិន

  1. ថែរក្សា ទុកដាក់សារធាតុគីមីប្រកបដោយសុវត្ថិភាព
  2. ប្រើប្រាស់សារធាតុគីមីប្រកបដោយសុវត្ថិភាព
  3. កែច្នៃសម្ភារងាយៗ សម្រាប់បង្រៀនសិស្ស ដោយប្រើប្រាស់សម្ភារមានលក់ក្នុងទីផ្សារក្នុងស្រុក។
  4. រៀបចំកិច្ចការពិសោធន៍
  5. ដឹកនាំការងារធ្វើពិសោធន៍

៣. ឥរិយាបថ

  1. មានស្មារតីអប់រំពលរដ្ឋទូទៅ អំពីការប្រើប្រាស់ និងទុកដាក់សារធាតុគីមី អំពីគ្រោះថ្នាក់បង្កឡើងដោយសារធាតុគីមី និងអំពីរបៀបសង្រ្គោះពេលមាន គ្រោះថ្នាក់ពេលប៉ះសារធាតុគីមី។
  2. ចូលរួមការពារបរិស្ថានធម្មជាតិ
  3. មានជំនឿចិត្តក្នុងការបង្រៀនមុខវិជ្ជាគីមី