សេចក្ដីប្រកាសនានា

  

សេដ្ឋកិច្ច​  ឯកទេសទី១

កម្មវិធីសិក្សាមុខវិទ្យា ៖​ ​សេដ្ឋកិច្ច ​

ឯក​ទេសទី​​ ១

ចំនួន​ម៉ោង​បង្រៀន​ក្នុង​មួយ​សប្តាហ៍ ០៦ ម៉ោង
ចំនួន​ម៉ោង​បង្រៀន ក្នុង​មួយ​ឆ្នាំ​សិក្សា ២០៤ ម៉

វត្ថុ​បំណង

ក្រោយ​ពី​គរុ​និស្សិត​បាន​បញ្ចប់​ប្រធាន​បទ​ទាំង​ប៉ុន្មាន​​​ខាង​ក្រោម​​នេះ​ពួក​គេ​​អាច៖

១. ចំណេះ​ដឹង

  1. បង្ហាញពីសារៈសំខាន់នៃការសិក្សាសេដ្ឋកិច្ច ក្តាប់បានអំពីបញ្ហាសេដ្ឋកិច្ច និង របៀបនៃការគ្រប់គ្រងសេដ្ឋកិច្ច
  2. ពណ៌នាពីភាពប្រែប្រួលនៃតម្រូវការរបស់អ្នកប្រើប្រាស់ ព្រមទាំងធ្វើការផ្គត់ផ្គង់ឲ្យចំគោល ដៅ
  3. អធិប្បាបាយពីគំនិតច្នៃប្រឌិត ទាក់ទងនឹងចំណូលមានកំណត់
  4. ពន្យល់ពីវិធីសាស្រ្តស្វែងរកប្រាក់ចំណេញអតិបរិមា និងមិនឲ្យបាត់បង់អតិថិជន
  5. បង្ហាញពីដំណើរការវិវត្តន៍របស់សេដ្ឋកិច្ច និងប្រវត្តិសេដ្ឋកិច្ច
  6. បង្ហាញពីគំនិតផ្តួចផ្តើមដំបូងរបស់សេដ្ឋវិទូមួយចំនួនអំពីសេដ្ឋកិច្ច
  7. ពន្យល់ពីគោលគំនិតជាគន្លឹះនៃពាណិជ្ជកម្មសេរី និងការប្រឆាំងទៅនឹង ទស្សនទាននៃពាណិជ្ជកម្មសេរីនិយម
  8. អធិប្បាយពីតួនាទីរបស់រដ្ឋាភិបាលនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ
  9. បង្ហាញពីទ្រឹស្តីសេដ្ឋកិច្ចរបស់អ្នកប្រាជ្ញមួយចំនួនផ្សេងៗទៀតក្នុងការឆ្ពោះទៅ រកសង្គមបែបសង្គមនិយម
  10. ពណ៌នាពីទស្សនទានជាសារវន្តរបស់សេដ្ឋកិច្ចក្នុងសាលាក្លាស៊ីក
  11. ពន្យល់អំពីគំនិតផ្តួចផ្តើមដំបូងក្នុងការបង្កើតអាជីវកម្ម
  12. រៀបរាប់នៅធនធាន ពេលវេលា សម្ភារៈ មុនឈានដល់ការបង្កើតអាជីវកម្ម
  13. បកស្រាយតួនាទីអាជីវកម្មខ្នាតតូច ក្នុងការជំរុញឲ្យសេដ្ឋកិច្ចជាតិរីកចម្រើន
  14. អធិប្បាយអាជីវកម្មគ្រួសារ និងការអភិវឌ្ឍន៍
  15. ពណ៌នាសហគ្រិន និងការរីកលូតលាស់នៃអាជីវកម្ម
  16. រៀបរាប់អំពីការបង្កើតផែនការអាជីវកម្ម

២. បំណិន

  1. កំណត់បានពីការរំពឹងទុកអំពីចំណង់ចំណូលចិត្តអ្នកប្រើប្រាស់ ការកសាងសមិទ្ធិផល ថ្មីៗល្អៗ
  2. វិភាគបានពីវិធីសាស្រ្តដោះស្រាយបញ្ហាភាបលើស ភាពខ្វះនៃតម្រូវការ និងការផ្គត់ផ្គង់
  3. វិភាគបាននូវគំនិតជាយុទ្ធសាស្រ្តក្នុងការប្រកួតប្រជែង
  4. វិភាគអំពីគំនិតផ្តួចផ្តើមដំបូងអំពីសេដ្ឋកិច្ចឲ្យបានត្រឹមត្រូវ និងបណ្តាគំនិតពីការប្រឆាំង ចំពោះទ្រឹស្តីសេដ្ឋកិច្ច របស់លោកអាដាមស្ម៊ីតទាក់ទងទៅនឹងច្បាប់ធម្មជាតិ
  5. វិភាគអំពីមូលហេតុដែលទីផ្សារជាមធ្យោបាយដ៏ល្អក្នុងការលៃលកធនធាន
  6. កំណត់ពីមូលហេតុដែលថា ពាណិជ្ជកម្មរវាងមនុស្ស ឫប្រជាជាតិទាំងឡាយអាច ទទួលបានទាំងអស់គ្នា
  7. ប្រៀបធៀបចំណេះដឹងផ្នែកអាជីវកម្ម ដើម្បីទៅអនុវត្តក្នុងការប្រកបអាជីវកម្ម
  8. វិភាគអំពីការបង្កើតអាជីវកម្ម បរិយាកាសជុំវិញការប្រកបអាជីវកម្ម និងការប្រកួត ប្រជែងនៅលើទីផ្សារសេរី
  9. ដឹកនាំបំពេញភារៈកិច្ចជាម្ចាស់ត្រូវទទួលខុសត្រូវលើការខាត ឫចំណេញ

៣. ឥរិយាបថ

  1. អនុវត្តអាជិវកម្មប្រកបដោយសក្តានុពលនៅក្នុងទីផ្សារដែលមាននៅក្នុងពេលបច្ចុប្បន្ន
  2. មានស្មារតីសម្រេចចិត្តដើម្បីអត្ថប្រយោជន៍ខ្ពស់ចំពោះការជ្រើសរើសទំនិញ និងសេវា​
  3. មានសមត្ថភាពទទួលខុសត្រូវលើមុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃក្នុងស្ថានភាពកម្រិតខ្ពស់ និងជឿនលឿន
  4. មានគុណធម៌ និងសីលធម៌ល្អក្នុងការធ្វើអាជិវកម្មប្រកបដោយវិទ្យាសាស្រ្ត
  5. មានសមត្ថភាពក្នុងការបង្កើតអាជីវកម្មដោយខ្លួនឯងដែលជាអាជីពសម្រាប់ចិញ្ចឹមជីវិត
  6. មានសមត្ថភាពជាអ្នកច្នៃប្រឌិត និងបង្កីតនូវអ្វីដែលថ្មីដើម្បីបម្រើផលប្រយោជន៍ឲ្យសង្គម