វិទ្យាសាស្រ្តអប់រំ ឯកទេសទី១
កម្មវិធីសិក្សាមុខវិទ្យា ៖ វិទ្យាសាស្រ្តអប់រំ
ឯកទេសទី ១
ចំនួនម៉ោងបង្រៀនក្នុងមួយសប្តាហ៍ ០៦ ម៉ោង
ចំនួនម៉ោងបង្រៀន ក្នុងមួយឆ្នាំសិក្សា ២០៤ ម៉
វត្ថុបំណង
ក្រោយពីគរុនិស្សិតបានបញ្ចប់ប្រធានបទទាំងប៉ុន្មានខាងក្រោមនេះពួកគេអាច៖
១. ចំណេះដឹង
- ពន្យល់ពីគន្លឹះសំខាន់ៗនៅក្នុងខ្លឹមសារវិទ្យាសាស្ដ្រអប់រំដែលមានការពាក់ព័ន្ធនៅ ក្នុងសង្គមបានត្រឹមត្រូវ
- បកស្រាយពីបញ្ញតិ្តស្ដីពីចិត្តវិទ្យានិងគរុកោសល្យទំនើប ក្នុងជំនាញបានត្រឹមត្រូវ
- មានចំណេះដឹងថ្មីៗនិងបទពិសោធន៍ការងារ ខ្លីៗដែលពាក់ព័ន្ធនៅក្នុងការអប់រំ
- បង្ហាញពីគោលបំណងការសិក្សាវិទ្យាសាស្រ្តអប់រំបានត្រឹមត្រូវ
- ពន្យល់ពីប្រភេទនានារបស់វិធីសាស្រ្តស្រាវជ្រាវក្នុងចិត្តវិទ្យាបានច្បាស់លាស់។
២. បំណិន
- ប្រើប្រាស់វិទ្យាសាស្រ្តអប់រំដើម្បីជាជំនួយនៅក្នុងការងារប្រចាំថ្ងៃបានល្អ
- រៀបចំយន្តការនៃការបង្រៀននិងរៀនតាមប្រភេទនៃលក្ខណៈពិសេសបានត្រឹមត្រូវ
- ដឹកនាំអំពីរបៀបនៃការសរសេរសង្ខេបមេរៀនខ្លីៗបានតាមនិយាមគរុកោលស្យ
- ប្រៀបធៀបបញ្ញត្តិនៃប្រភេទនានារបស់វិទ្យាសាស្រ្តអប់រំបានច្បាស់លាស់
៣. ឥរិយាបថ
- មានស្មារតីស្រឡាញ់ចូលចិត្តការសិក្សាលើមុខវិជ្ជាវិទ្យាសាស្រ្តអប់រំ ដើម្បីអភិវឌ្ឍ បុគ្គលិកលក្ខណៈ ។
- ជួយជំរុញការបង្រៀននិងរៀនឲ្យមានប្រសិទ្ធភាព។