សេចក្ដីប្រកាសនានា

គេហៈទំព័រ NIE នៅពេលនេះស្ថិតនៅកំពុងសាងសង់។ គេហៈទំព័រនេះនិងបញ្ចប់ក្នុងពេលឆាប់ៗនេះ។

កម្មវិធីសិក្សាមុខវិទ្យា ៖​ ​ភូមិវិទ្យា

ឯក​ទេសទី​​ ១

ចំនួន​ម៉ោង​បង្រៀន​ក្នុង​មួយ​សប្តាហ៍ ០៦ ម៉ោង
ចំនួន​ម៉ោង​បង្រៀន ក្នុង​មួយ​ឆ្នាំ​សិក្សា ២០៤ ម៉

វត្ថុ​បំណង ៖

ក្រោយ​ពី​គរុ​និស្សិត​បាន​បញ្ចប់​ប្រធាន​បទ​ទាំង​ប៉ុន្មាន​​​ខាង​ក្រោម​​នេះ​ពួក​គេ​​អាច៖

១. ចំណេះ​ដឹង

 1. រៀបរាប់ពីមជ្ឈដ្ឋានធម្មជាតិ សង្គម នយោបាយ និងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងប្រទេសជប៉ុន។
 2. បង្ហាញពីនិយមន័យផ្សេងៗដែលពាក់ព័ន្ធបរិស្ថាន
 3. ពិពណ៌នាពីប្រភព សមាសធាតុ ផលប៉ះពាល់ និងដំណោះស្រាយនៃពំនុល បរិយាកាស កំណើនកំដៅផែនដី កង្វក់ទឹក កាកសំណល់រឹង និងការបំផ្លាញព្រៃឈើ។
 4. ពន្យល់បានពី អ្វីជាប្រទេសកំពុងអភិវឌ្ឍន៍ ប្រទេសអភិវឌ្ឍន៍, វិធីគណនាសន្ទស្សន៍នៃ ការអភិវឌ្ឍន៍មនុស្ស, ពិភពលោកមួយដែលមានការអភិវឌ្ឍមិនស្មើគ្នា, ស្ថានភាពក្រីក្រ របស់ប្រទេសកំពុងអភិវឌ្ឍន៍, រចនាសម្ព័ន្ធនៃខឿនសេដ្ឋកិច្ច, ការផ្គត់ផ្គង់កាឡូរី និង សន្ទស្សន៍អភិវឌ្ឍមនុស្សផ្តោតទៅលើប្រទេសកម្ពុជា។
 5. បកស្រាយពីមូលដ្ឋានភូមិវិទ្យាកសិកម្មពិភពលោក និងភូមិវិទ្យាកសិកម្មតំបន់។
 6. អត្ថាធិប្បាយបានពីទេសចរណ៍ជាអ្វី?, ចលនានិងប្រភពទេសចរណ៍, រចនាសម្ព័ន្ធ វិស័យទេសចរណ៍, កត្តាភូមិសាស្រ្តដែលមានឥទ្ធិពលដល់ទីតាំងមណ្ឌលទេសចរណ៍ និងទេសចរណ៍នៅក្នុងប្រទេសកម្ពុជា។
 7. រៀបរាប់ពីលំហដែលមានមនុស្សរស់នៅ, ទីក្រុងជាបេះដូងរបស់សង្គមបុរាណ និង បច្ចុប្បន្ន, ការរស់នៅក្នុងទីក្រុង, ការរស់នៅក្នុងស្រុកស្រែ, របេកក្រុងនិងជនបទ, និងនគរូបនីយកម្មផ្តោតទៅលើប្រទេសកម្ពុជា។

២. បំណិន

 1. អនុវត្តចំណេះដឹងភូមិវិទ្យា ដែលបានសិក្សាកន្លងមក ដើម្បីបង្រៀនសិស្សនៅតាម វិទ្យាល័យនានា។

៣. ឥរិយាបថ

 1. បណ្តុះស្មារតីថែរក្សា និងការពារបរិស្ថាន ធនធានធម្មជាតិ
 2. មានចំណូលចិត្តក្នុងការសង្កេត ស្រាវជ្រាវពីធម្មជាតិ និងសង្គម ដើម្បីបង្កើនការយល់ ដឹងរបស់ខ្លួនឲ្យកាន់តែប្រសើរ ឡើង។
 3. មានចំណូលចិត្តសិក្សាមុខវិជ្ជាភូមិវិទ្យា ដើម្បីបង្រៀនភូមិវិទ្យាដល់សិស្សវិទ្យាល័យឲ្យ កាន់តែមានគុណភាពប្រសើរឡើង។