សេចក្ដីប្រកាសនានា

  

កម្មវិធីសិក្សាមុខវិទ្យា ៖​ ​ប្រវត្តិវិទ្យា

ឯក​ទេសទី​​ ១

ចំនួន​ម៉ោង​បង្រៀន​ក្នុង​មួយ​សប្តាហ៍ ០៦ ម៉ោង
ចំនួន​ម៉ោង​បង្រៀន ក្នុង​មួយ​ឆ្នាំ​សិក្សា ២០៤ ម៉

វត្ថុ​បំណង

ក្រោយ​ពី​គរុ​និស្សិត​បាន​បញ្ចប់​ប្រធាន​បទ​ទាំង​ប៉ុន្មាន​​​ខាង​ក្រោម​​នេះ​ពួក​គេ​​អាច៖

១. ចំណេះ​ដឹង

  1. ពន្យល់​ខ្លឹមសារ​នៃមុខវិជ្ជាប្រវត្តិវិទ្យា​បាន​ច្បាស់​លាស់ល្អតាមរយះការសិក្សាអត្ថបទ។
  2. កំណត់​ព្រឹត្តិការណ៏សំខាន់ៗនៃប្រវត្តិសកលលោក កម្ពុជា និងតំបន់​បាន​ច្បាស់លាស់។
  3. កំណត់​បាន​ពី​របៀប​ផលិត​សម្ភារ​ឧ​ប​ទេស​​​ងាយ​​​​ៗ ​​​ដើម្បី​បង្រៀន​សិស្សឪយបានល្អ។

២. បំណិន

  1. បក​ស្រាយ​បញ្ហាមេរៀនប្រវត្តិវិទ្យា​បាន​ត្រឹម​ត្រូវ និង​ងាយ​យល់។
  2. ប្រើ​ប្រាស់ចំណេះថ្មីៗដើម្បី​ពន្យល់ណែ​នាំ​សិស្ស​​ឲ្យ​ដោះ​​ស្រាយ​មេរៀនបាន​ដោយ​ខ្លួនឯង។​
  3. ​បង្ហាត់​បង្រៀន​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់ និងផ្អែកលើ​មូលដ្ឋាន​ទ្រឹស្ដី​ច្បាស់​លាស់។
  4. មាន​គំនិត​ច្នៃ​ប្រឌិត​ផលិតឧបករណ៍ និង​សម្ភារ​ផ្សេងៗ​ងាយ​ៗ។

៣. ឥរិយាបថ

  1. មាន​ស្មារតី​ស្រឡាញ់​ចូល​ចិត្ត​រៀន​ និង​បង្រៀន​ប្រវត្តិវិទ្យា​។
  2. ប្រែក្លាយ​ទៅ​ជា​គ្រូ​បង្រៀន​ដ៏​ជំនាញ និង​ប្រកប​ដោយ​សមត្ថភាព។
  3. ជម្រុញដល់សិស្សឲចេះស្រលាញ់ចូលចិត្តការសិក្សា និងមានមនសិកាស្មោះត្រង់ ចំពោះជាតិមាតុភូមិ។
  4. លើកទឹកចិត្តក្នុងការសិក្សាមុខវិជ្ជាប្រវត្តិសាស្ត្រ និងផ្ទេរខ្លឹមសារទៅឪយសិស្សបានល្អ។