សេចក្ដីប្រកាសនានា

  

កម្មវិធីសិក្សាមុខវិទ្យា ៖​ ​​ព័ត៌មានវិទ្យា

ឯក​ទេសទី​​ ១

ចំនួន​ម៉ោង​បង្រៀន​ក្នុង​មួយ​សប្តាហ៍ ០៦ ម៉ោង
ចំនួន​ម៉ោង​បង្រៀន ក្នុង​មួយ​ឆ្នាំ​សិក្សា ២០៤ ម៉

វត្ថុ​បំណង ៖

ក្រោយ​ពី​គរុ​និស្សិត​បាន​បញ្ចប់​ប្រធាន​បទ​ទាំង​ប៉ុន្មាន​​​ខាង​ក្រោម​​នេះ​ពួក​គេ​​អាច៖

១. ចំណេះ​ដឹង

  1. ប្រើ​ប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​លីនុច​​តាម​រយៈ​កម្មវិធី​កូដ​ចំហ និង ការប្រើប្រាស់​ឧបករណ៍​ក្រាហ្វិក​របស់​លីនុច​ដែល​មាន​មូលដ្ឋាន​លើ​បរិស្ថាន​ផ្ទៃតុ KDE ចំណុច​ប្រទាក់​អ្នក​ប្រើ (GUI) និង ពាក្យ​បញ្ជា​សាមញ្ញ​ៗ។
  2. ជួសជុល
  3. ការ​បង្កើត​គេហទំព័រ
  4. យល់​ដឹង​អំពី​ជំនាន់ និង​ប្រភេទ​របស់​កុំព្យូទ័រ
  5. ណែនាំ​អោយ​ស្គាល់​អំពី​សមាសភាគ​សំខាន់ៗ​របស់​កុំព្យូទ័រ
  6. ណែនាំ​អោយ​ចេះ​ដំឡើង​សមាសភាគ​របស់​កុំព្យូទ័រ
  7. យល់​ដឹង​អំពី​របៀប​នៃ​ការ​ថែ​ទាំ​កុំព្យូទ័រ និង​ដំណោះស្រាយ​ចំពោះ​បញ្ហា
  8. យល់ដឹង​អំពី​លក្ខណៈ​នៃ​ការ​ត​បណ្ដាញ
  9. ការដំឡើង Joomla
  10. បង្កើត School Web Site

២. បំណិន

  1. ប្រើប្រាស់ និង​បង្រៀន​អំពី​ប្រព័ន្ធ​ប្រតិបត្តិ​ការ​លីនុច​ជា​ភាសា​ខ្មែរ តាម​ក្រាហ្វិក និង​ពាក្យ​បញ្ជា។
  2. គ្រប់គ្រង និង កំណត់​រចនាសម្ព័ន្ធ​នានា​បាន​ល្អ និង​ត្រឹមត្រូវ ។
  3. ចេះ​ជ្រើសរើស​ប្រភេទ​កុំព្យូទ័រ​សម្រាប់​ប្រើប្រាស់​ក្នុង​ការងារ
  4. ចេះ​ដំឡើង​សមាសភាគ​របស់​កុំព្យូទ័រ
  5. ប្រើប្រាស់​ចំណេះដឹង​ក្នុង​ការ​ដោះស្រាយ​ចំពោះ​បញ្ហា​នៃ​កុំព្យូទ័រ​មិន​ដំណើរការ
  6. ចេះ​ថែទាំ​កុំព្យូទ័រ និង​ប្រើប្រាស់​កុំព្យូទ័រ​ទៅ​តាម​លក្ខណៈ​បច្ចេកទេស
  7. ចេះ​ដំឡើង​ប្រព័ន្ធ​បណ្ដាញ
  8. ចេះ​ចែក​រំលែក​ធនធាន​ផ្សេងៗ​នៅ​លើ​បណ្ដាញ
  9. អាច​បង្កើត​គេហទំព័រ​របស់​សាលារៀន​សម្រាប់​ទំនាក់ទំនង និង​ផ្ដល់​ព័ត៌មាន។
  10. អាច​គ្រប់គ្រង​ព័ត៌មាន​នៅ​លើ​បណ្ដាញ​ទាន់​ពេលវេលា និង​ផ្ដល់​ការ​ងាយស្រួល​ដល់​អ្នក​ប្រើប្រាស់

៣. ឥរិយាបថ

  1. ឲ្យ​តម្លៃ ការ​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​លីនុច​ជា​ភាសា​ខ្មែរ ការថែទាំ កុំព្យូទ័រ​និង ការ​បង្កើត​គេហទំព័រ។
  2. លើក​ទឹក​ចិត្ត​សិស្ស​អោយ​ស្រលាញ់ និង​ចូល​ចិត្ត​ការ​សិក្សា​លើ​ផ្នែក​ជួសជុល និង​ថែទាំ កុំព្យូទ័រ។
  3. ជំរុញ​អោយ​សិស្ស​យល់ដឹង​ពី​អត្ថប្រយោជន៍​នៃ​ការ​ប្រើប្រាស់​កុំព្យូទ័រ។
  4. ជំរុញ​អោយ​សិស្ស​ចេះ​ថែ​រក្សា​ឧបករណ៍​ផ្សេង ៗ​ ក៏​ដូច​ជា​ការប្រើប្រាស់​អោយ​បាន​ត្រឹមត្រូវ។
  5. ចាប់​អារម្មណ៍​ក្នុង​ប្រើប្រាស់​បច្ចេកវិទ្យា​ក្នុង​សាលារៀន​ទាំង​ក្នុង​គ្រប់គ្រង​បុគ្គលិក​ ការ​បង្រៀន​និង​ការ​ស្រាវជ្រាវ
  6. បង្ហាញ​ពី​ការ​ចូលរួម​ទៅលើ​ការប្រើប្រាស់​ Internet និង ទំនាក់​ទំនង​តាម​បណ្ដាញ​ក្នុង​វិស័យ​អប់រំ