សេចក្ដីប្រកាសនានា

  

ភាសាខ្មែរ ឯកទេសទី១

កម្មវិធីសិក្សាមុខវិទ្យា ៖​ ​​អក្សរសាស្រ្ដខ្មែរ-ប្រវត្តិអក្សរសិល្ប៍

ឯក​ទេសទី​​ ១

ចំនួន​ម៉ោង​បង្រៀន​ក្នុង​មួយ​សប្តាហ៍ ០៦ ម៉ោង
ចំនួន​ម៉ោង​បង្រៀន ក្នុង​មួយ​ឆ្នាំ​សិក្សា ២០៤ ម៉

វត្ថុ​បំណង ៖

ក្រោយ​ពី​គរុ​និស្សិត​បាន​បញ្ចប់​ប្រធាន​បទ​ទាំង​ប៉ុន្មាន​​​ខាង​ក្រោម​​នេះ​ពួក​គេ​​អាច៖

១. ចំណេះ​ដឹង

  1. បកស្រាយពីនិយមន័យនៃមុខវិជ្ជាទ្រឹស្តីអក្សរសិល្ប៍បានក្បោះក្បាយ ។
  2. រៀបរាប់ពីលក្ខណៈពិសេស និងតួនាទីនៃទ្រឹស្ដីអក្សរសិល្ប៍ ។
  3. ពន្យល់អំពីប្រវត្តិអក្សរសិល្ប៍ បាតុភូតទាំងឡាយ ការចាប់កំណើតដំបូង និងបែបផែនរីកឡើងរបស់វាបានច្បាស់លាស់ ។
  4. បង្ហាញពីការវិវត្តរបស់អក្សរសិល្ប៍តាមដំណាក់កាលនីមួយៗនៃប្រវត្តិសាស្រ្ដបានត្រឹមត្រូវ ។
  5. ពន្យល់អំពីវេយ្យាករណ៍ខ្មែរសម្រាប់ថ្នាក់មធ្យមសិក្សា ។
  6. បកស្រាយវែកញែកពីវេយ្យាករណ៍ខ្មែរសម្រាប់ថ្នាក់មធ្យមសិក្សាឲ្យបានច្បាស់ លាស់ និងមានលក្ខណៈវិទ្យាសាស្ត្រដល់សិស្ស ។

២. បំណិន

  1. ប្រើប្រាស់ពុទ្ធិវិទ្យាសាស្រ្ដ បចេ្ចកទេស ដើម្បីបកស្រាយពីបញ្ហាសង្គមតាមរយៈមុខវិជ្ជាអក្សរសិល្ប៍ឲ្យបានត្រឹមត្រូវនិងច្បាស់ លាស់។
  2. អនុវត្តការស្រាវជ្រាវជាលក្ខណៈអក្សរសិល្ប៍ និងការសិក្សាអត្ថបទអក្សរសិល្ប៍ប្រកបដោយភាពប៉ិនប្រសប់។
  3. មានសមត្ថភាពដឹកនាំសកម្មភាពរៀនរបស់សិស្សឲ្យប្រព្រឹត្តទៅយ៉ាងរលូន ក្នុងម៉ោងបង្រៀន និងរៀន។
  4. ពង្រឹងសមត្ថភាពបង្រៀនលើមុខវិជ្ជាទ្រឹស្ដីអក្សរសិល្ប៍ និងស្នាដៃអក្សរសិល្ប៍។
  5. ស្គាល់ថ្នាក់ពាក្យ មុខងារនៃពាក្យច្បាស់លាស់ ។
  6. ប្រើប្រាស់ពាក្យខ្មែរបានត្រឹមត្រូវ ។
  7. ពង្រឹងការសង់ល្បះបានត្រឹមត្រូវ ។

៣. ឥរិយាបថ

  1. បណ្ដុះស្មារតីស្រលាញ់ ថែរក្សានិងការពារកេរដំណែល មរតកវប្បធម៌ អក្សរ សាស្ត្រជាតិ ។
  2. ជំរុញឲ្យចេះរស់នៅជាមួយគ្នាប្រកបដោយសុខសន្តិភាព ចេះចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក ។
  3. មានមនសិការវិជ្ជាជីវៈខ្ពស់ក្នុងនាមជាគ្រូបង្រៀនដែលមានប្រសិទ្ធភាព
  4. លើកស្ទួយអក្សរសាស្រ្តជាតិទៅគ្រប់ទិសទី និងចូលចិត្តការសិក្សាមុខវិជ្ជាអក្សរសាស្រ្តខ្មែរ ។
  5. ឯកភាពគ្នាក្នុងការប្រើប្រាស់វេយ្យាករណ៍ខ្មែរ។