សេចក្ដីប្រកាសនានា

  

មុខវិជ្ជា៖គរុកោសល្យ

មុខវិជ្ជា៖រួម

ចំនួនម៉ោងក្នុងមួយសប្តាស៍ ៖ ២ម៉ោង
ចំនួនម៉ោងក្នុងមួយឆ្នាំ ៖ ៦៨ម៉ោង

វត្ថុ​បំណង

ក្រោយ​ពី​គរុ​និស្សិត​បាន​បញ្ចប់​ប្រធាន​បទ​ទាំង​ប៉ុន្មាន​​​ខាង​ក្រោម​​នេះ​ពួក​គេ​​អាច៖

១. ចំណេះ​ដឹង

  1. បកស្រាយបានអំពីបាតុភូតផ្លូវចិត្តរបស់សិស្សមធ្យមសិក្សា ការអភិវឌ្ឍសីលធម៌ ចរិយាធម៌ រូបរាងកាយ ការគិត និងពង្រឹងការលូតលាស់បគ្គលិក្ខណ:។
  2. ពន្យល់ពីមូលដ្ឋានទ្រឹស្តីចតុស្តម្ភនៃការអប់រំ គោលការណ៏គ្រឺះសំរាប់ការអប់រំ គោល វិធីបង្រៀន វិធីបង្រៀនប្រកបដោយប្រសិទ្ធភាពនៅសាលារៀនចំណេះទូទៅ
  3. បកស្រាយពីទំនាក់ទំនងរវាងចិត្តវិទ្យា និងគរុកោសល្យក្នុងការងារបង្រៀន និង អប់រំ។

២. បំណិន

  1. ជ្រើសរើសវិធីសាស្រ្តបង្រៀនសមស្របតាមខ្លឹមសារនៃមេរៀន
  2. រៀបចំប្រភេទសំណួរបានច្រើនកំរិត
  3. ផលិតឯកសារ និងសំភារ:ឧបទេសសំរាប់បង្រៀន
  4. ច្នៃប្រឌិតការបង្រៀនដើម្បីឲ្យសិស្សទទួលបានចំណេះដឹង ចំណេះធ្វើ និង ឥរិយា- បថល្អ។

៣. ឥរិយាបថ

  1. អោយតម្លៃ និងជឿជាក់ទៅលើទ្រឹស្តីគរុកោសល្យ
  2. យកចិត្តទុកដាក់អនុវត្តន៏គោលវិធីសិស្សមជ្ឍមណ្ឌល និងវិធីសាស្រ្តទំនើបៗក្នុងការ បង្រៀន។
  3. ឲ្យតំលៃលើជំនាញវិជ្ជាជីវ:គ្រូបង្រៀន និងការអប់រំ ការច្នៃប្រឌិត និងការសិក្សា ស្រាវជ្រាវ ដើម្បីបង្រៀន និងអប់រំសិស្សឲ្យក្លាយជាពលរដ្ឋល្អ។