ដេប៉ាតឺម៉ង់គ្រប់គ្រងនិងផែនការអប់រំ – តួនាទីនិងភារកិច្ច

  • បណ្តុះបណ្តាលអធិការ​អប់រំ​ ជំនាញ​វិជ្ជាជីវៈ​នាយក​សាលា​​ និងជំនាញផ្សេងទៀត តាមការចាំ បាច់​​ ដោយធ្វើការជ្រើសរើសក្នុងចំណោមអ្នកមានសញ្ញាបត្របរិញ្ញាបត្រ ឬសញ្ញាបត្រដែលមានតម្លៃស្មើ តាមរូបភាពអាហារូបករណ៍ និងការបង់ថ្លៃសេវាសិក្សា
  • រៀបចំ ធ្វើបច្ចុប្បន្នភាព និងចងក្រងក្របខណ្ឌកម្មវិធីបណ្តុះបណ្តាល កម្មវិធីបណ្តុះបណ្តាល លម្អិត និងឯកសារគោលសម្រាប់ការបណ្តុះបណ្តាលលើជំនាញទទួលបន្ទុក
  • ស្រាវជ្រាវ ចងក្រង និងផលិត​ឯកសារ​​ពាក់​ព័ន្ធលើជំនាញទទួលបន្ទុក
  • រៀបចំនិងធ្វើបច្ចុប្បន្នភាពនូវរាល់សម្ភារៈដែលបម្រើឱ្យការរៀននិងបង្រៀន
  • ស្រាវជ្រាវនិងផលិតសម្ភារឧបទេសសម្រាប់បម្រើឱ្យការរៀននិងបង្រៀន
  • ពិនិត្យតាមដាននិងកែលម្អការបង្រៀននិងរៀន
  • វាយតម្លៃលទ្ធផលសិក្សានិស្សិត
  • រៀបចំផែនការអនុវត្តកម្មវិធីបណ្តុះបណ្តាលប្រចាំឆ្នាំ​និង​ផែនការ​កែ​លម្អកម្មវិធីបណ្តុះបណ្តាល
  • សហការជាមួយមជ្ឈមណ្ឌលស្រាវជ្រាវអប់រំ​និង​នវានុវត្តន៍​ ដើម្បីធ្វើការស្រាវជ្រាវជំនាញ​ទទួល​បន្ទុកឱ្យឆ្លើយតបទៅនឹងតម្រូវការប្រទេសជាតិ និងស្របតាមស្តង់ដាជាតិ តំបន់ និងអន្តរជាតិ
  • បង្កើតទំនាក់ទំនង និងសហប្រតិបត្តិការល្អជាមួយគ្រឹះស្ថានសិក្សា និងគ្រឹះស្ថានបណ្តុះបណ្តាលនានាទាំងជាតិ និងអន្តរជាតិ​​ ជាមួយដៃគូអភិវឌ្ឍន៍និងអ្នកពាក់ព័ន្ធលើជំនាញទទួលបន្ទុក
  • សហការរៀបចំផែនការយុទ្ធសាស្រ្ត ផែនការប្រតិបត្តិប្រចាំឆ្នាំ និងផែនការថវិកា របស់វិទ្យាស្ថាន​ និងរបស់អង្គភាពផ្ទាល់
  • ពង្រឹងការគ្រប់គ្រងអង្គភាពប្រកបដោយប្រសិទ្ធភាព គណនេយ្យភាព និងតម្លាភាព
  • គ្រប់គ្រង ចាត់ចែង រៀបចំបំពាក់ និងថែរក្សាសម្ភារ ឧបករណ៍​ ប្រព័ន្ធបច្ចេកវិទ្យា សៀវភៅ និងឯកសារដែលមាននៅក្នុងបន្ទប់រៀននិងទីកន្លែងប្រតិបត្តិ
  • ធ្វើរបាយការណ៍សកម្មភាពការងារប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ តាមកាលកំណត់ជូនថ្នាក់ដឹកនាំវិទ្យាស្ថានជាតិអប់រំ ​​និងក្រសួងអប់រំ យុវជន និងកីឡា
  • ទទួលបន្ទុកអនុវត្តភារកិច្ចផ្សេងៗទៀត​​ ដែលថ្នាក់ដឹកនាំវិទ្យាស្ថានប្រគល់ជូន។

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist