ផែនការយុទ្ធសាស្ត្របណ្ណាល័យសម្ដេចព្រះសង្ឃរាជ្យ ជួន ណាត មានតួនាទី និងភារកិច្ចដូចខាងក្រោម៖
- ផ្តល់សេវាល្អប្រកបដោយជំនាញវិជ្ជាជីវៈ រួមទាំងការផ្តល់សេវាបណ្ណាល័យអេឡិចត្រូនិកដល់អ្នកសិក្សា និងរៀបចំបរិស្ថានបណ្ណាល័យឱ្យបានសមស្របតាមយុគ្គសម័យថ្មី
- ផ្សព្វផ្សាយសៀវភៅ និងឯកសារដែលជាស្នាដៃនៃការសិក្សាស្រាវជ្រាវ
- គ្រប់គ្រងបណ្ណាល័យតាមបច្ចេកវិទ្យាឌីជីថល និងសម្របសម្រួលជូនអ្នកសិក្សា
- រៀបចំកំណត់លេខកូដសៀវភៅតាមប្រព័ន្ធបច្ចេកវិទ្យា និងទុកដាក់ឯកសារសិក្សាតាមផ្នែក និងតាមមុខវិជ្ជាតាមលំដាប់លំដោយ
- លើកផែនការ និងសិក្សាពីតម្រូវការ និងសម្ភារៈផ្សេងៗប្រើដល់ការអាន និងការស្រាវជ្រាវរបស់បុគ្គលិកអប់រំ គ្រូឧទ្ទេស គរុសិស្ស គរុនិស្សិត និងនិស្សិត
- រៀបចំផែនការយុទ្ធសាស្រ្ត ដើម្បីបន្តនិរន្តរភាពបណ្ណាល័យ ដោយលើគម្រោង និងកៀរគរហិរញ្ញាវត្ថុពីភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់សមត្ថភាពបណ្ណារក្ស និងបង្កើនប្រសិទ្ធភាពនៃសេវាកម្មបណ្ណាល័យ
- ដឹកនាំ បណ្ណាល័យឱ្យបានចូលជាសមាជិកសមាគមន៍បណ្ណាល័យជាតិ និងអន្តរជាតិ សាធារណៈ និងឯកជន
- ដឹកនាំការចូលរួមសកម្មភាពទាក់ទងនឹងបណ្ណាល័យ ការអាន និងការស្រាវជ្រាវ ទាំងក្នុងសហគមន៍ក្នុងស្រុក និងក្រៅស្រុក
- ធ្វើរបាយការណ៍អំពីសកម្មភាពវឌ្ឍនភាពប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំរបស់បណ្ណាល័យ តាមសំណើរបស់ថ្នាក់គ្រប់គ្រងជាន់ខ្ពស់របស់ វជអ និងក្រសួងអប់រំ យុវជន និងកីឡា
- ទទួលបន្ទកអនុវត្តភារកិច្ចផ្សេងៗទៀតដែលថ្នាក់ដឹកនំា វជអ ប្រគល់ជូន។