ផែនការយុទ្ធសាស្ត្របណ្ណាល័យសម្ដេចព្រះសង្ឃរាជ្យ ជួន ណាត រយៈពេល៥ឆ្នាំ (២០២៤-២០២៨) ត្រូវបានរៀបចំឡើងដើម្បីពង្រឹង និងលើកកម្ពស់គុណតម្លៃវិទ្យាស្ថានជាតិអប់រំឱ្យទៅជាមជ្ឈមណ្ឌលអប់រំគ្រូបង្រៀនប្រកបដោយឧត្តមភាព និងជាគ្រឹះស្ថានឧត្តមសិក្សាប្រកបដោយគុណភាព។ ផែនការយុទ្ធសាស្ត្របណ្ណាល័យសម្ដេចព្រះសង្ឃរាជ្យ ជួន ណាតមានគោលដៅសំខាន់ៗចំនួនបី៖ (១) កម្មវិធី ការណែនំា និងការផ្សព្វផ្សាយ (២) ការពង្រឹងសមត្ថភាពបណ្ណាល័យ (៣) ភាពជាដៃគូរ និងបណ្ដាញ និងក្របខណ្ឌពិនិត្យតាមដាន។ ផែនការយុទ្ធសាស្ត្របណ្ណាល័យសម្ដេចព្រះសង្ឃរាជ្យ ជួន ណាត មានយុទ្ធសាស្រ្តគោលសំខាន់ៗ ដូចខាងក្រោម៖
- យុទ្ធសាស្រ្ត ១៖ កសាងឧត្តមភាពបណ្ណាល័យប្រកបដោយនវានុវត្តន៍ ដើម្បីគាំទ្រដល់តម្រូវការសិក្សាក្នុងវជអ
- យុទ្ធសាស្រ្ត ២៖ អភិវឌ្ឍធនធានមនុស្សដោយផ្សារភ្ជាប់ទៅនឹងការគាំទ្រដល់បណ្ណាល័យ
- យុទ្ធសាស្រ្ត ៣៖បណ្តុះវប្បធម៌នៃការជឿទុកចិត្ត សុខុមាលភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីគាំទ្រដល់បេសកកម្មរបស់វជអ
- យុទ្ធសាស្រ្ត ៤៖ លើកកម្ពស់ប្រសិទ្ធភាពនៃដំណើរការគាំទ្របណ្ណាល័យ
- យុទ្ធសាស្រ្ត ៥៖ ៖ ពង្រឹងរចនាសម្ព័ន្ធសម្រាប់គាំទ្រការប្រើប្រាស់ធនធានបណ្ណាល័យ
- យុទ្ធសាស្រ្ត ៦៖ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបណ្ណាល័យ ដើម្បីគាំទ្រដល់ភាពជាអ្នកដឹកនាំ ការគ្រប់គ្រងការរៀន ការបង្រៀន និងការស្រាវជ្រាវប្រកបដោយឧត្តមភាពរបស់វជអ
- យុទ្ធសាស្រ្ត ៧៖ បង្កើនបំណិនស្រាវជ្រាវដល់បណ្ណារក្ស
- យុទ្ធសាស្រ្ត ៨៖ បង្កើនកេរ្តិ៍ឈ្មោះបណ្ណាល័យដោយផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹងកម្មវិធីសិក្សាក្នុងវជអ សហការជាមួយគ្រូឧទ្ទេស បណ្ណារក្សនៅកម្រិតមធ្យមសិក្សា។
- យុទ្ធសាស្រ្ត ៩៖ ពង្រឹងទំនាក់ទំនងជាមួយបណ្ណាល័យកម្រិតជាតិ តំបន់ និងអន្តរជាតិ