កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ គម្រោងលើកកម្ពស់ការយល់ដឹងសុខភាពផ្លូវចិត្តនៅតាមគ្រឹះស្ថានឧត្តមសិក្សានៃប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ហៅកាត់ថា MENTALHIGH មានសេចក្តីសោមនស្សរីករាយបានរៀបចំនូវកម្មវិធីសិក្ខាសាលាព្រឹត្តិការណ៍សុខភាពផ្លូវចិត្តស្តីពី “ការស្វែងយល់ពីសុខភាពផ្លូវចិត្ត និងការថែទាំខ្លួន” ដល់គរុនិស្សិត ១២+២ ឯកទេសបារាំង និងវិទ្យាសាស្ត្រ នៃវិទ្យាស្ថានជាតិអប់រំ។
នៅក្នុងកម្មវិធីសកម្មភាពចែករំលែកដោយ លោកស្រី ហុង ណៃស៊ីម បានលើកឡើងនូវខ្លឹមសារសំខាន់ ៗដូចជា ការកំណត់និយមន័យ សុខភាពពេញលេញ សុខភាពផ្លូវចិត្ត សារៈសំខាន់នៃសុខភាពផ្លូវចិត្តចំពោះអ្នកសិក្សា និងក្នុងជីវភាពប្រចាំថ្ងៃ ការតានតឹងចិត្ត បញ្ហា និងជំងឺផ្លូវចិត្ត និងជាពិសេសគឺការថែទាំខ្លួន រួមជាមួយការអនុវត្តលំហាត់សម្រាកចិត្តកាយ។ មុននឹងចាប់ផ្តើមកម្មវិធីលោកស្រី នូ ចន្នី អ្នកសម្របសម្រួលគម្រោង MENTALHIGH នៃវិទ្យាស្ថានជាតិអប់រំ បានបង្ហាញ និងណែនាំពីគម្រោង MENTALHIGH ដល់និស្សិត និងបើកកម្មវិធីសិក្ខាសាលា។ និស្សិតបានចូលរួមយ៉ាងសកម្មក្នុងការចែករំលែក ក៏ដូចជាឈ្វេងយល់ពីប្រធានបទដែលបានលើកឡើងជាពិសេសភាពធន់ផ្លូវចិត្ត ការថែទាំខ្លួន និងការអភិវឌ្ឍខ្លួនឯង។
ក្នុងនោះផងដែរនិស្សិតបានថ្លែងអំណរគុណដល់កម្មវិធីសិក្ខាសាលាដែលបានចែករំលែកចំណេះដឹងដ៏មានសារៈសំខាន់ និងប្រកបដោយសារៈប្រយោជន៍នេះ។
✨ MENTAL HEALTH CALENDAR EVENT: “UNDERSTANDING MENTAL HEALTH AND SELF-CARE” ✨
On July 17, 2025, the MENTALHIGH Project an initiative to promote mental health awareness in higher education across Southeast Asia was pleased to deliver a session at the National Institute of Education (NIE) on “Understanding Mental Health and Self-Care” for French and Science subject 12+2 teacher students.
Led by Mrs. Hong Naysim, the session guided students through vital topics, including:
🌱 What is health? & The definition of mental health
🌱 The importance of mental health in students’ daily life
🌱 Stress, mental health problems, and mental health disorders
🌱 Self-care and simple relaxation techniques
The event was warmly opened by Mrs. Nou Channy, who introduced the MENTALHIGH project and officially opened the Mental Health Calendar event.
Students actively joined in reflection, discussion, and sharing. Many highlighted how relevant and inspiring the session was for them as future teachers and responsible citizens for mental well-being. They expressed their gratitude to the organizing team and the MENTALHIGH Project for making this possible. A heartfelt thank you to all participants for energy, openness, and commitment to learning!
#MENTALHIGH #MentalHealthAwareness #SelfCare #EducationMatters #MentalRelaxation #CambodiaEducation #NIE










