វិទ្យាស្ថានជាតិអប់រំ៖ ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិអប់រំបានបើកវេទិកាពិភាក្សាតុមូលក្រោមប្រធានបទ “ការបង្កើតសហគមន៍វិជ្ជាជីវៈនៅតាមគ្រឹះស្ថានសាធារណៈ៖ បញ្ហាប្រឈម និងដំណោះស្រាយ” ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សៀង សុវណ្ណា នាយកវិទ្យាស្ថានជាតិអប់រំ។ គោលបំណងនៃវេទិកាពិភាក្សានេះ គឺដើម្បីចែករំលែកចំណេះដឹងនិងបទពិសោធក្នុងការបង្កើតសហគមន៍វិជ្ជាជីវៈ ដល់គរុនិស្សិតបរិញ្ញាបត្រ+២ ដែលត្រៀមបញ្ចប់ការសិក្សានាពេលដ៏ខ្លីខាងមុខនេះ ដើម្បីជាទុនសម្រាប់ចូលរួមដោះស្រាយបញ្ហានានាដែលកើតមាននៅកម្រិតមធ្យមសិក្សាទុតិយភូមិ។















