វិទ្យាស្ថានជាតិអប់រំ៖ ព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិអប់រំមានបើកកិច្ចប្រជុំណែនាំស្ដីពីការប្រឡងបញ្ចប់ការបណ្ដុះបណ្ដាលគ្រូបង្រៀនកម្រិតឧត្តម (បរិញ្ញាបត្រ+២) ជំនាន់ទី២ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៦-០៧ ខែសីហា ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិអប់រំ ក្រោមអធិបតីភាព ឯកឧត្តម លាង សេងហាក់ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា។












