វិទ្យាស្ថានជាតិអប់រំ សូមជូនដំណឹងដល់បុគ្គលិកអប់រំ សិស្ស និងនិស្សិត ដែលកំពុងសិក្សា ឬបម្រើការងារក្នុងវិស័យសាធារណៈ និងឯកជនឱ្យបានជ្រាបថា៖ វិទ្យាស្ថានមានបើកវគ្គសិក្សាខ្លីថ្មី លើមុខជំនាញចំនួន៦ដែលអាចជ្រើសរើសបានរួមមាន៖
១. គរុកោសល្យ និងវិធីសាស្រ្តបង្រៀន
២. ឯកទេសវិជ្ជាជីវៈនាយកសាលា
៣. ប្រព័ន្ធអធិការកិច្ចធានាគុណភាពអប់រំ
៤. ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត(AI)
៥. វិធីសាស្រ្តបង្រៀនភាសាអង់គ្លេស TESOL
៦. ការអនុវត្តវិធីសាស្ត្របង្រៀនដោយបញ្ចូលការអប់រំភាពជាលពលរដ្ឋសកល(GCED)។
សម្គាល់៖ *ក្រោយបញ្ចប់វគ្គសិក្សានេះ បុគ្គលិកអប់រំ សិស្ស និងនិស្សិតនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា។
កាលបរិច្ឆេទទទួលពាក្យ ៖ ចាប់ពីថ្ងៃផ្សាយដំណឹង រហូតដល់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥
==> កាលបរិច្ឆេទចូលរៀន ៖ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ #NIECAMBODIA ព័ត៌មានលម្អិត សូមស្កេន QR Code ឬចុចចូលលីងខាងក្រោម:
https://drive.google.com/drive/folders/17lI3SHs9QWr3-Ip9-plPHETO6wit28Rl?usp=sharing



