ថ្ងៃទី ១៧ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២៦ តំណាងវិទ្យាស្ថានជាតិអប់រំបានចូលរួមកិច្ចប្រជុំចាប់ផ្តើមគម្រោងSTART Cambodia ចំនួន៤ថ្ងៃតាមអនឡាញ។ គម្រោង START Cambodia មានន័យថា “ការផ្លាស់ប្តូរយុទ្ធសាស្ត្រសម្រាប់ការចូលរៀនកាន់តែទូលាយ ការពង្រឹងការរក្សាសិស្សឱ្យបានគង់វង្ស និងការលើកកម្ពស់លក្ខខណ្ឌសម្រាប់ទទួលនិស្សិតមកពីមជ្ឈដ្ឋានចម្រុះ ឆ្ពោះទៅការអភិវឌ្ឍនៅឧត្តមសិក្សានៅកម្ពុជា” គឺជាសកម្មភាពគន្លឹះទី២របស់ Erasmus ក្នុងការអភិវឌ្ឍសមត្ថភាពនៅឧត្តមសិក្សាក្នុងគន្លងទី៣ ដែលនឹងចាប់ផ្តើមជាផ្លូវការចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០២៦ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០៣០។
ខាងភាគីកម្ពុជា មានក្រសួងអប់រំ យុវជន និងកីឡា (MoEYS) វិទ្យាស្ថានជាតិអប់រំ (NIE) សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) សាកលវិទ្យាល័យស្វាយរៀង (SRU) និងសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ (UHST) នឹងធ្វើការរួមគ្នាជាមួយដៃគូអឺរ៉ុបចំនួន៤ គឺសាកលវិទ្យាល័យ Groningen នៃប្រទេសហូឡង់ (អ្នកសម្របសម្រួល) សមាគមន៍អ្នកអប់រំ និងអ្នកជំនាញវាយតម្លៃនៃប្រទេសអេស្ប៉ាញ សាកលវិទ្យាល័យពហុបច្ចេកទេសទីក្រុងម៉ាឌ្រីត នៃប្រទេសអេស្ប៉ាញ និងសាកលវិទ្យាល័យបច្ចេកទេសមជ្ឈិមបូព៌ានៃប្រទេសទួគី ក្នុងគោលបំណងជំរុញកំណែទម្រង់រចនាសម្ព័ន្ធនៃវិស័យឧត្តមសិក្សានៅកម្ពុជា ចាំបាច់សម្រាប់ធានាបរិយាបន្ននៃការឆ្លងចូលឧត្តមសិក្សា ការចូលរៀនមានសមធម៌ជាងមុន ការរក្សាការគង់វង្សកាន់តែខ្លាំង និងអត្រាជោគជ័យខ្ពស់ក្នុងការសិក្សានៅឧត្តមសិក្សាសម្រាប់ក្រុមងាយរងគ្រោះ។
ក្នុងរយៈពេល៤ឆ្នាំ ដៃគូសហការទាំង១០នឹងផ្តោតលើ៖
១- បង្កើតតួអង្គសំខាន់ៗដែលគាំទ្រដល់សិស្សនាពេលអនាគត ជាពិសេសសិស្សមកពីក្រុមងាយរងគ្រោះ ក្នុងការរៀបចំសម្រាប់ការឆ្លងចូលឧត្តមសិក្សាដោយជោគជ័យក្នុងដំណាក់កាល នៃការអប់រំមធ្យមសិក្សាទុតិយភូមិ ដោយផ្តល់នូវព័ត៌មានចាំបាច់តាមតម្រូវការ និងធនធានចាំបាច់សម្រាប់អភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ។
2- ការណែនាំអំពីនវានុវត្តន៍កម្មវិធីសិក្សា ក្នុងគោលបំណងពង្រឹងការរក្សាសិស្សឱ្យបានគង់វង្ស និងភាពជោគជ័យក្នុងការសិក្សាឆ្ពោះទៅចូលរៀនក្នុងវគ្គសិក្សាឆ្នាំទី១ នៃកម្មវិធីថ្នាក់បរិញ្ញាបត្រ STEAM។
3- រៀបចំគម្រោង និងរចនាសម្ព័ន្ធគាំទ្រកម្រិតស្ថាប័ន និងកម្មវិធី ដើម្បីឆ្ពោះទៅចូលរៀននៅឧត្តមសិក្សាប្រកបដោយបរិយាប័ន្ន ជាពិសេសសម្រាប់សិស្សមកពីក្រុមងាយរងគ្រោះ។
៤- បង្កើតយន្តការសម្រាប់អ្នកគ្រប់គ្រងនៅកម្រិតឧត្តមសិក្សានៅកម្ពុជា អ្នកបង្កើតគោលនយោបាយរបស់ស្ថាប័ន និស្សិតមកពីក្រុមងាយរងគ្រោះ និងគ្រូបង្រៀននៅឧត្តមសិក្សា ដើម្បីចូលរួមក្នុងកិច្ចសន្ទនាថ្នាក់ជាតិ និងសកម្មភាពរួមគ្នា ដែលផ្តោតលើការទ្រទ្រង់ និងពង្រីកកំណែទម្រង់រចនាសម្ព័ន្ធ។
ជាគម្រោងដែលមានរចនាសម្ព័ន្ធមួយ គម្រោង START Cambodia គាំទ្រយុទ្ធសាស្ត្រច្រកទ្វារសកលរបស់សហភាពអឺរ៉ុបនៃ “ការវិនិយោគលើការអប់រំប្រកបដោយគុណភាព ដោយយកចិត្តទុកដាក់លើបរិយាប័ន្ននៃក្រុមដែលងាយរងគ្រោះ” ធ្វើដូចនេះដើម្បីលើកកម្ពស់ការប្រកួតប្រជែងរបស់ប្រទេសកម្ពុជាជាមួយនឹងប្រជាជនចម្រុះកាន់តែច្រើនក្នុងការទទួលបានការងារសមរម្យ។
គម្រោង START Cambodia ប្រមូលផ្តុំតួអង្គក្នុងវិស័យឧត្តមសិក្សា និងមធ្យមសិក្សាទុតិយភូមិ ដោយរួមទាំងសិស្ស (ទាំងអ្នកដែលមកពីក្រុមងាយរងគ្រោះ) ធ្វើការរួមគ្នាជាមួយស្ថាប័នសិក្សា អ្នកគ្រប់គ្រងស្ថាប័នឧត្តមសិក្សា និងអ្នកអប់រំនៅឧត្តមសិក្សាថ្នាក់ជាតិ។
គម្រោងនេះមានគោលបំណងផ្តល់អត្ថប្រយោជន៍ដល់ (1) និស្សិត និងអ្នកសិក្សានៅកម្ពុជាទាំងអស់នូវអនាគតល្អ ជាពិសេសអ្នកដែលមកពីក្រុមងាយរងគ្រោះ (2) អនុវិស័យឧត្តមសិក្សាកម្ពុជា (3) អនុវិស័យមធ្យមសិក្សាកម្ពុជា និង (4) ជារួមសង្គមកម្ពុជាទាំងមូល តាមរយៈការផ្តល់ធន់ធានសម្រាប់ប្រព័ន្ធអប់រំនៅកម្ពុជាដែលអាចប្រើប្រាស់ដើម្បីលើកកម្ពស់កំណើនប្រកបដោយនិរន្តរភាព និងលទ្ធភាពទទួលបានការចូលរៀននៅឧត្តមសិក្សាប្រកបដោយសមធម៌ និងនាំឲ្យទទួលបានរងារសមរម្យ។
កិច្ចប្រជុំគម្រោងទល់មុខគ្នាលើកដំបូងនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញនៅថ្ងៃទី ២២-២៥ ខែមិថុនា ឆ្នាំ២០២៦ ដោយក្រសួងមហាផ្ទៃជាម្ចាស់ផ្ទះ។


