បរិញ្ញាបត្រជាន់ខ្ពស់អប់រំ ឯកទេសវិធីសាស្ត្របង្រៀនភាសាបារាំង នៅវិទ្យាស្ថានជាតិអប់រំ៖ ការបណ្ដុះបណ្ដាលឆ្ពោះទៅរកជំនាញវិជ្ជាជីវៈ និងការស្រាវជ្រាវក្នុងសតវត្សទី២១
ដើម្បីលើកកម្ពស់គុណភាពក្នុងការបណ្តុះបណ្តាលគ្រូបង្រៀនភាសាបារាំងនៅក្នុងប្រទេសកម្ពុជា មជ្ឈមណ្ឌលជាតិបណ្តុះបណ្តាលគ្រូបង្រៀនជាភាសាបារាំង (មជគប) នៃវិទ្យាស្ថានជាតិអប់រំ គាំទ្រហិរញ្ញវត្ថុដោយទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) ក្នុងគម្រោង DRAP-9248INE/AUF មានសេចក្តីសោមនស្សរីករាយក្នុងការចែករំលែកវីដេអូខ្លីមួយស្តីពី « កម្មវិធីបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំ ឯកទេសវិធីសាស្រ្តបង្រៀនភាសាបារាំង »។
តាមរយៈវីដេអូនេះ អ្នកនឹងបានស្វែងយល់អំពីបទពិសោធន៍ជាក់ស្តែង សាក្ខីកម្មមួយចំនួន ព្រមទាំងទស្សនវិស័យថ្មីសម្រាប់ការបង្រៀននិងរៀនភាសាបារាំង។
ចូលរួមជាមួយកម្មវិធីបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំ ឯកទេសវិធីសាស្រ្តបង្រៀនភាសាបារាំងទាំងអស់គ្នា ដើម្បីលើកកម្ពស់គុណវុឌ្ឍិ សមត្ថភាពវិជ្ជាជីវៈ និងកសាងឱកាសការងារសម្រាប់វិជ្ជាជីវៈគ្រូបង្រៀនឱ្យកាន់តែប្រសើរ។
Master de l’Éducation, Spécialité : Méthodologie d’Enseignement du Français (MEF) à l’Institut National de l’Éducation (INE) : une formation axée sur la professionnalisation et la recherche au XXIe siècle
Afin d’améliorer la qualité de la formation des enseignants de français au Cambodge, le Centre National de Formation des Enseignants de et en Français de l’Institut National de l’Éducation (INE), avec le soutien financier de l’Agence Universitaire de la Francophonie (AUF) dans le cadre du projet DRAP-9248INE/AUF, a le plaisir de vous proposer une capsule vidéo sur le programme du Master de l’Éducation, Spécialité : Méthodologie d’Enseignement du Français (MEF).
À travers cette capsule vidéo, vous découvrirez des expériences pratiques, des témoignages ainsi que de nouvelles perspectives pour l’enseignement/apprentissage du français.
Rejoignez le programme du Master de l’Éducation, Spécialité : Méthodologie d’Enseignement du Français (MEF) afin d’améliorer vos qualifications et compétences professionnelles ainsi que de mieux vous procurer de nouvelles opportunités pour votre carrière d’enseignant.

