រាជធានីភ្នំពេញ៖ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ ពិព័រណ៍អប់រំស្នាដៃស្រាវជ្រាវរបស់គរុនិស្សិតបរិញ្ញាបត្រជាន់ខ្ពស់អប់រំវិជ្ជាជីវៈគ្រូ បង្រៀនកម្រិតឧត្តម (បរិញ្ញាបត្រ+២) ជំនាន់ទី២ បានបន្តប្រព្រឹត្តទៅជាមួយផ្ទាំងទស្សនីយភាពដូចជា៖ (១) របាំនារីជាជួរ (២) ការសូត្រកំណាព្យក្រោមចំណងជើងថា “មជ្ឈមណ្ឌលអប់រំគ្រូប្រកបដោយឧត្តមភាព” (៣) ចម្រៀងមហោរី “ឡាវឆោមច័ន្ទ និងច័ន្ទរ៉ែម” (៤) ចម្រៀងចាប៉ី “អបអរសាទរពិព័រណ៍អប់រំវិទ្យាសាស្ត្រ ស្រណោះខែកត្តិក និងរាំវង់ផ្សងរកគូ” (៥) របាំត្បាល់ក្តឿង និង (៦) ចម្រៀង“ទីកែប” និង “អបអរសាទរវិទ្យាស្ថានជាតិអប់រំទទួលបានជ័យលាភីសាលាគរុកោសល្យគំរូ”។ ជាទីបញ្ចប់ ពិព័រណ៍អប់រំនេះបានប្រព្រឹត្តទៅដោយជោគជ័យ និងមានការសាទរពីសាធារណៈជនជិតឆ្ងាយ។
០៥ មេសា ២០២៥ | វិទ្យាស្ថានជាតិអប់រំ