នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ គម្រោងលើកកម្ពស់ការយល់ដឹងសុខភាពផ្លូវចិត្តនៅតាមគ្រឹះស្ថានឧត្តមសិក្សានៃប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ហៅកាត់ថា MENTALHIGH មានសេចក្តីរីករាយបានរៀបចំឡើងនូវកម្មវិធីសិក្ខាសាលាស្តីពី “ការគ្រប់គ្រងការតានតឹងចិត្ត”។ គម្រោង MENTALHIGH មានឱកាសចូលរួមជាមួយកម្មវិធីតាំងពិព័រណ៍អប់រំស្នាដៃស្រាវជ្រាវ របស់គរុនិស្សិតបរិញ្ញាបត្រជាន់ខ្ពស់អប់រំវិជ្ជាជីវៈគ្រូបង្រៀនកម្រិតឧត្តម (បរិញ្ញាបត្រ+២) ជំនាន់ទី២ ដោយបានដាក់បង្ហាញសកម្មភាពរបស់គម្រោង MENTALHIGH ដល់និស្សិត គ្រូឧទ្ទេស និងថ្នាក់ដឹកនាំ ដើម្បីយល់ដឹង និងលើកកម្ពស់សុខភាពផ្លូវចិត្តផ្ទាល់ខ្លួន និងអ្នកជុំវិញកាន់តែប្រសើរ។ នៅក្នុងសកម្មភាពនេះ គម្រោងបានបង្កើតនូវវគ្គសិក្ខាសាលាលើប្រធានបទ ការគ្រប់គ្រងការតានតឹងចិត្ត ដោយរួមបញ្ជូលនូវតេស្តពីស្ថានភាពសុខភាពផ្លូវចិត្ត ការអប់រំចិត្តសាស្រ្ត បច្ចេកទេសសម្រាកចិត្តកាយ និងការផ្ដល់សេវាប្រឹក្សាផ្លូវចិត្ត ការណែនាំពីការស្វែងរកសេវាប្រឹក្សា និងព្យាបាលផ្លូវចិត្តដែលត្រឹមត្រូវ ពីស្ថាប័នជំនាញផ្ដល់សេវាសុខភាពផ្លូវចិត្ត ដែលជាដៃគូសហប្រតិបត្តិការជាមួយគម្រោងលើកកម្ពស់សុខភាពផ្លូវចិត្ត។ សិស្សានុសិស្ស គរុនិស្សិត គ្រូឧទ្ទេស និងថ្នាក់ដឹកនាំបានចូលរួមទស្សនាស្តង់ពិព័រណ៍របស់គម្រោង និងចូលរួមធ្វើតេស្តពីស្ថានភាពសុខភាពផ្លូវចិត្តយ៉ាងកុះករ។ កម្មវិធីសិក្ខាសាលាបានបញ្ចប់ទៅដោយរីករាយ និងផ្លែផ្កាយ៉ាងក្រៃលែង។ នេះសរបញ្ជាក់ពីការចូលរួម គរុនិស្សិតក្នុងវិទ្យាស្ថានជាតិអប់រំទាំងមូល។
On April 3, 2025, the Building Mental Health Capacity at Higher Education Institutes in Southeast Asia project, also known as MENTALHIGH, was delighted to organize a workshop on “Stress Management.” The MENTALHIGH project had the special opportunity to participate in the Students’ Educational Research Exhibition of the second cohort of the Master of Education (M.Ed. +2) program. During this event, the project proudly showcased its initiatives to teacher trainees, teacher trainers, and the management team of the National Institute of Education (NIE), aiming to promote greater awareness of mental health and to encourage stronger support for mental well-being both individually and within their communities. As part of the exhibition, MENTALHIGH conducted a dedicated workshop on stress management, featuring mental health screening tests, psychoeducation sessions, relaxation techniques, and appropriate referral guidance. Teacher trainees, teacher trainers, and management representatives enthusiastically visited the project booth, participated in mental health screenings, and actively engaged in the activities provided. The workshop concluded successfully, filled with positivity and a strong sense of accomplishment. It clearly demonstrated the full support and commitment of the NIE management team toward promoting mental well-being among both staff and students.