ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត សៀង សុវណ្ណា នាយកវិទ្យាស្ថានជាតិអប់រំ និងក្រុមការងារក្រសួង បានអមដំណើរឯកឧត្តម ពុត សាមិត្ត អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ចុះពិនិត្យតាមដាន វាយតម្លៃការបង្រៀន និងរៀនស្ទែម កិច្ចការគម្រោង និងការវាយតម្លៃលទ្ធផលសិក្សាសិស្សនៅសាលាបណ្តាញ វិទ្យាល័យ ហ្វាពន្លឺសិល្បៈ ខេត្តបាត់ដំបង។ ក្នុងឱកាសនោះមន្ត្រីជំនាញក៏បាន៖
1) ហ្វឹកហាត់តេស្តស្តង់ដា និង Geip Ed_Tech
2) ផ្សព្វផ្សាយសេចក្តីណែនាំលេខ09 អយក សណន ស្តីពីការអនុវត្តតេស្តស្តង់ដាកម្រិតអន្តរជាតិ PISA
3) ធ្វើបទបង្ហាញលទ្ធផលអធិការកិច្ច វឌ្ឍនភាពស្តង់ដាសាលារៀនគំរូដើមគ្រាធៀបនិងចុងគ្រា
4) ធ្វើបទបង្ហាញអធិការកិច្ចផ្ទៃក្នុង
5) ធ្វើបទបង្ហាញទស្សនាទានស្តង់ដាសាលារៀនគំរូ
6) ផ្តល់មតិសំណេះសំណាលនិងបទពិសោធន៍ល្អៗនិងអនុសាសន៍ក្នុងការកែលម្អសាលារៀនឲ្យឆ្លើយតបទៅនឹងស្តង់ដាសាលារៀនគំរូ។