វជអ: ថ្ងៃសុក្រ៧កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោ៧:៣០ នាទីព្រឹក ឯកឧត្តមបណ្ឌិត សៀង សុវណ្ណា នាយកវិទ្យាស្ថានជាតិអប់រំ បានរៀបចំទទួលគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំកម្ពុជា ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត រ័ត្ន ឆាង អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា សម្រាប់ការចុះវាយតម្លៃពាក់កណ្ដាលអាណត្តិនៃការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ក្នុងគោលបំណងបង្ហាញលទ្ធផលបឋម នៃការវាយតម្លៃពាក់កណ្ដាលអាណត្តិនៅវិទ្យាស្ថានជាតិអប់រំ។ ជាលទ្ធផលក្នុងការវាយតម្លៃ ចំណុចអនុសាសន៍ទាំងអស់ត្រូវបានដោះស្រាយទាំងស្រុង។
https://web.facebook.com/share/p/1DRmMo7Nq3











