✨ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ គម្រោងលើកកម្ពស់ការយល់ដឹងពីសុខភាពផ្លូវចិត្តនៅតាមគ្រឹះស្ថានឧត្តមសិក្សានៃប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ហៅកាត់ថា MENTALHIGH បានរៀបចំកម្មវិធីសិក្ខាសាលាកសាងសមត្ថភាពស្តីពី “សញ្ញាណនៃការថែនាំការប៉ះទង្គិចផ្លូវចិត្ត និងចីរភាពនៃគម្រោងលេីកកម្ពស់សុខភាពផ្លូវចិត្តថ្នាក់ឧត្តមសិក្សា” ក្រោមអធិបតីភាព លោក ម៉ៅ សារឿន ព្រឹទ្ធបុរសមហាវិទ្យាល័យគរុកោសល្យនៃវិទ្យាស្ថានជាតិអប់រំ និងមានការចូលរួមពី លោកស្រីប្រធាន អនុប្រធានដេប៉ាតឺម៉ង់ ការិយាល័យ និង លោកស្រីជាគ្រូឧទ្ទេសនៃវិទ្យាស្ថានជាតិអប់រំ។
💫 សិក្ខាសាលានេះមានគោលបំណងដូចជា៖
– ផ្សព្វផ្សាយពីសញ្ញាណនៃការថែទាំការប៉ះទង្គិចផ្លូវចិត្ត និងសារៈសំខាន់ របស់ការថែទាំការប៉ះទង្គិចផ្លូវចិត្តក្នុងស្ថាប័នអប់រំ។
– បង្ហាញលទ្ធផលនៃសកម្មភាពលើកកម្ពស់សុខភាពផ្លូវចិត្ត និងសិក្ខាសាលាបំប៉នសមត្ថភាពសុខភាពផ្លូវចិត្តរបស់គម្រោង MENTALHIGH។
– ឈ្វេងយល់បន្ថែមពីកិច្ចអន្តរាគមន៍សុខភាពផ្លូវចិត្ត Shining Mind App និង Moodcare
– កិច្ចពិភាក្សាស្វែងរកធាតុចូលក្នុងចីរភាពនៃកម្មវិធីលើកកម្ពស់សុខភាពផ្លូវ ចិត្តបន្តគម្រោងMental High រយៈពេលបីឆ្នាំបន្ត។
💫 កម្មវិធីនេះដឹកនាំនិងសម្របសម្រួលសកម្មភាពដោយ លោកស្រី នូ ចន្នី និងលោកស្រី ហុង ណៃស៊ីម។
✨ សិក្ខាកាមទាំងអស់បានចូលរួមយ៉ាងសកម្មក្នុងការអនុវត្ត ការចែករំលែកបទពិសោធន៍ដែលជាមតិឆ្លុះបញ្ចាំងផ្ទាល់ខ្លួន និងបានថ្លៃងអំណរគុណកម្មវិធីសិក្ខាសាលាដែលបានចែករំលែកចំណេះដឹងដ៏មានសារៈសំខាន់ និងប្រកបដោយសារៈប្រយោជន៍នេះ។

