នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ នេះ វិទ្យាស្ថានជាតិអប់រំ (វជអ) បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ស្ថានទូតបារាំង និងដៃគូ OIF, AUF, APFC បានរៀបចំអបអរសាទរទិវាអន្ដរជាតិហ្វ្រង់កូហ្វូនីក្រោមប្រធានបទ “ជំនាន់នៃសន្ដិភាព? ការរួមចំណែករបស់យុវជនដើម្បីពិភពលោកប្រកបដោយសុខសន្តិភាព”។
កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមសហអធិបតីដោយ បណ្ឌិត នី រដ្ឋា នាយករងវិទ្យាស្ថានជាតិអប់រំ និង បណ្ឌិត អេឡូឌី វីណា អនុព័ន្ធសហប្រតិបត្តិការភាសាបារាំង តំណាងស្ថានទូតបារាំងប្រចាំនៅកម្ពុជា ដោយមានការចូលរួមពីលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សមកពីសាលាអនុវត្តនៃវជអ និងសាលារៀនជំនាន់ថ្មីទាំង៣នៅរាជធានីភ្នំពេញ គរុសិស្ស និស្សិតភាសាបារាំងនៃវជអ មន្ត្រីស្ម័គ្រចិត្តរបស់អង្គការ OIF ភ្ញៀវជាតិ និងអន្តរជាតិ ប្រមាណ ៤០០នាក់ ដើម្បីលើកកម្ពស់ភាសាបារាំង វប្បធម៌ចម្រុះ និងពង្រឹងសាមគ្គីភាព។ ជាពិសេស នេះក៏ជាការត្រៀមលក្ខណៈសម្រាប់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះផងដែរ។
បន្ថែមពីលើសទៅទៀត កម្មវិធីនេះក៏មានការសម្ដែងដែលធ្វើឱ្យកម្មវិធីកាន់តែមានភាពសប្បាយរីករាយ ដូចជា៖
-ការច្រៀង
-របាំខ្មែរ
-រឿងខ្លី
-សំណួរ-ចម្លើយ ហ្វ្រង់កូហ្វូនី។


