សេចក្តីជូនដំណឹង
វិទ្យាស្ថានជាតិអប់រំ សូមជូនដំណឹងដល់បេក្ខជនប្រឡងជាប់ស្ថាពរ និងបេក្ខជនប្រឡងជាប់ម្រុង សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារកម្រិតមធ្យមសិក្សា (វិទ្យាល័យ) ឆ្នាំសិក្សា២០២៦-២០២៧ សម័យប្រឡង ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ដែលត្រូវមកទទួលការបណ្តុះបណ្តាលនៅវិទ្យាស្ថានជាតិអប់រំទាំងអស់ ឱ្យបានជ្រាបថា៖ បេក្ខជនត្រូវមកបង្ហាញខ្លួន (ដោយផ្ទាល់នៅការិយាល័យសិក្សានៃវិទ្យាស្ថានជាតិអប់រំ) និងដាក់ពាក្យចូលរៀនចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦។
បញ្ជាក់៖ ករណីបេក្ខជនដែលមិនបានមកបង្ហាញខ្លួននិងដាក់ពាក្យចូលរៀន ចាត់ទុកថាបោះបង់ចោលការសិក្សា និងបេក្ខភាពជាគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ។



