បណ្ណាល័យអេឡិចត្រូនិកជាមូលដ្ឋានទិន្នន័យ(Database, E-Books) ដែលអាចអាន និងស្វែងរកឯកសារ បានពីគ្រប់ទីកន្លែង គ្រប់ពេលវេលា តាមរយៈគេហទំព័រផ្លូវការលើប្រព័ន្ធអ៊ីនធើណែត។ តំណរភ្ជាប់បណ្ណាល័យអេឡិចត្រូនិករបស់វិទ្យាស្ថានជាតិអប់រំ គឺ https://nielibrary.com ដែលមានបង្ហាញព័ត៌មាននៅផ្ទៃខាងមុខដូចជា៖ អសយដ្ឋានទំនាក់ទំនងបណ្ណាល័យ ព្រឹត្តិការណ៍នានា សៀវភៅសិក្សា ឯកសារចូលថ្មីៗ និងសកម្មភាពផ្សេងៗរបស់បណ្ណាល័យ។ ធនធានឯកសាររបស់បណ្ណាល័យ(E-resources) មានដូចជា៖ JSTOR និក្ខេបបទ ទិន្នន័យឯកសារបោះពុម្ពផ្សាយជាទូទៅ (E-publication) និងព្រឹត្តិបត្រស្រាវជ្រាវអប់រំជាដើម។