រាជធានីភ្នំពេញ៖ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ ពិព័រណ៍អប់រំស្តីពីស្នាដៃស្រាវជ្រាវរបស់គរុនិស្សិតបរិញ្ញាបត្រជាន់ខ្ពស់អប់រំវិជ្ជាជីវៈគ្រូបង្រៀនកម្រិតឧត្តម(បរិញ្ញាបត្រ+២) ជំនាន់ទី២ បានបន្តប្រព្រឹត្តទៅដោយមានកម្មវិធីសំណេវិទ្យាស្ថាជាតិអប់រំលើកទី២ មានបេក្ខជនចូលរួមសរុបចំនួន៤៩នាក់ ស្រី២៧នាក់។
ការប្រកួតសំណេរវិទ្យាស្ថានជាតិអប់រំនេះ មានគោលបំណង( ១) លើកកម្ពស់អក្សរសាស្រ្តខ្មែរ (២) ឈ្វេងយល់អំពីគុណតម្លៃនៃភាសាខ្មែរ និង (៣) បំផុសស្មារតីក្នុងការសរសេរអក្សរសាស្ត្រខ្មែរឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត ពិសេសការថែរក្សាអក្សរសាស្ត្រជាតិខ្មែរប្រកបដោយមនសិការស្នេហាជាតិ និងបូរណភាពទឹកដី។
ជាមួយគ្នានេះដែរ ការតាំងបង្ហាញលទ្ធផលស្នាដៃស្រាវជ្រាវរបស់គរុនិស្សិត ក៏មានការវាយតម្លៃពីសំណាក់គ្រូឧទ្ទេសយ៉ាងយកចិត្តទុកដាក់ និងមានការចូលរួមពីសាធារណៈជនច្រើនកុះករ ក្រោមបរិយាកាសរីករាយជាមួយសមិទ្ធផលថ្មីរបស់គរុនិស្សិត ក្នុងការត្រៀមខ្លួនក្លាយជាគ្រូបង្រៀននាពេលខាងមុខ។ ពិព័រណ៍អប់រំនេះ នឹងបន្តប្រព្រឹត្តទៅរហូតដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ និងមានផ្ទាំងទស្សនីយភាពដ៏គួរឱ្យចាប់អារម្មណ៍។
០៤ មេសា ២០២៥ | វិទ្យាស្ថានជាតិអប់រំ