ភ្នំពេញ — ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ភាគីពាក់ព័ន្ធសំខាន់ៗក្នុងវិស័យអប់រំ រួមមាន នាយកវិទ្យាស្ថានជាតិអប់រំ (NIE) នាយក នាយិការងវិទ្យាស្ថានជាតិអប់រំចំនួន (២រូប) និងគណៈគ្រប់គ្រងមកពីវិទ្យាស្ថានជាតិអប់រំចំនួន ៣រូបផ្សេងទៀត បានចូលរួមកិច្ចប្រជុំទូទៅលើកទី២ នៃគម្រោង START Cambodia ដែលទទួលបានសហហិរញ្ញប្បទានពីសហភាពអឺរ៉ុប នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ផ្អែកលើលទ្ធផលនៃការស្ទង់មតិគ្រូបង្រៀននៅកម្រិតវិទ្យាល័យមួយចំនួនទូទាំងប្រទេស ក្រុមការងារចម្រុះមកពីក្រសួងអប់រំ យុវជន និងកីឡា (MOEYS) វិទ្យាស្ថានជាតិអប់រំ (NIE) វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) សាកលវិទ្យាល័យស្វាយរៀង (SRU) និងសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ (UHST) បានរៀបចំផែនការផលិតផ្ទាំងព័ត៌មានអប់រំ (Infographics) ចំនួន ១១ផ្ទាំង ឱ្យបានរួចរាល់ត្រឹមដំណាច់ខែមករា ឆ្នាំ២០២៧។ ផ្ទាំងព័ត៌មានទាំងនេះ នឹងផ្តល់ជូនសិស្សវិទ្យាល័យ លោកគ្រូ អ្នកគ្រូ និងមាតាបិតា នូវព័ត៌មានជាក់ស្តែងអំពីលក្ខខណ្ឌចូលរៀននៅសាកលវិទ្យាល័យ ឱកាសអាហារូបករណ៍ កន្លែងស្នាក់នៅ មាគ៌ាអាជីព និងការគ្រប់គ្រងពេលវេលារវាងការសិក្សា និងការធ្វើការងារក្រៅម៉ោង។
PHNOM PENH — From 3 to 6 November 2026, key education stakeholders—including the Director of the National Institute of Education (NIE), two NIE Vice-Directors, and three additional NIE management team members—convened at the Institute of Technology of Cambodia (ITC) for the Second General Meeting of the European Union co-funded START Cambodia initiative. Based on a nationwide survey of high school teachers, joint working groups from MOEYS, NIE, ITC, RUPP, SRU, and UHST unveiled plans to produce 11 educational infographics by the end of January 2027. These visual guides will equip high school students, teachers, and parents with practical information on university admissions, scholarships, accommodation, career pathways, and balancing part-time work with academic studies.


