ថ្ងៃទី០៧ ខែឧសភាឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត សៀង សុវណ្ណា នាយកវិទ្យាស្ថានជាតិអប់រំ និងក្រុមការងារក្រសួង បានចុះពិនិត្យតាមដាន វាយតម្លៃការបង្រៀន និងរៀនស្ទែម កិច្ចការគម្រោង និងការវាយតម្លៃលទ្ធផលសិក្សាសិស្សនៅវិទ្យាល័យសុខាផល្លី ខេត្តកំពង់ស្ពឺ។ ក្នុងឱកាស នោះ មន្ត្រីជំនាញក៏បាន៖
1)ហ្វឹកហាត់តេស្តស្តង់ដា និង Geip Ed_Tech
2)ផ្សព្វផ្សាយសេចក្តីណែនាំលេខ ៣៤ អយក សណន ស្តីពីការ ពង្រឹងយន្តការតេស្តរង្វាយតម្លៃការសិក្សាសិស្សនៅគ្រឹះស្ថានអប់រំចំណេះទូទៅសាធារណ:
3)ធ្វើបទបង្ហាញលទ្ធផលអធិការកិច្ច វឌ្ឍនភាពស្តង់ដាសាលារៀនគំរូ (ដើមគ្រាធៀបនិងចុងគ្រា)
4)ធ្វើបទបង្ហាញការងារអធិការកិច្ចផ្ទៃក្នុង
5)ធ្វើបទបង្ហាញទស្សនាទានស្តង់ដាសាលារៀនគំរូ
6)ផ្តល់មតិសំណេះសំណាលនិងបទពិសោធន៍ល្អៗនិងអនុសាសន៍ក្នុងការកែលម្អសាលារៀនឲ្យឆ្លើយតបនឹងស្តង់ដាសាលារៀនគំរូ។