កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ គម្រោងលើកកម្ពស់ការយល់ដឹងសុខភាពផ្លូវចិត្តនៅតាមគ្រឹះស្ថានឧត្តមសិក្សានៃប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ហៅកាត់ថា MENTALHIGH មានសេចក្តីសោមនស្សរីករាយបានរៀបចំនូវកម្មវិធីសិក្ខាសាលាលើកកម្ពស់សមត្ថភាពស្តីពី “ការគោរព ឱ្យតម្លៃនៅកន្លែងការងារ និងសុខភាពផ្លូវចិត្ត” ជាមួយលោក លោកស្រី ប្រធាន អនុប្រធាន និងលោកគ្រូ អ្នកគ្រូ នៃដេប៉ាតឺម៉ង់ចិត្ត-គរុកោសល្យនៃវិទ្យានិងសិក្សាអប់រំនៃស្ថានជាតិអប់រំ។ នៅក្នុងកម្មវិធីសកម្មភាពជជែកពិភាក្សានោះលោកស្រី នូ ចន្នី បានដឹកនាំ និងចែករំលែកពីសារៈសំខាន់នៃការផ្តល់ការគោរព និងឱ្យតម្លៃក្នុងក្រុមការងារ ចំពោះសុខភាពផ្លូវចិត្ត ក៏ដូចជាប្រសិទ្ធផលរបស់ក្រុម និងទំនាក់ទំនងល្អរវាងគ្នាទៅវិញទៅមក។ លោកគ្រូ អ្នកគ្រូបានចូលរួមយ៉ាងសកម្មក្នុងការចែករំលែក និងពិភាក្សាផ្តល់យោបល់។ កម្មវិធីនេះបានបញ្ចប់ប្រកបដោយផ្លែផ្កា និងស្មារតីក្រុម។
On July 21, 2025, the “MENTALHIGH” project an initiative to promote mental health awareness in higher education institutions across Southeast Asia was pleased to organize a capacity-building workshop on the topic of “Dignity in the Workplace, and Mental Health.”
The workshop brought together department heads, deputy heads, and lecturers from the Department of Psycho-pedagogy at the National Institute of Education.
During the workshop, Ms. Nou Channy led the discussion and shared insights on the importance of fostering the dignity to one another in the workplace, highlighting its impact on mental well-being, team productivity, and healthy communication.
Participants actively engaged in sharing their perspectives and ideas throughout the discussion. The workshop concluded successfully with fruitful outcomes and a strong sense of team spirit.
We’re grateful for everyone’s active participation and collective spirit! Let’s keep building a healthier, kinder work culture together.






