មជ្ឈមណ្ឌលជាតិបណ្តុះបណ្តាលគ្រូបង្រៀនជាភាសាបារាំង (មជគប) នៃវិទ្យាស្ថានជាតិអប់រំបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយកម្មវិធីបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំ ឯកទេសវិធីសាស្រ្តបង្រៀនភាសាបារាំងនៃវិទ្យាស្ថានជាតិអប់រំ ដល់និស្សិត និងគ្រូបង្រៀនជាភាសាបារាំង នៅខេត្តសៀមរាប ខេត្តបាត់ដំបង និងរាជធានីភ្នំពេញ ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។
សិក្ខាសាលានេះ គឺជាផ្នែកមួយនៃគម្រោង «Soutien à l’attractivité et à la visibilité du Master de l’Éducation, Spécialité: Méthodologie d’enseignement du francais de l’Institut National de l’Education» ក្រោមគម្រោងហិរញ្ញវត្ថុ DRAP-9248 INE/AUF របស់ទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង និងវិទ្យាស្ថានជាតិអប់រំ និងមានគោលបំណង ដើម្បីឱ្យនិស្សិត និងគ្រូបង្រៀនជាភាសាបារាំងយល់កាន់តែច្បាស់ពីកម្មវិធីសិក្សា នីតិវិធីនៃការជ្រើសរើស អត្ថប្រយោជនៃការសិក្សា និងការចុះឈ្មោះចូលរៀនសម្រាប់ឆ្នាំសិក្សាថ្មីក្នុងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំនេះ ជាដើម។
Le Centre National de Formation des Enseignants de et en Français (CNEF) de l’Institut National de l’Éducation a organisé des séminaires d’information et de promotion du Master de l’Éducation, spécialité: Méthodologie d’enseignement du francais de l’Institut National de l’Éducation, auprès des étudiants et enseignants de et en français de Siem Reap, Battambang et Phnom Penh, du 16 au 23 mars 2026.
Ces séminaires s’inscrivent dans le cadre du projet « Soutien à l’attractivité et à la visibilité du Master de l’Éducation, spécialité: Méthodologie d’enseignement du francais de l’Institut National de l’Éducation”, financé par le projet DRAP-9248 INE/AUF de l’Agence Universitaire de la Francophonie (AUF) et l’Institut National de l’Éducation, visant à présenter aux étudiants et enseignants de et en français le programme, les modalités de sélection, les avantages de la formation et les modalités d’inscription pour la nouvelle rentrée universitaire, etc.


