នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ វិទ្យាស្ថានជាតិអប់រំបានរៀបចំកម្មវិធីសន្និសីទ ស្រាវជ្រាវថ្នាក់ជាតិលើកទី១ ឆ្នាំ២០២៦ ក្រោមប្រធានបទ៖ «គ្រូបង្រៀន និងបញ្ញាសិប្បនិម្មិតក្នុងបរិវត្តកម្មឌីជីថល» ចូលរួមបើកសន្និសីទក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងមានសមាសភាពចូលរួមមកពីតំណាងសាកលវិទ្យាល័យRichmondសហរដ្ឋអាមេរិក គ្រូបង្រៀនមធ្យមសិក្សា គ្រូឧទ្ទេស បុគ្គលិកអប់រំ និស្សិតថ្នាក់បណ្ឌិត អតីតនិស្សិតនៅវិទ្យាស្ថានជាតិអប់រំ ព្រមទាំងអ្នកសិក្សាស្រាវជ្រាវមកពីគ្រឹះស្ថានអប់រំនានាផងដែរ។


