ថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦។
វេលាម៉ោង ៨:០០នាទីព្រឹក ការិយាល័យធានាគុណភាពអប់រំផ្ទៃក្នុង នៃវិទ្យាស្ថានជាតិអប់រំ បានរៀបចំទទួលស្វាគមន៍គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជាស្ដីពី «ដំណើរការចុះពិនិត្យ និងផ្ទៀងផ្ទាត់លើលក្ខណៈសម្បត្តិរបស់កម្មវិធីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសគ្រប់គ្រងអប់រំ និងឯកទេសប្រឹក្សាគរុកោសល្យ នៅវិទ្យាស្ថានជាតិអប់រំ» ដែលដឹកនាំដោយ ឯកឧត្តម លី វុទ្ធី អគ្គលេខាធិការរង ព្រមទាំងសមាជិក សមាជិការនៃក្រុមវាយតម្លៃទាំងអស់។
កម្មវិធីវាយតម្លៃនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត សៀង សុវណ្ណា នាយកវិទ្យាស្ថានជាតិអប់រំ លោកនាយករង លោកលោកស្រី ជាប្រធាន អនុប្រធាន និងសមាជិកជាគណ:កម្មការទទួលបន្ទុកវាយតម្លៃកម្មវិធីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសគ្រប់គ្រងអប់រំ និងឯកទេសប្រឹក្សាគរុកោសល្យ ទាំងអស់។



