រសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ វិទ្យាស្ថានជាតិអប់រំមានកិច្ចប្រជុំមួយក្រោមការដឹកនាំដោយឯកឧត្តម សៀង សុវណ្ណា នាយកវិទ្យាស្ថានជាតិអប់រំ ជាមួយគណៈគ្រប់គ្រងសាលា JICLA ដើម្បីពិភាក្សាលើអនុសារណៈនៃការយោគយល់។ ជាលទ្ធផលនៃកិច្ចប្រជុំទទួលបាននូវការព្រមព្រៀងគ្នាដោយសាលា JICLA បានផ្ដល់ឱកាសឱ្យកម្មសិក្សាហាត់ការដល់គ្រូឧទ្ទេស និងគរុនិស្សិតរបស់វិទ្យាស្ថានជាតិអប់រំ នាពេលអនាគត។


