ព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត សៀង សុវណ្ណា នាយកវិទ្យាស្ថានជាតិអប់រំ បានដឹកនាំមន្ត្រីនិងគ្រូឧទ្ទេសធ្វើទស្សនៈកិច្ចសិក្សានៅសាលា Liger Leadership Academy ដើម្បីឈ្វេងយល់អំពីកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀន។ ទស្សនៈកិច្ចសិក្សានេះបានផ្ដល់នូវទស្សនាទានដ៏ល្អសម្រាប់ការកែលម្អកម្មវិធីសិក្សានៅវិទ្យាស្ថានជាតិអប់រំក្នុងការបណ្ដុះបណ្ដាលគ្រូបង្រៀនកម្រិតមធ្យមសិក្សាទុតិយភូមិប្រកបដោយគុណភាព។ កម្មវិធីសិក្សានៅ Liger Leadership Academy បានផ្ដោតខ្លាំងទៅលើការសិក្សាបែបគម្រោង (PJBL) រួមទាំងកម្មវិធីសិក្សាបង្កប់ (Hidden Curriculum) ដែលជួយឱ្យសិស្សានុសិស្សទទួលបានចំណេះដឹង ជំនាញពេញលេញ និងបំណិនសតវត្សទី២១ (4Cs) និងក្លាយជាសហគ្រិនភាពរបស់កម្ពុជានាពេលអនាគត់។


