ថ្ងៃព្រហស្បត្តិ៍ ៦កេីត ខែភទ្របទឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។
វេលាម៉ោង ៨:០០នាទីព្រឹក ការិយាល័យធានាគុណភាពអប់រំផ្ទៃក្នុង នៃវិទ្យាស្ថានជាតិអប់រំ បានរៀបចំប្រជុំណែនាំស្ដីពី “ការចុះគាំទ្រស្តង់ដាសាលាគរុកោសល្យគំរូ ដល់មជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ខេត្តកណ្ដាលខេត្តព្រៃវែង និងសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តកណ្ដាល ខេត្តព្រៃវែង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្ត ស្វាយរៀង”ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សៀង សុវណ្ណា នាយកវិទ្យាស្ថានជាតិអប់រំ។


