វិទ្យាស្ថានជាតិអប់រំថ្ងៃសុក្រ ១១កើត ខែកត្ដិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្ដម ពឹង គិមឆេន អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញមកចែករំលែកបទពិសោធចំណេះដឹង និងផ្ដល់ដំបូន្មានដ៏មានតម្លៃដល់គរុនិស្សិត ក្នុងកម្មវិធីបណ្ដុះបណ្ដាលគ្រូបង្រៀនកម្រិតឧត្ដមបរិញ្ញាបត្រ+២ គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀង ជំនាន់ទី១ ការចែករំលែកនេះ គឺជាឱកាសដ៏មានអត្ថន័យក្នុងការបំផុសស្មារតី លើកទឹកចិត្ត និងពង្រឹងសមត្ថភាពវិជ្ជាជីវៈដល់គរុនិស្សិត ដើម្បីក្លាយជាគ្រូបង្រៀនដែលមានចំណេះដឹង ជំនាញ សីលធម៌ និងការទទួលខុសត្រូវខ្ពស់ក្នុងបេសកកម្មអប់រំ។
គ្រូល្អ បង្កើតសិស្សល្អ សិស្សល្អ បង្កើតសង្គមល្អ គ្រូបង្រៀនជាអ្នកកសាងអនាគត 🇰🇭


