​មហាវិទ្យាល័យគរុកោសល្យ – ផែនការយុទ្ធសាស្រ្ត

មហាវិទ្យាល័យគរុកោសល្យ ជាសេនាធិការរបស់វិទ្យាស្ថានជាតិអប់រំលើការដឹកនាំ គ្រប់គ្រង អនុវត្ត សម្របសម្រួល វាយតម្លៃ និងអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាលដំបូង និងបន្តសម្រាប់គ្រូបង្រៀនកម្រិតឧត្តមឯកទេសនានា និងកម្រិតមូលដ្ឋានភាសាបារាំង។ មហាវិទ្យាល័យគរុកោសល្យ មានដេប៉ាតឺម៉ង់ចំណុះចំនួន៣ គឺ៖
១.​ ដេប៉ាតឺម៉ង់​អប់រំ​វិទ្យាសាស្ត្រ ​​ គណិតវិទ្យា បច្ចេកវិទ្យាព័ត៌មាន និងអប់រំបច្ចេកទេស
២.​ ដេប៉ាតឺម៉ង់អប់រំវិទ្យាសាស្រ្តសង្គម សិល្បៈ មនុស្សសាស្រ្ត និងភាសាបរទេស
៣. ដេប៉ាតឺម៉ង់​ចិត្ត-គរុកោសល្យ និងសិក្សាអប់រំ

មហាវិទ្យាល័យគរុកោសល្យ បានកំពុងដើរតួនាទីស្នូលនៅក្នុងការអនុវត្តកម្មវិធីបណ្តុះបណ្តាលដំបូង និងបណ្តុះបណ្តាលបន្ត ជាពិសេសការបណ្តុះបណ្តាលគ្រូបង្រៀនកម្រិតឧត្តម និងគ្រូបង្រៀនកម្រិតមូលដ្ឋាន។ ផែនការយុទ្ធសាស្រ្ត៥ឆ្នាំរបស់មហាវិទ្យាល័យ គរុកោសល្យ មានយុទ្ធសាស្រ្តដូចខាងក្រោម៖
• យុទ្ធសាស្ត្រ ១៖ ដឹកនាំការអនុវត្តការបង្រៀននិងរៀន និងការប្រើប្រាស់បច្ចេកវិទ្យាក្នុងការរៀន និងបង្រៀនតាមបែបនវានុវត្តន៍
• យុទ្ធសាស្ត្រ ២.៖ បង្កើតឱកាសអភិវឌ្ឍន៍វិជ្ជាជីវៈជាប្រចាំសម្រាប់គ្រូឧទ្ទេស និងគ្រូបង្រៀនមធ្យមសិក្សាទុតិយភូមិ
• យុទ្ធសាស្ត្រ ៣៖ បង្កើតវប្បធម៌ជឿទុកចិត្ត និងកិច្ចសហប្រតិបត្តិការ ដើម្បីគាំទ្របេសកកម្មរបស់មហាវិទ្យាល័យគរុកោសល្យ
• យុទ្ធសាស្ត្រ ៤៖ ពង្រឹងដំណើរការពិនិត្យតាមដាន និងវាយតម្លៃដើម្បីអភិវឌ្ឍវិជ្ជាជីវៈរបស់គ្រូឧទ្ទេស
• យុទ្ធសាស្រ្ត ៥៖ បង្កើនកិត្តិនាមរបស់មហាវិទ្យាល័យគរុកោសល្យតាមរយៈការចុះគាំទ្រសាលាសហការ
• យុទ្ធសាស្ត្រ៣ ៦៖ ពង្រឹងទំនាក់ទំនងជាមួយដៃគូថ្នាក់ជាតិ តំបន់ និងអន្តរជាតិ សម្រាប់គាំទ្រដល់ការអភិវឌ្ឍសមត្ថភាពសំខាន់ៗសម្រាប់ការបង្រៀន និងរៀនក្នុងសតវត្សរ៍ទី២១
• យុទ្ធសាស្ត្រ ៧៖ ជំរុញទំនាក់ទំនងអតីតគរុនិស្សិតសម្រាប់ភាពជាគ្រូបង្រៀន និងការរៀនសូត្រពេញមួយជីវិត

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist