ដេប៉ាតឺម៉ង់អប់រំវិទ្យាសាស្ត្រសង្គម សិល្បៈ មនុស្សសាស្ត្រ និងភាសាបរទេស – តួនាទីនិងភារកិច្ច

ដេប៉ាតឺម៉ង់អប់រំវិទ្យាសាស្ត្រសង្គម សិល្បៈ មនុស្សសាស្ត្រ និងភាសាបរទេស ជាដេប៉ាតឺម៉ង់មួយរបស់មហាវិទ្យាល័យគរុកោសល្យនៃវិទ្យាស្ថានជាតិអប់រំ៖

ដេប៉ាតឺម៉ង់អប់រំវិទ្យាសាស្រ្តសង្គម សិល្បៈ មនុស្សសាស្រ្ត និងភាសាបរទេស នៃវិទ្យាស្ថានជាតិអប់រំ ដោយមានតួនាទី និងភារកិច្ច ដូចខាងក្រោម៖

(១) បណ្តុះបណ្តាលគ្រូបង្រៀនកម្រិតឧត្តមលើជំនាញអប់រំវិទ្យាសាស្រ្តសង្គម រួមមាន៖ អក្សរសាស្រ្តខ្មែរ ប្រវត្តិវិទ្យា សីលធម៌-ពលរដ្ឋវិជ្ជា ភូមិវិទ្យា សេដ្ឋកិច្ច​ ភាសាបរទេស និងជំនាញផ្សេងៗទៀត​​តាមការចាំបាច់ រួមទាំងការបណ្តុះបណ្តាល និងការអភិវឌ្ឍវិជ្ជាជីវៈសម្រាប់ស្ថាប័នរដ្ឋ និងឯកជន
(២) បណ្តុះបណ្តាលគ្រូបង្រៀនកម្រិតមូលដ្ឋានលើជំនាញអប់រំភាសាបារាំង រួមទាំងការបណ្តុះបណ្តាល និង ការអភិវឌ្ឍវិជ្ជាជីវៈសម្រាប់ស្ថាប័នរដ្ឋ និងឯកជន
(៣) រៀបចំ ធ្វើបច្ចុប្បន្នភាព និងចងក្រងក្របខ័ណ្ឌកម្មវិធីបណ្តុះបណ្តាល កម្មវិធីបណ្តុះបណ្តាលលម្អិត និងឯកសារគោលសម្រាប់ការបណ្តុះបណ្តាលតាមប្រព័ន្ធក្រេឌីតលើជំនាញទទួលបន្ទុក
(៤) ស្រាវជ្រាវ ចងក្រង និងធ្វើបច្ចុប្បន្នភាពវិធីសាស្រ្តបង្រៀនថ្មីៗ
(៥) រៀបចំ និងធ្វើបច្ចុប្បន្នភាពនូវរាល់សម្ភារៈដែលបម្រើឱ្យការរៀន និងបង្រៀន
(៦) ស្រាវជ្រាវ និងផលិតសម្ភារឧបទេសសម្រាប់បម្រើឱ្យការរៀន និងបង្រៀន
(៧) ពិនិត្យតាមដាន និងកែលម្អការរៀន និងបង្រៀន
(៨) វាយតម្លៃលទ្ធផលសិក្សារបស់គរុនិស្សិត គរុសិស្ស និស្សិត និងសិក្ខាកាម
(៩) រៀបចំផែនការអនុវត្តកម្មវិធីបណ្តុះបណ្តាលប្រចាំឆ្នាំ
(១០) រៀបចំសហការជាមួយមជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្តន៍ ដើម្បីធ្វើការស្រាវជ្រាវ និងការតាំងពិព័រណ៍អប់រំ
(១១) គ្រប់គ្រង ចាត់ចែង រៀបចំបំពាក់ និងថែរក្សាសម្ភារៈ ឧបករណ៍​ ប្រព័ន្ធបច្ចេកវិទ្យា សៀវភៅ ឯកសារដែលមាននៅក្នុងបន្ទប់រៀន និងទីកន្លែងប្រតិបត្តិ
(១២) ភ្ជាប់បណ្តាញជាមួយគ្រឹះស្ថាន​អប់រំ ​និង​បណ្តុះ​បណ្តាលនានាៗ ទាំងថ្នាក់ជាតិ តំបន់ និងអន្តរជាតិ
(១៣) ធ្វើរបាយការណ៍សកម្មភាពការងារប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំរបស់ដេប៉ាតឺម៉ង់ តាមកាលកំណត់ជូនថ្នាក់ដឹកនាំមហាវិទ្យាល័យគរុកោសល្យ
(១៤)ទទួលបន្ទុកអនុវត្តភារកិច្ចផ្សេងៗទៀតដែលថ្នាក់ដឹកនាំមហាវិទ្យាល័យគរុកោសល្យប្រគល់ជូន។

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist