វិទ្យាស្ថានជាតិអប់រំ៖ រសៀលថ្ងៃសោរ៍ ៤កើត ខែទុតិយសាឍ ឆ្នាំម្សាញ់ អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង២រសៀល នៅវិទ្យាស្ថានជាតិអប់រំ មានប្រារព្ធពិធីប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមវគ្គសិក្សាខ្លីទី១៣ លើមុខជំនាញចំនួន៥ ដូចជា៖ (១) គរុកោសល្យ និងវិធីសាស្ត្របង្រៀន (២) វិជ្ជាជីវៈនាយកសាលា (៣) ប្រព័ន្ធអធិការកិច្ចធានាគុណភាពអប់រំ (៤) ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិតជំនួយដល់ការរៀន និងបង្រៀន និង(៥) វិធីសាស្រ្តបង្រៀនភាសាអង់គ្លេសសម្រាប់សាលាចំណេះទូទៅ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សៀង សុវណ្ណា នាយកវិទ្យាស្ថានជាតិអប់រំ។


