វិទ្យាស្ថានជាតិអប់រំ៖ ព្រឹកថ្ងៃសោរ៍ ១១កើត ខែទុតិយសាឍ ឆ្នាំម្សាញ់ អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង៨ព្រឹក នៅវិទ្យាស្ថានជាតិអប់រំ មានរៀបចំកម្មវិធីបើកវគ្គបណ្ដុះបណ្ដាលខ្លីទី១៤ លើជំនាញ ១. គរុកោសល្យ និងវិធីសាស្រ្តបង្រៀន ២. ឯកទេសវិជ្ជាជីវៈនាយកសាលា ៣. ប្រព័ន្ធអធិការកិច្ចធានាគុណភាពអប់រំ ៤. ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត(AI) ៥. វិធីសាស្រ្តបង្រៀនភាសាអង់គ្លេស TESOL និង៦.ការអនុវត្តវិធីសាស្ត្របង្រៀនបញ្ចូលការអប់រំភាពជាពលរដ្ឋសកល GCED ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សៀង សុវណ្ណា នាយកវិទ្យាស្ថានជាតិអប់រំ។


