ការស្រាវជ្រាវនៅវិទ្យាស្ថានជាតិអ់បរំ (NIE) អាចត្រូវបានគេមើលឃើញជាពីរទស្សនៈ៖ ការស្រាវជ្រាវដែលធ្វើឡើងដោយគ្រូឧទ្ទេស និងសាស្រ្តាចារ្យ និងការស្រាវជ្រាវដែលមានការចូលរួមពីសំណាក់និស្សិតនិងគរុនិស្សិត។ គិតត្រឹមឆ្នាំ២០២៤ ព្រឹត្តិបត្រស្រាវជ្រាវអប់រំត្រូវបានបោះពុម្ភផ្សាយចំនួន៦ភាគ ចាប់ពីភាគទី១ដល់ភាគទី៦ ដែលមានប្រធានបទសរុបចំនួន៣២។
ព្រឹត្តិបត្រស្រាវជ្រាវអប់រំភាគទី១ ត្រូវបានបោះពុម្ភផ្សាយនៅឆ្នាំ២០១២ ដែលមានចំនួន៥ប្រធានបទ រួមមាន៖(១)ការអភិវឌ្ឍកម្មវិធីសិក្សានៅវិទ្យាស្ថានជាតិអប់រំ (២)ការវាយតម្លៃអប់រំរបស់គរុនិស្សិត និងគ្រូឧទ្ទេសនៅវិទ្យាស្ថានជាតិអប់រំ (៣)វិធីសាស្ត្របង្រៀនបែបសិស្សមជ្ឍមណ្ឌលសម្រាប់មុខវិជ្ជាវិទ្យាសាស្ត្រសង្គមនៅវិទ្យាស្ថានជាតិអប់រំ (៤)សមត្ថភាពដឹកនាំរបស់នាយកវិទ្យាល័យ និង(៥)គោលវិធីសិស្សមជ្ឍមណ្ឌលមុខវិជ្ជាសិក្សាសង្គមនៅវិទ្យាល័យ។
ព្រឹត្តិបត្រស្រាវជ្រាវអប់រំភាគទី២ ត្រូវបានបោះពុម្ភផ្សាយនៅឆ្នាំ២០១៤ ដែលមានចំនួន៤ប្រធានបទ រួមមាន៖ (១)កម្មវិធីសិក្សាវិទ្យាសាស្ត្រនៅមធ្យមសិក្សាទុតិយភូមិ៖ ទស្សនគ្រូ និងសិស្ស (២)ការយល់ដឹងរបស់សិស្សស្តីពី អត្ថប្រយោជន៍នៃការប្រើប្រាស់បណ្ណាល័យ នៅកម្រិតមធ្យមសិក្សាក្នុងប្រទេសកម្ពុជា (៣)សមត្ថភាពការបង្រៀនគ្រូវិទ្យាសាស្ត្រនៅវិទ្យាល័យ “ការប្រឈម និងដំណោះស្រាយ” និង(៤)ការអភិវឌ្ឍសមត្ថភាពសិស្សនៅមធ្យមសិក្សាលើមុខវិជ្ជាវិទ្យាសាស្ត្រតាមរយៈសាលាធនធាន។

ព្រឹត្តិបត្រស្រាវជ្រាវអប់រំភាគទី៣ ត្រូវបានបោះពុម្ភផ្សាយនៅឆ្នាំ២០១៧ ដែលមានប្រធានបទចំនួន៤ រួមមាន៖ (១)សមត្ថភាពនាយកសាលាកម្ពុជា ធៀបនឹងស្តង់ដារនាយកសាលាអាស៊ាន (២)ទស្សនរបស់មន្ត្រីអប់រំស្តីពីអធិការកិច្ចអប់រំជាប្រព័ន្ធ (៣)គុណភាពនៃការបង្រៀននៅកម្រិតមធ្យមសិក្សាទុតិយភូមិនៅ ប្រទេសកម្ពុជា និង(៤)កត្តាជះឥទ្ធិពលដល់លទ្ធផលសិក្សារបស់សិស្សផ្នែកគណិតវិទ្យា និងវិទ្យាសាស្ត្រនៅមធ្យមសិក្សាទុតិយភូមិក្នុងប្រទេសកម្ពុជា។

នៅឆ្នាំ២០២២ ព្រឹត្តិបត្រស្រាវជ្រាវអប់រំភាគទី៥ ត្រូវបានបោះពុម្ភផ្សាយ រួមមាន៖ (១)ស្ថានភាពនៃការចូលរួមរបស់សហគមន៍ក្នុងការអភិវឌ្ឍសាលារៀន ក្នុងប្រទេសកម្ពុជា (២)ការរៀនបំប៉នក្រៅម៉ោង និងលទ្ធផលសិក្សាភាសាអង់គ្លេស (ករណីសិក្សា៖ សិស្សថ្នាក់ទី១១នៃវិទ្យាល័យក្នុងប្រទេសកម្ពុជា) (៣)ការអនុវត្ត និងការលើកទឹកចិត្ត ចំពោះវិធីបង្រៀន និងរៀនតាមបែបរិះរក (IBL) របស់គ្រូវិទ្យាសាស្ត្រនៅវិទ្យាល័យក្នុងប្រទេសកម្ពុជា (៤)ស្ថានភាពនៃការអនុវត្តវិធីសាស្ត្របង្រៀនរបស់គ្រូបង្រៀនកម្រិតមធ្យមសិក្សាទុតិយភូមិ (៥)បញ្ហាប្រឈមនៃការពង្រាយគ្រូបង្រៀននៅមធ្យមសិក្សាទុតិយភូមិនៅកម្ពុជា (៦)ស្ថានភាពនៃការប្រើប្រាស់ICT, Information Communication and Technology នៅតាមវិទ្យាល័យនានាក្នុងប្រទេស កម្ពុជា (៧)ស្ថានភាពនៃការងារអធិការកិច្ចនៅតាមវិទ្យាល័យក្នុងប្រទេសកម្ពុជា និង(៨)ស្ថានភាពនៃការអនុវត្តពិសោធន៍គីមីរបស់គ្រូបង្រៀន នៅកម្រិតមធ្យមសិក្សាក្នុងប្រទេសកម្ពុជា។


នៅឆ្នាំ២០១៨ ព្រឹត្តិបត្រស្រាវជ្រាវអប់រំភាគទី៤ ត្រូវបានបោះពុម្ភផ្សាយ ដែលមានប្រធានបទចំនួន៨ រួមមាន៖ (១) Situational Analysis on Upper Secondary School Teachers’ Utilization and Allocation in Cambodia [ការវិភាគស្ថានភាពលើការប្រើប្រាស់គ្រូមធ្យមសិក្សាទុតិយភូមិនិងការបែងចែកគ្រូនៅកម្ពុជា], (២) The Personal Excellence Competence of Cambodian School Head of High School Compare to the Competency Standards of ASEAN School Heads [សមត្ថភាពរបស់នាយកវិទ្យាល័យកម្ពុជាធៀបនឹងស្តង់ដារសមត្ថភាពនាយកសាលាអាស៊ាន], (៣) The Effects of Nonspecialized Subject Teachers on Achievement of High School Students in Cambodia [ឥទ្ធិពលរបស់គ្រូបង្រៀនមុខវិជ្ជាខុសឯកទេសលើលទ្ធផលរបស់សិស្សវិទ្យាល័យនៅកម្ពុជា], (៤) Higher Educational Choice Decision of High School Students in Cambodia [ការសម្រេចចិត្តជ្រើសរើសគ្រឹះស្ថានឧត្តមសិក្សារបស់សិស្សវិទ្យាល័យនៅកម្ពុជា], (៥) The Reading Status of Students at Upper Secondary Level [ស្ថានភាពអំណានរបស់សិស្សនៅកម្រិតមធ្យមសិក្សាទុតិយភូមិ], (៦) Quality of Technical Education at General Secondary and Technical Schools in Cambodia [គុណភាពនៃការអប់រំបច្ចេកទេសនៅសាលាមធ្យមសិក្សា និងសាលាបច្ចេកទេសក្នុងប្រទេសកម្ពុជា], (៧) The Ability of Teachers to Use Laboratory in Resource Building at High Schools in Cambodia [សមត្ថភាពរបស់គ្រូបង្រៀនក្នុងការប្រើប្រាស់បន្ទប់ពិសោធន៍របស់អគារធនធាននៅកម្រិតវិទ្យាល័យក្នុងប្រទេសកម្ពុជា], (៨) The Effectiveness of School Support on Student Study [ប្រសិទ្ធភាពនៃការគាំទ្រសាលារៀនលើការសិក្សារបស់សិស្ស]។

ព្រឹត្តិបត្រស្រាវជ្រាវអប់រំភាគទី៦ ដែលគ្រោងនឹងបោះពុម្ភផ្សាយនាពេលខាងមុខ មានប្រធានបទចំនួន៣ រួមមាន៖ (១)បញ្ហាប្រឈម និងកាលានុវត្តភាពនៃដំណើរការសាលារៀនឡើងវិញក្រោយការរីលរាលដាលនៃជំងឺកូវីដ-១៩ នៅមធ្យមសិក្សាទុតិយភូមិ (២)បរិវត្តកម្មនៃការអប់រំឌីជីថល៖ទស្សនៈរបស់គ្រូបង្រៀន និងសិស្សនៅកម្រិតវិទ្យាល័យនៅកម្ពុជា (៣)ការបង្រៀនគណិតវិទ្យានៅមធ្យមសិក្សាទុតិយភូមិក្នុងយុគសម័យឌីជីថល ៖ តម្រូវការចាំបាច់ បញ្ហាប្រឈម និងដំណោះស្រាយ។