នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង២:០០នាទីរសៀល មានកិច្ចប្រជុំស្តីពី «យុទ្ធសាស្រ្ដពង្រឹងគុណភាពការបណ្ដុះបណ្ដាលភាសាបរទេសនៅវិទ្យាស្ថានជាតិអប់រំ» ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត សៀង សុវណ្ណា នាយកវិទ្យាស្ថានជាតិអប់រំ នៅសាលប្រជុំ អគារ M នៃវិទ្យាស្ថានជាតិអប់រំ។
✍️កិច្ចប្រជុំបានពិភាក្សាលើ៖
១-ស្ថានភាពបច្ចុប្បន្ននៃការបណ្តុះបណ្តាលភាសាបរទេស
២-កំណត់បញ្ហាប្រឈមនានាដែល ជះឥទ្ធិពលដល់គុណភាពនៃការបង្រៀន និងការរៀន
៣-ស្វែងរកដំណោះស្រាយ និងយុទ្ធសាស្ត្រសមស្រប ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការបណ្តុះបណ្តាល។


