បណ្ណាល័យសម្តេចព្រះសង្ឃរាជ្យ ជួន ណាត – ផែនការយុទ្ធសាស្រ្ត

ផែនការយុទ្ធសាស្ត្របណ្ណាល័យសម្ដេចព្រះសង្ឃរាជ្យ ជួន ណាត រយៈពេល៥ឆ្នាំ (២០២៤-២០២៨) ត្រូវបានរៀបចំឡើងដើម្បីពង្រឹង និងលើក​កម្ពស់គុណតម្លៃវិទ្យាស្ថានជាតិអប់រំឱ្យទៅជាមជ្ឈមណ្ឌលអប់រំគ្រូបង្រៀនប្រកប​ដោយ​​ឧត្តមភាព និងជាគ្រឹះស្ថានឧត្តមសិក្សាប្រកបដោយគុណភាព។ ផែនការយុទ្ធសាស្ត្របណ្ណាល័យសម្ដេចព្រះសង្ឃរាជ្យ ជួន ណាតមានគោលដៅសំខាន់ៗចំនួនបី៖ (១) កម្មវិធី ការណែនំា និងការផ្សព្វផ្សាយ (២) ការពង្រឹងសមត្ថភាពបណ្ណាល័យ (៣) ភាពជាដៃគូរ និងបណ្ដាញ និងក្របខណ្ឌពិនិត្យតាមដាន។ ផែនការយុទ្ធសាស្ត្របណ្ណាល័យសម្ដេចព្រះសង្ឃរាជ្យ ជួន ណាត មានយុទ្ធសាស្រ្តគោលសំខាន់ៗ ដូចខាងក្រោម៖

  • យុទ្ធសាស្រ្ត ១៖ កសាងឧត្តមភាពបណ្ណាល័យប្រកបដោយនវានុវត្តន៍ ដើម្បីគាំទ្រដល់តម្រូវការសិក្សាក្នុងវជអ
  • យុទ្ធសាស្រ្ត ២៖ អភិវឌ្ឍធនធានមនុស្សដោយផ្សារភ្ជាប់ទៅនឹងការគាំទ្រដល់​​បណ្ណា​​ល័យ
  • យុទ្ធសាស្រ្ត ៣៖បណ្តុះវប្បធម៌នៃការជឿទុកចិត្ត សុខុមាលភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីគាំទ្រដល់បេសកកម្មរបស់វជអ
  • យុទ្ធសាស្រ្ត ៤៖ លើកកម្ពស់ប្រសិទ្ធភាពនៃដំណើរការគាំទ្របណ្ណាល័យ
  • យុទ្ធសាស្រ្ត ៥៖ ៖ ពង្រឹងរចនាសម្ព័ន្ធសម្រាប់គាំទ្រការប្រើប្រាស់ធនធានបណ្ណាល័យ
  • យុទ្ធសាស្រ្ត ៦៖ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបណ្ណាល័យ ដើម្បីគាំទ្រដល់ភាពជាអ្នកដឹកនាំ ការគ្រប់គ្រងការរៀន ការបង្រៀន និងការស្រាវជ្រាវប្រកបដោយឧត្តមភាពរបស់វជអ
  • យុទ្ធសាស្រ្ត ៧៖ បង្កើនបំណិនស្រាវជ្រាវដល់បណ្ណារក្ស
  • យុទ្ធសាស្រ្ត ៨៖ បង្កើនកេរ្តិ៍ឈ្មោះបណ្ណាល័យដោយផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹងកម្មវិធី​សិក្សា​ក្នុងវជអ សហការជាមួយគ្រូឧទ្ទេស បណ្ណារក្សនៅកម្រិតមធ្យមសិក្សា។
  • យុទ្ធសាស្រ្ត ៩៖ ពង្រឹងទំនាក់ទំនងជាមួយបណ្ណាល័យកម្រិតជាតិ តំបន់ និងអន្តរជាតិ

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist