បណ្ឌិតអប់រំ

ជំពូកទី១៖
ព័ត៌មានទូទៅ

១.១- សេចក្តីផ្តើម

កម្ពុជាគឺជាប្រទេសមួយដែលមានអរិយធម៌ឧត្តុងឧត្តម កិត្យានុភាពខ្ពង់ខ្ពស់ និងការរស់នៅរបស់​ប្រជា​ជនប្រកបដោយភាពថ្លៃថ្នូរនិងស៊ីវីល័យ ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ ជាក់ស្តែងនៅចន្លោះ​ឆ្នាំ១៩៥០ ​និ​ង​១៩៦០ ប្រទេសកម្ពុជាមានការអភិវឌ្ឍខ្លាំងទាំងផ្នែកសង្គមនិងសេដ្ឋកិច្ច ហើយវិស័យអប់រំត្រូវបានទទួល​ស្គាល់យ៉ាងទូលំទូលាយនៅក្នុងតំបន់និងនៅលើពិភពលោក។ ប៉ុន្តែក្នុងរយៈពេលពីរបីទសវត្សចុង​ក្រោយ​នេះ កម្ពុជាបានឆ្លងកាត់ទុក្ខសោកវិនាសអន្តរាយ និងទ្រុឌទ្រោមគួរឱ្យសោកស្តាយ។ នៅចន្លោះឆ្នាំ​១៩៧៥​ដល់ឆ្នាំ១៩៧៩ ប្រព័ន្ធអប់រំត្រូវបានគេបោះបង់និងលុបបំបាត់ចោលទាំងស្រុង ហើយគ្រូបង្រៀនប្រមាណ​៨០ភាគរយត្រូវរងការកាប់សម្លាប់ ធ្វើឱ្យប្រទេសនេះបាត់បង់នូវធនធានមនុស្សប្រកប​ដោយសក្តា​នុពល​ជាច្រើន។

ស្ថិតក្នុងបរិបទនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រ​ចតុ​កោណ​ដំណាក់កាលទី៤ សំដៅលើការបង្កើនគុណភាពធនធានមនុស្ស ជាពិសេសការបន្តពង្រឹង​សមត្ថ​ភាព​និងអភិបាលកិច្ចរបស់បុគ្គលិក និងគណៈគ្រប់គ្រងនៃស្ថាប័នដែលខ្លួនទទួលខុសត្រូវ​ទាំងថ្នាក់​ជាតិ​និង​​ថ្នាក់ក្រោមជាតិ។ ជាមួយគ្នានេះដែរ ក្រសួងអប់រំ យុវជន និងកីឡា បានខិតខំស្តារ​និង​អភិវឌ្ឍវិស័យ​អប់​រំ ធ្វើឱ្យវិស័យនេះមានការរីកចម្រើនគួរឱ្យកត់សម្គាល់ សំដៅសម្រេចឱ្យបានគោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយចីរភាពរបស់កម្ពុជា។ ក្រសួងបានធ្វើកំណែទម្រង់លើវិស័យអប់រំ ដោយបានរៀបចំនិង​ដាក់ឱ្យ​អនុវត្ត​នូវគោលនយោបាយអប់រំជាតិនិងផែនការយុទ្ធសាស្ត្រវិស័យអប់រំ ដើម្បីធានាបាននូវការលើកកម្ពស់​គុណ​ភាព​និងសេវាកម្មអប់រំប្រកបដោយគុណភាពនិងសមត្ថភាព ព្រមទាំងស័ក្តិសិទ្ធិភាព​នៃបុគ្គលិកអប់រំ​គ្រប់លំ​ដាប់ថ្នាក់ ដែលឆ្លើយតបទៅនឹងសេចក្តីត្រូវការក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ដែលជាកត្តាគន្លឹះមិន​អាច​ខ្វះ​បានក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ និងភាពប្រកួតប្រជែងរបស់ប្រទេសក្នុងពេលបច្ចុប្បន្ន​និង​សម្រាប់អនាគតរយៈពេលវែង។ ដើម្បីសម្រេចគោលដៅ កម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀន​ដើរតួ​យ៉ាង​សំខាន់​ក្នុងការបណ្តុះបណ្តាលធនធានប្រកបដោយគុណភាព។

ឆ្លើយតបទៅនឹងតម្រូវការចាំបាច់ក្នុងការរៀបចំកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀន ក្រសួងអប់រំ យុវជន និងកីឡា បានលើកទឹកចិត្តនិងប្រគល់ភារកិច្ចឱ្យវិទ្យាស្ថានជាតិអប់រំ បើកដំណើរការកម្មវិធីសិក្សាថ្នាក់​បណ្ឌិត​អប់រំ ជំនាញកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀន ដោយមានការជួយឧបត្ថម្ភទាំងផ្នែកបច្ចេកទេស សម្ភារៈ និងថវិកា ពីរាជរដ្ឋាភិបាលនិង  ដៃគូអភិវឌ្ឍនានា។ ការដាក់ឱ្យអនុវត្តកម្មវិធីសិក្សានេះ នឹងជួយឱ្យ​មន្ត្រី​អប់រំថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិទាំងអស់ដែលកំពុងបម្រើការងារក្នុងវិស័យអប់រំ មានឱកាសលើក​កម្ពស់សមត្ថភាពរបស់ខ្លួននៅក្នុងការបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

១.២- ឈ្មោះកម្មវិធីសិក្សា

ភាសាខ្មែរ៖   បណ្ឌិតអប់រំ ជំនាញកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀន
ភាសាអង់គ្លេស៖   Doctor of Philosophy in Curriculum and Instruction

១.៣- ចក្ខុវិស័យ

   កម្មវិធីសិក្សាថ្នាក់បណ្ឌិតអប់រំ ជំនាញកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀន បណ្តុះបណ្តាលធនធាន​មនុស្សផ្នែកស្រាវជ្រាវ និងអភិវឌ្ឍកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀន ប្រកបដោយឧត្តមភាពនិង​វិជ្ជាជីវៈ​សម្រាប់ការអប់រំសតវត្សទី២១។

១.៤- គោលបំណង

   កម្មវិធីសិក្សាថ្នាក់បណ្ឌិតអប់រំ ជំនាញកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀន មានគោលបំណងបណ្តុះ​បណ្តាល​អ្នកសិក្សាឱ្យក្លាយជា៖

  • អ្នកស្រាវជ្រាវនិងអភិវឌ្ឍកម្មវិធីសិក្សា រួមមានការអភិវឌ្ឍ ការអនុវត្ត និងការវាយតម្លៃ​កម្មវិធីសិក្សា​ប្រ​កបដោយសមត្ថភាពនិងក្រមសីលធម៌វិជ្ជាជីវៈ
  • អ្នកស្រាវជ្រាវនិងអភិវឌ្ឍផ្នែកវិធីសាស្ត្របង្រៀន រួមមានការអភិវឌ្ឍ ការអនុវត្តការវាយតម្លៃ​ការ​បង្រៀន ប្រកបដោយសមត្ថភាពនិងក្រមសីលធម៌វិជ្ជាជីវៈ។

១.៥- លទ្ធផលសិក្សារំពឹងទុក

   អ្នកសិក្សាដែលបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតអប់រំ ជំនាញកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀនប្រកប​ដោយ​ជោគជ័យ គឺជាបុគ្គលដែលមានគុណតម្លៃសម្រាប់សង្គមជាតិនិងពិភពលោក។ អ្នកសិក្សាត្រូវ​មាន​សម្បទាស្របតាមក្របខ័ណ្ឌគុណវុឌ្ឍិជាតិ(ឆ្នាំ២០១៤) រួមមានចំណេះដឹង ជំនាញការគិតវិភាគ ជំនាញ​ទំនាក់ទំនងអន្តរបុគ្គលនិងការទទួលខុសត្រូវ និងជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង។

.៥.១- ចំណេះដឹង

   យល់ដឹងពីចំណុចសំខាន់ៗស្តីពីកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀន រួមមាន៖

  • ទស្សនវិជ្ជា ចិត្តវិទ្យា ទ្រឹស្តី គោលការណ៍ និងទស្សនាទាននៃកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀន ជាមូលដ្ឋានគ្រប់កម្រិតថ្នាក់
  • យល់ដឹងច្បាស់អំពីទស្សនវិជ្ជាអប់រំ ចិត្តវិទ្យាអប់រំ ប្រវតិ្តអប់រំ ច្បាប់អប់រំ មូលដ្ឋានសង្គមនៃការអប់រំ និងការវិវត្តចុងក្រោយនៃការអប់រំជាពិសេសផ្នែកកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀននៅគ្រប់កម្រិតថ្នាក់
  • យល់ដឹងពីការអភិវឌ្ឍជំនាញកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀនដែលមានឥទ្ធិពលទៅលើការអនុ​វត្តវិជ្ជាជីវៈក្នុងវិស័យអប់រំ។

   ..ជំនាញការគិតវិភាគ

  • ស្រាវជ្រាវលើការងារផ្នែកកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀន ដើម្បីបង្កើតចំណេះដឹងថ្មីៗនិ​ងដោះ​ស្រាយ​បញ្ហាផ្សេងៗក្នុងការងាអភិវឌ្ឍ អនុវត្ត និងវាយតម្លៃកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀន​គ្រប់​កម្រិតថ្នាក់ប្រកបដោយគំនិតច្នៃប្រឌិតនិងនិរន្តរភាព តាមរយៈការសិក្សាពេញមួយជីវិត
  • វិភាគនិងសំយោគទ្រឹស្តី ទស្សនាទាន យុទ្ធសាស្ត្រ និងគោលនយោបាយនានា មកជាកម្ម​វិធី​សិក្សា​និងវិធីសាស្ត្របង្រៀនសម្រាប់អនុវត្តក្នុងវិស័យអប់រំគ្រប់កម្រិត​សិក្សាប្រកបដោយភាព​ទន់ភ្លន់និង​ប្រសិទ្ធភាពខ្ពស់ ស្របតាមទិសដៅអប់រំជាតិ តំបន់ និងសកល។

..ជំនាញទំនាក់ទំនងអន្តរបុគ្គលនិងការទទួលខុសត្រូវ

  • ប្រព្រឹត្តយ៉ាងសមស្របប្រកបដោយស្វ័យភាពនិងការផ្តួចផ្តើមគំនិតកម្រិតខ្ពស់ក្នុងសកម្មភាពទាក់ទងការរៀបចំកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀន
  • សម្របសម្រួលនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការធ្វើការងារជាក្រុម និងអនុវត្ត​យ៉ាងមាន​ប្រសិទ្ធភាពក្នុងភាពជាអ្នកដឹកនាំក្នុងវិជ្ជាជីវៈផ្នែកកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀនដ៏ស្មុគស្មាញ
  • ស្រាវជ្រាវនិងស្វែងរកឫសគល់នៃបញ្ហាទាក់ទងនឹងកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀន ដើម្បីរក​ដំ​ណោះស្រាយប្រកបដោយសុភវិនិច្ឆ័យនិងឈរលើប្រយោជន៍រួមជាមូលដ្ឋាន។

   ..ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង

  • ប្រើប្រាស់ភាសាខ្មែរនិងភាសាបរទេស និងបច្ចេកវិទ្យាក្នុងការងារទំនាក់ទំនង ការស្វែងរកព័ត៌មា​ន​ផ្នែកកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀន ការរៀបចំសិក្ខាសាលា ការរៀបចំគម្រោង ការសរសេរ​របាយ​ការណ៍ ការធ្វើបទបង្ហាញ ការបោះពុម្ពផ្សាយក្នុងទម្រង់ជានិក្ខេបបទជំនាញ ឬរបាយការណ៍​គម្រោងស្តីពីបញ្ហាសំខាន់និងស្មុគស្មាញណាមួយប្រកបដោយតម្លាភាពនិងការទទួលខុសត្រូវខ្ពស់
  • ប្រើប្រាស់និងវិភាគព័ត៌មាន ទិន្នន័យ គណិតវិទ្យា និងស្ថិតិ យ៉ាងមានប្រសិទ្ធភាព។

១.៦- សមត្ថភាពវិជ្ជាជីវៈរំពឹងទុក

   អ្នកសិក្សាដែលបំពេញគ្រប់លក្ខខណ្ឌនៃកម្មវិធីសិក្សាថ្នាក់បណ្ឌិតអប់រំ ជំនាញកម្មវិធីសិក្សានិងវិធី​     សាស្ត្រ​​បង្រៀនដោយជោគជ័យ នឹងមានសមត្ថភាពវិជ្ជាជីវៈដូចខាងក្រោម៖

  • ស្រាវជ្រាវដើម្បីរៀបចំបង្កើត កែលម្អ អនុវត្ត និងវាយតម្លៃកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀន
  • បង្កើតនិងដឹកនាំឱ្យមាននវានុវត្តន៍និងគំនិតច្នៃប្រឌិតផ្នែកកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀនស្របតាមការវិវត្តក្នុងបរិបទជាតិ តំបន់ និងសកល
  • វិភាគស៊ីជម្រៅនិងស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានាទាក់ទងនឹងកម្មវិធីសិក្សានិង​វិធីសាស្ត្របង្រៀន
  • ស្រាវជ្រាវចែករំលែក និងបង្រៀនជំនាញកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀន និងមុខវិជ្ជា​ជំនាញ​ពាក់​ព័ន្ធ។

១.៧- អាជីពរំពឹងទុក

  • អ្នកជំនាញរៀបចំ អភិវឌ្ឍ អនុវត្ត និងវាយតម្លៃកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀនគ្រប់កម្រិតថ្នាក់
  • អ្នកបណ្តុះបណ្តាល គ្រូឧទ្ទេស ផ្នែកកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀន
  • អ្នកស្រាវជ្រាវផ្នែកកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀន
  • សាស្ត្រាចារ្យជំនាញតាមគ្រឹះស្ថានឧត្តមសិក្សា។

ជំពូកទី២៖
សេចក្តីលម្អិតកម្មវិធីសិក្សា

២.១- ប្រភេទកម្មវិធីសិក្សានិងចំនួនក្រេឌីត

កម្មវិធីសិក្សាថ្នាក់បណ្ឌិតអប់រំ ជំនាញកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀនមានពីរប្រភេទ។​ អ្នកសិក្សា​អាច​ជ្រើសរើសប្រភេទណាមួយនៃកម្មវិធីសិក្សាដូចខាងក្រោម៖

ប្រភេទ១ ជាកម្មវិធីសិក្សាបែបស្រាវជ្រាវនិងសរសេរនិក្ខេបបទសុទ្ធសាធ។ អ្នកសិក្សាត្រូវចុះ​ឈ្មោះ​ចូល​រៀនមុខវិជ្ជាបំពេញបន្ថែមចំនួនយ៉ាងតិច១២ក្រេឌីត។ ចំនួនក្រេឌីតសរុបមានចំនួន៥៧ក្រេ​ឌីត។​

ប្រភេទ២ ជាកម្មវិធីសិក្សាបែបរៀនមុខវិជ្ជានិងសរសេរនិក្ខេបបទ។ អ្នកសិក្សាត្រូវចុះឈ្មោះចូល​រៀន​តាមកម្មវិធីដែលបានកំណត់ រួមមានមុខវិជ្ជាបំពេញបន្ថែម មុខវិជ្ជារួមនៃឯកទេស មុខវិជ្ជាស្នូលនៃឯកទេស មុខវិជ្ជាតម្រង់ទិស   មុខវិជ្ជាតម្រូវ[1] និងនិក្ខេបទ។ ចំនួនក្រេឌីតសរុបមានចំនួន៥៧ក្រេឌីត។

២.២- រចនាសម្ព័ន្ធកម្មវិធីសិក្សា

ល.រ. ក្រុមមុខវិជ្ជា ចំនួនក្រេឌីត
ប្រភេទ១ ប្រភេទ២
1 មុខវិជ្ជាបំពេញបន្ថែម 12 6
2 មុខវិជ្ជាកម្រិតបណ្ឌិត(មុខវិជ្ជារួមនៃឯកទេស) 3
3 មុខវិជ្ជាកម្រិតបណ្ឌិត(មុខវិជ្ជាស្នូលនៃឯកទេស) 6
4 មុខវិជ្ជាតម្រង់ទិស 9
5 ការពារគម្រោងអត្ថបទស្រាវជ្រាវពិស្តារ 3 3
6 ការចុះផ្សាយអត្ថបទស្រាវជ្រាវកម្រិតជាតិឬកម្រិតអន្តរជាតិ* 12 6
7 ការចូលរួមវេទិកាវិទ្យាសាស្ត្រពាក់ព័ន្ធ 6 3
8 ការធ្វើសិក្ខាសាលាផ្ទាល់ខ្លួន** 6 3
9 និក្ខេបបទ 18 18
សរុប 57 57

*អត្ថបទស្រាវជ្រាវចំនួន២ច្បាប់(១ច្បាប់ចំនួន៣ក្រេឌីត) សម្រាប់ការចុះឈ្មោះចូលរៀនប្រភេទ២

** ចំនួន២ដង

២.៣- លក្ខខណ្ឌនៃការជ្រើសរើសចូលរៀន

   ការដាក់ពាក្យចូលសិក្សាថ្នាក់បណ្ឌិតអប់រំ ជំនាញកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀន អ្នកសិក្សាត្រូវ        ​បំ​ពេញលក្ខខណ្ឌចូលរៀនគ្រប់ចំណុចដែលបានកំណត់ដោយគណៈកម្មការគ្រប់គ្រងកម្មវិធីសិក្សាដូចខាងក្រោម៖

   ..កម្មវិធីសិក្សាប្រភេទទី១

  • ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ត្រូវមានស្នាដៃបោះពុម្ពយ៉ាងតិចចំនួន២អត្ថបទ នៅក្នុងព្រឹត្តិបត្រ​ឬ​ទស្សនាវដ្តីស្រាវជ្រាវ(Peer Review Journals)
  • មានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ឬសញ្ញាបត្រសមមូល ដោយសរសេរសារណាពីគ្រឹះស្ថាន​ឧត្តម​សិក្សាដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា និងមានពិន្ទុ​សិក្សាសរុប​(GPA) មិនតិចជាង៣.០០ នៃប្រព័ន្ធ៤.០០ ឬមធ្យមភាគសមមូល​(៧០%ឡើង)
  • មានសំណើគម្រោងស្រាវជ្រាវបឋម
  • មានបទពិសោធលើការងារស្រាវជ្រាវផ្នែកអប់រំយ៉ាងតិច២ឆ្នាំ ឬបទពិសោធក្នុងការ​ងារអប់រំ​យ៉ាង​តិច៥ឆ្នាំ
  • មានសមត្ថភាពភាសាអង់គ្លេសកំណត់ដោយកម្មវិធីIELTS ពិន្ទុ៥.០ ឬសមមូល ឬភាសា​បារាំង​កំណត់កម្រិត​ ​DELF B2 ​ឬតេស្តTCF  ឬជាប់​ការប្រឡងវាស់សមត្ថភាព​ដែលរៀបចំ​ដោយ​វិទ្យា​​ស្ថានជាតិ​អប់រំ
  • មានសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា​
  • មានលក្ខណៈសម្បត្តិបន្ថែមផ្សេងៗទៀតដែលកំណត់ដោយគណៈកម្មការជ្រើសរើសនិស្សិតចូលសិក្សា។

   ..កម្មវិធីសិក្សាប្រភេទទី២

  • មានបរិញ្ញាបត្រជាន់ខ្ពស់ឬសញ្ញាបត្រសមមូល ពីគ្រឹះស្ថានឧត្តមសិក្សាដែលទទួលស្គាល់ដោយ ក្រសួងអប់រំ យុវជន និងកីឡា និងមានពិន្ទុសិក្សាសរុប(GPA) មិនតិចជាង២.៥០[1]​ នៃប្រព័ន្ធ​៤.០០ ឬមធ្យមភាគសមមូល​(៦៥%ឡើង)
  • មានសំណើគម្រោងស្រាវជ្រាវបឋម
  • មានសមត្ថភាពភាសាអង់គ្លេសកំណត់ដោយកម្មវិធីIELTS ពិន្ទុ0 ឬសមមូល ឬភាសាបារាំង​កំណត់កម្រិត DELF B2 ឬតេស្តTCF  ឬជាប់ការប្រឡងវាស់សម្ថភាព​ដែលរៀប​ចំដោយ​វិទ្យា​ស្ថាន​ជាតិអប់រំ
  • មានសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា
  • មានលក្ខណៈសម្បត្តិបន្ថែមផ្សេងៗទៀតដែលកំណត់ដោយគណៈកម្មការជ្រើសរើសនិស្សិតចូលសិក្សា។

២.៤- មុខវិជ្ជាក្នុងកម្មវិធីសិក្សា​

   ..កម្មវិធីសិក្សាប្រភេទ១

   ...មុខវិជ្ជាបំពេញបន្ថែម(ចំនួន១២ក្រេឌីត)

  1. ១០២២៥១ ការរៀបចំនិងអភិវឌ្ឍវិធីសាស្ត្របង្រៀន   ៣(៣-០-៩)
    Instructional System Development and Implementation     ១០២២៥២    ការរៀបចំនិងអភិវឌ្ឍកម្មវិធីសិក្សា     ៣(៣-០-៩)
    Advanced Curriculum and Implementation
  2. ១០២៣០១ គំរូនៃការអនុវត្តកម្មវិធីសិក្សា​និងវិធីសាស្រ្តបង្រៀន      ៣(៣-០-៩)
    Implementation model of curriculum and instruction           ១០២២០១    វិធីសាស្ត្រស្រាវជ្រាវអប់រំ                                                        ៣(៣-០-៩)

   ...ការសរសេរនិងការពារនិក្ខេបបទ(ចំនួន៤៥ក្រេឌីត)

  1. ១០២៥៣១ ការពារគម្រោងអត្ថបទស្រាវជ្រាវពិស្តារ                               ៣ ក្រេឌីត
  2. ១០២៥៣២ ការចុះផ្សាយអត្ថបទស្រាវជ្រាវកម្រិតជាតិឬកម្រិតអន្តរជាតិ        ១២ ក្រេឌីត
  3. ១០២៥៣៣ ការចូលរួមវេទិកាវិទ្យាសាស្ត្រពាក់ព័ន្ធ                                 ៦ ក្រេឌីត
  4. ១០២៥៣៤ ការធ្វើសិក្ខាសាលាផ្ទាល់ខ្លួន                                            ៦ ក្រេឌីត
  5. ១០២៥០១ និក្ខេបបទ១(ប្រភេទ១)                                                ៣ ក្រេឌីត
  6. ១០២៥០២ និក្ខេបបទ២(ប្រភេទ១)                                              ៣ ក្រេឌីត
  7. ១០២៥០៣ និក្ខេបបទ៣(ប្រភេទ១)                                              ៣ ក្រេឌីត
  8. ១០២៥០៤ និក្ខេបបទ៤(ប្រភេទ១)                                              ៣ ក្រេឌីត
  9. ១០២៥០៥ និក្ខេបបទ៥(ប្រភេទ១)                                              ៣ ក្រេឌីត
  10. ១០២៥០៦ និក្ខេបបទ៦(ប្រភេទ១)                                              ៣ ក្រេឌីត

   ..កម្មវិធីសិក្សាប្រភេទ២

   ...មុខវិជ្ជាមូលដ្ឋានគ្រឹះបំពេញបន្ថែម(ចំនួន៦ក្រេឌីត)

  1. ១០២១០១ ទ្រឹស្តីនិងនិន្នាការនៃការអប់រំ                                            ២(២-០-៦)
    Theory and Trends in education
  2. ១០២១០២ បរិបទនៃការអប់រំតាមបែបឌីជីថល                                    ២(២-០-៦)
    Contemporary of digital education
  3. ១០២១០៣ ចិត្តវិទ្យាអប់រំ Psychology of Education                         ២(២-០-៦)

   ...មុខវិជ្ជាកម្រិតបណ្ឌិត រួមនៃឯកទេស(ចំនួន៣ក្រេឌីត)

  1. ១០២២០១ វិធីសាស្ត្រស្រាវជ្រាវអប់រំ[1]                                               ៣(៣-០-៩)

   ....មុខវិជ្ជាកម្រិតបណ្ឌិត ស្នូលនៃឯកទេស(ចំនួន៦ក្រេឌីត)

   ១០២២៥១    ការរៀបចំនិងអភិវឌ្ឍវិធីសាស្ត្របង្រៀន     ៣(២-២-៨)

   Instructional System Development and Implementation
   ១០២២៥២   ការរៀបចំនិងអភិវឌ្ឍកម្មវិធីសិក្សា

...មុខវិជ្ជាតម្រង់ទិសនិងការប្រឡងទូទៅ(ចំនួន៩ក្រេឌីត)

  1. ១០២៣០១ គំរូនៃការអនុវត្តកម្មវិធីសិក្សា​និងវិធីសាស្រ្តបង្រៀន​​​
    Implementation model of curriculum and instruction ៣(៣-០-៩)
  2. ១០២៣០១ ការអប់រំគ្រូនិងគុណភាពគ្រូបង្រៀន                                   ២(២-០-៦)
  3. ១០២៣០៣ ភាពបន្ស៊ីគ្នានៃការអប់រំការច្នៃប្រឌិត                                   ២(២-០-៦)
  4. ១០២៣០៤ ការវិភាគនិងការវាយតម្លៃលទ្ធផលរំពឹងទុកនៃកម្មវិធីសិក្សា        ២(២-០-៦)

...មុខវិជ្ជាតម្រូវ(ពុំមានក្រេឌីត)

  1. ១០២៤០៧ តម្រង់ទិសការស្រាវជ្រាវ១(ប្រភេទ២)                               S/U(៣-០-៩)
  2. ១០២៤០៨ តម្រង់ទិសការស្រាវជ្រាវ២(ប្រភេទ២)                               S/U(៣-០-៩)
  3. ១០២៤០៩ តម្រង់ទិសការស្រាវជ្រាវ៣(ប្រភេទ២)                               S/U(៣-០-៩)
  4. ១០២២០២ ភាសាអង់គ្លេសសម្រាប់ការអានកម្រិតខ្ពស់                           S/U(៣-០-៩)
  5. ១០២២០៣ ភាសាអង់គេ្លសសម្រាប់សំណេរកម្រិតខ្ពស់                           S/U(៣-០-៩)

...ការសរសេរនិងការពារនិក្ខេបបទ(ចំនួន៣៣ក្រេឌីត)

  1. ១០២៥៣១ ការពារគម្រោងអត្ថបទស្រាវជ្រាវពិស្តារ                               ៣ក្រេឌីត
  2. ១០២៥៣២ ការចុះផ្សាយអត្ថបទស្រាវជ្រាវកម្រិតជាតិឬកម្រិតអន្តរជាតិ        ៦ក្រេឌីត
  3. ១០២៥៣៣ ការចូលរួមវេទិកាវិទ្យាសាស្ត្រពាក់ព័ន្ធ                                 ៣ក្រេឌីត
  4. ១០២៥៣៤ ការធ្វើសិក្ខាសាលាផ្ទាល់ខ្លួន                                            ៣ក្រេឌីត
  5. ១០២៤០៧ និក្ខេបបទ១(ប្រភេទ២)                                                ៦ក្រេឌីត
  6. ១០២៤០៨ និក្ខេបបទ២(ប្រភេទ២)                                              ៦ក្រេឌីត
  7. ១០២៤០៩ និក្ខេបបទ៣(ប្រភេទ២)                                               ៦ក្រេឌីត

...ការប្រឡងវាស់ស្ទង់គុណសម្បត្តិ(ការប្រឡងតម្រូវនិងពុំមានក្រេឌីត)

  1. ១០២៥៥០ ការប្រឡងវាស់ស្ទង់គុណសម្បត្តិ     S/U(៣-០-៩)

ក្រៅពីមុខវិជ្ជាខាងលើនេះ អ្នកសិក្សាអាចចុះឈ្មោះចូលរៀនមុខវិជ្ជាផ្សេងទៀតបាន ដែលបើកបណ្ដុះ បណ្ដាលដោយវិទ្យាស្ថានជាតិអប់រំ  ដោយមានការឯកភាពពីគ្រូណែនាំឬគ្រូទី ប្រឹក្សានិងគណៈកម្មការ គ្រប់គ្រងកម្មវិធីសិក្សា។

[1] មុខវិជ្ជានេះត្រូវបានផ្ទេរចេញពីក្រុមមុខវិជ្ជាថ្នាក់បណ្ឌិត មុខវិជ្ជាស្នូលនៃឯកទេស។ មុខវិជ្ជានេះ តម្រូវឱ្យនិស្សិតត្រូវចុះការងារជាក្រុមដើម្បីរៀបចំនិងផ្តល់ការ  បណ្តុះបណ្តាលឬហ្វឹកហាត់ជាមួយសហគមន៍លើប្រធានបទអ្វីមួយ។

២.៥- ការប្រឡងវាស់ស្ទង់គុណសម្បត្តិ

  • ការប្រឡងវាស់ស្ទង់គុណសម្បត្តិមិនមានក្រេឌីត និងជាការតម្រូវចាំបាច់សម្រាប់អ្នកសិក្សាថ្នាក់បណ្ឌិតអប់រំ

ជំនាញកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀន

  • ការប្រឡងវាស់ស្ទង់គុណសម្បត្តិ ផ្តោតលើមុខវិជ្ជាកម្រិតបណ្ឌិតចំនួន៣មុខវិជ្ជា មុខវិជ្ជារួមចំនួន ១ មុខវិជ្ជា និងមុខវិជ្ជាស្នូលនៃឯកទេសចំនួន២មុខវិជ្ជា
  • ការប្រឡងវាស់ស្ទង់គុណសម្បត្តិត្រូវធ្វើឡើងនៅមុនបំណាច់ឆមាសទី១នៃឆ្នាំសិក្សាទី២ ឬបន្ទាប់ ពីអ្នកសិក្សាបានសិក្សាយ៉ាងតិច១៨ក្រេឌីត។ ក្នុងករណីអ្នកសិក្សា ប្រឡងធ្លាក់ការប្រឡងវាស់ ស្ទង់គុណសម្បត្តិ អ្នកសិក្សាអាចដាក់ពាក្យប្រឡងជាថ្មីរយៈពេល១ខែ ក្រោយថ្ងៃប្រកាសលទ្ធផល
  • បន្ទាប់ពីប្រឡងជាប់ការប្រឡងវាស់ស្ទង់គុណសម្បត្តិ អ្នកសិក្សានឹងក្លាយជាបេក្ខជនថ្នាក់បណ្ឌិត[1]
  • បន្ទាប់ពីនេះ អ្នកសិក្សាអាចស្នើប្រឡងការពារគម្រោងស្រាវជ្រាវបឋម[2] រួមមានសេចក្តីផ្តើម រំលឹកទ្រឹស្តី និងវិធី​សាស្ត្រស្រាវជ្រាវ។ ក្រោយទទួលបានការអនុម័តគម្រោង ស្រាវជ្រាវបឋមពីគណៈកម្មការប្រឡងការពារនិក្ខេបបទ អ្នកសិក្សាមានពេលវេលាយ៉ាងតិច១៨ខែ សម្រាប់បញ្ចប់ការងារនិក្ខេបបទរបស់ខ្លួន។

២.៦- ផែនការដំណើរការកម្មវិធីសិក្សា

   ..ពេលវេលាដំណើរការកម្មវិធីសិក្សា

កិច្ចដំណើរការកម្មវិធីសិក្សាថ្នាក់បណ្ឌិតអប់រំ ជំនាញកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀន អាចរៀបចំ ឡើងជាថ្នាក់ពេញម៉ោងនិងក្រៅម៉ោង តាមពេលវេលាដូចខាងក្រោម៖

ប្រភេទថ្នាក់ពេញម៉ោង       :   រយៈពេល៣-៦ឆ្នាំ

ប្រភេទថ្នាក់ក្រៅម៉ោង        :   រយៈពេល៣-៨ឆ្នាំ

កម្មវិធីសិក្សាថ្នាក់បណ្ឌិតអប់រំ ជំនាញកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀន ជាកម្មវិធីដែលដំណើរការ បង្រៀនចំនួន២ឆមាសក្នុងមួយឆ្នាំសិក្សា។ ក្នុង១ឆមាសមានរយៈពេលយ៉ាងតិច១៥សប្តាហ៍ដោយកំណត់​កាលបរិច្ឆេទសិក្សាដូចខាងក្រោម៖

ឆមាសទី១ :       វិច្ឆិកា-កុម្ភៈ(អាចផ្លាស់ប្តូរតាមភាពជាក់ស្តែង)

ឆមាសទី២ :       មីនា-កក្កដា(អាចផ្លាស់ប្តូរតាមភាពជាក់ស្តែង)

វិស្សមកាលធំ :     សីហា-តុលា(អាចផ្លាស់ប្តូរតាមភាពជាក់ស្តែង)

..ការចុះឈ្មោះរៀនក្នុងឆមាស

កម្មវិធីសិក្សាប្រភេទ១
ឆ្នាំទី១
ឆមាស លេខកូដ មុខវិជ្ជា ចំនួនក្រេឌីត ប្រភេទមុខវិជ្ជា
១០២៥០០ និក្ខេបបទ១ ៣ក្រេឌីត
១០២៤០១ តម្រង់ទិសការស្រាវជ្រាវ១(ប្រភេទ១) S/U(៣-០-៩)
១០២៥០១ និក្ខេបបទ២ ៣ក្រេឌីត
១០២៤០២ តម្រង់ទិសការស្រាវជ្រាវ២(ប្រភេទ១) S/U(៣-០-៩)
ឆ្នាំទី២
ឆមាស លេខកូដ មុខវិជ្ជា ចំនួនក្រេឌីត ប្រភេទមុខវិជ្ជា
១០២៥០២ និក្ខេបបទ៣ ៣ក្រេឌីត
១០២៤០៣ តម្រង់ទិសការស្រាវជ្រាវ៣(ប្រភេទ១) S/U(៣-០-៩)
១០២៥៥០ ប្រឡងវាស់ស្ទង់គុណសម្បត្តិ S/U
១០២៥០៣ និក្ខេបបទ៤ ៣ ក្រេឌីត
១០២៤០៤ តម្រង់ទិសការស្រាវជ្រាវ៤(ប្រភេទ១) S/U(៣-០-៩)
ឆ្នាំទី៣
ឆមាស លេខកូដ មុខវិជ្ជា ចំនួនក្រេឌីត ប្រភេទមុខវិជ្ជា
១០២៥០៤ និក្ខេបបទ៥ ៣ក្រេឌីត
១០២៤០៥ តម្រង់ទិសការស្រាវជ្រាវ៥(ប្រភេទ១) S/U(៣-០-៩)
១០២៥០៥ និក្ខេបបទ៦ ៣ក្រេឌីត
១០២៤០៦ តម្រង់ទិសការស្រាវជ្រាវ៦(ប្រភេទ១) S/U(៣-០-៩)
កម្មវិធីសិក្សាប្រភេទ២
ឆ្នាំទី១
ឆមាស លេខកូដ មុខវិជ្ជា ចំនួនក្រេឌីត ប្រភេទមុខវិជ្ជា
១០២១០១

ទ្រឹស្តីនិងនិន្នាការនៃការអប់រំ

Theory and Trends in Education

២(២-០-៦) មុខវិជ្ជាមូលដ្ឋានគ្រឹះបំពេញបន្ថែម
១០២១០២

បរិបទនៃការអប់រំតាមបែបឌីជីថល

Contemporary of digital education

២(២-០-៦) មុខវិជ្ជាមូលដ្ឋានគ្រឹះបំពេញបន្ថែម
១០២១០៣

ចិត្តវិទ្យាអប់រំ

Psychology of Education

២(២-០-៦) មុខវិជ្ជាមូលដ្ឋានគ្រឹះបំពេញបន្ថែម
១០២៤០៧ តម្រង់ទិសការស្រាវជ្រាវ១(ប្រភេទ២) S/U(៣-០-៩)

មុខវិជ្ជាតម្រូវ

(ពុំមានក្រេឌីត)

១០២២០១ វិធីសាស្ត្រស្រាវជ្រាវអប់រំ ៣(៣-០-៩) មុខវិជ្ជាកម្រិត បណ្ឌិតរួមនៃឯកទេស
១០២២៥១

ការរៀបចំនិងអភិវឌ្ឍវិធីសាស្ត្របង្រៀន

Instructional System Development and Implementation

៣(៣-០-៩) មុខវិជ្ជាកម្រិត បណ្ឌិត ស្នូលនៃឯកទេស
១០២២៥២

ការរៀបចំនិងអភិវឌ្ឍកម្មវិធីសិក្សា

Advanced Curriculum and Implementation

៣(៣-០-៩) មុខវិជ្ជាកម្រិត បណ្ឌិត ស្នូលនៃឯកទេស
១០២២០២

ភាសាអង់គ្លេសសម្រាប់ការអានកម្រិតខ្ពស់

Advanced English for Reading

S/U(៣-០-៩)

មុខវិជ្ជាតម្រូវ

(ពុំមានក្រេឌីត)

១០២៤០៨ តម្រង់ទិសការស្រាវជ្រាវ២ S/U(៣-០-៩)

មុខវិជ្ជាតម្រូវ

(ពុំមានក្រេឌីត)

ឆ្នាំទី២
ឆមាស លេខកូដ មុខវិជ្ជា ចំនួនក្រេឌីត ប្រភេទមុខវិជ្ជា
១០២៣០១ គំរូនៃការអនុវត្តកម្មវិធីសិក្សា​និងវិធីសាស្រ្ត បង្រៀន Implementation model of curriculum and instruction ៣(៣-០-៩) មុខវិជ្ជាតម្រង់ទិស
១០២៣០២ ការអប់រំគ្រូនិងគុណភាពគ្រូបង្រៀន ២(២-០-៦) មុខវិជ្ជាតម្រង់ទិស
១០២៤០៩

តម្រង់ទិសការស្រាវជ្រាវ៣

 

S/U(៣-០-៩)

មុខវិជ្ជាតម្រូវ

(ពុំមានក្រេឌីត)

១០២៤៩៩

ការប្រឡងវាស់ស្ទង់គុណសម្បត្តិ

Qualifying Exam

បញ្ជាក់: ការប្រឡងវាស់ស្ទង់គុណសម្បត្តិ (Qualifying Exam) គឺជាការប្រឡងចាំបាច់ សម្រាប់ក្លាយជាបេក្ខជនបណ្ឌិត។ ការប្រឡងនេះ​ពុំផ្តល់ក្រេឌីតទេ។​ វិទ្យាស្ថានជាតិអប់រំ ត្រូវរៀបចំ គណៈកម្មការដើម្បីរៀបចំនិងវាយតម្លៃការ

ប្រឡងវាស់ស្ទង់គុណសម្បត្តិ។

S/U(៣-០-៩) ការប្រឡងវាស់  ស្ទង់គុណសម្បត្តិ
១០២៣០៣ ភាពបន្ស៊ីគ្នានៃការអប់រំការច្នៃប្រឌិត ២(២-០-៦) មុខវិជ្ជាតម្រង់ទិស
១០២៣០៤ ការវិភាគនិងការវាយតម្លៃលទ្ធផលរំពឹងទុកនៃ កម្មវិធីសិក្សា ២(២-០-៦) មុខវិជ្ជាតម្រង់ទិស
១០២២០៣ ភាសាអង់គេ្លសសម្រាប់សំណេរកម្រិតខ្ពស់ S/U(៣-០-៩)

មុខវិជ្ជាតម្រូវ

(ពុំមានក្រេឌីត)

១០២៥២១ និក្ខេបបទ១(ប្រភេទ២) ៦ក្រេឌីត និក្ខេបបទ
ឆ្នាំទី ៣
ឆមាស លេខកូដ មុខវិជ្ជា ចំនួនក្រេឌីត ប្រភេទមុខវិជ្ជា
១០២៥២២ និក្ខេបបទ២(ប្រភេទ២) ៦ក្រេឌីត និក្ខេបបទ
១០២៥២៣ និក្ខេបបទ៣(ប្រភេទ២) ៦ក្រេឌីត និក្ខេបបទ

ជំពូកទី៣៖
សាស្ត្រាចារ្យ គម្រោងស្រាវជ្រាវ និក្ខេបបទ និងការវាយតម្លៃ

៣.១- សាស្ត្រាចារ្យបង្រៀនមុខវិជ្ជា

សាស្រ្តាចារ្យដែលត្រូវបង្រៀនថ្នាក់បណ្ឌិតអប់រំ​ ជំនាញកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀន ត្រូវមាន​លក្ខណៈសម្បត្តិដូចខាងក្រោម៖

  • មានសញ្ញាបត្របណ្ឌិតលើជំនាញអប់រំឬជំនាញសមស្រប ឬបទពិសោធគ្រប់​គ្រាន់ពាក់ព័ន្ធ​នឹងមុខ​វិជ្ជាដែលខ្លួនទទួលបន្ទុកបង្រៀន ហើយមានការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា
  • មានសមត្ថភាពក្នុងការប្រើប្រាស់ភាសាបរទេសនិងបច្ចេកវិទ្យាព័ត៌មាន
  • មានចរិយាសម្បត្តិ សីលធម៌ មនសិការវិជ្ជាជីវៈ និងមានភាពជាគ្រូបង្រៀន។

៣.២- សាស្ត្រាចារ្យណែនាំគោលនិងសាស្ត្រាចារ្យណែនាំរង

សាស្ត្រាចារ្យណែនាំត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម៖

  • មានសញ្ញាបត្របណ្ឌិតនិងមានបទពិសោធការងារស្រាវជ្រាវយ៉ាងតិច៣ឆ្នាំ
  • មានស្នាដៃនិងកិត្តិនាមក្នុងការចុះផ្សាយអត្ថបទស្រាវជ្រាវវិទ្យាសាស្ត្រជាតិនិងអន្តរជាតិ
  • មានស្មារតីទទួលខុសត្រូវក្នុងការណែនាំការស្រាវជ្រាវវិទ្យាសាស្ត្រ
  • មានសមត្ថភាពក្នុងការប្រើប្រាស់ភាសាបរទេសនិងបច្ចេកវិទ្យាព័ត៌មាន
  • មានចរិយាសម្បត្តិ​ សីលធម៌ មនសិការវិជ្ជាជីវៈ និងមានភាពជាគ្រូបង្រៀន។

សាស្ត្រាចារ្យណែនាំគោលនិងសាស្ត្រាចារ្យណែនាំរង ត្រូវមានការទទួលខុសត្រូវ៖

  • សម្របសម្រួលការពារគម្រោងអត្ថបទស្រាវជ្រាវពិស្តាររបស់អ្នកសិក្សា
  • ត្រួតពិនិត្យនិងសម្របសម្រួលការចុះផ្សាយអត្ថបទស្រាវជ្រាវកម្រិតជាតិឬកម្រិតអន្តរជាតិរបស់អ្នកសិក្សា
  • សម្របសម្រួលការចូលរួមវេទិកាវិទ្យាសាស្ត្រពាក់ព័ន្ធរបស់អ្នកសិក្សា
  • សម្របសម្រួលការធ្វើសិក្ខាសាលាផ្ទាល់ខ្លួនរបស់អ្នកសិក្សា
  • ដឹកនាំនិងពិនិត្យដំណើរការសរសេរនិក្ខេបបទរបស់អ្នកសិក្សា

៣.៣- ការស្នើគម្រោងស្រាវជ្រាវសរសេរនិក្ខេបបទ

កម្មវិធីសិក្សាថ្នាក់បណ្ឌិតអប់រំ ជំនាញកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀន តម្រូវឱ្យអ្នកសិក្សាដែលចុះ​ឈ្មោះរៀន​ក្នុងកម្មវិធីទាំងប្រភេទទី១និងប្រភេទទី២ សរសេរនិក្ខេបបទ ដើម្បីបញ្ចប់ការសិក្សា​ដោយផ្អែក​លើលក្ខខណ្ឌកំណត់ដោយកម្មវិធីសិក្សានៃវិទ្យាស្ថានជាតិអប់រំ។

   ..លក្ខណៈសម្បត្តិសម្រាប់ការស្រាវជ្រាវសរសេរនិក្ខេបបទ

ដើម្បីស្នើគម្រោងស្រាវជ្រាវសរសេរនិក្ខេបបទបាន អ្នកសិក្សាត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម៖

  • មានចំណេះដឹងស៊ីជម្រៅលើផ្នែកគ្រប់គ្រងអប់រំ
  • មានវិធីសាស្ត្រធ្វើការងារស្រាវជ្រាវបានយ៉ាងល្អ
  • មានសីលធម៌វិជ្ជាជីវៈក្នុងការងារស្រាវជ្រាវ
  • មានសមត្ថភាពគិត វិភាគ​ និងដោះស្រាយបញ្ហាដែលកើតឡើង​ក្នុងការងារស្រាវជ្រាវ​ដោយ​ឯក​រាជ្យ
  • មានសមត្ថភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យា ភាសាជាតិ និងភាសារបរទេសដើម្បីស្វែងរកព័ត៌មាន​សម្រាប់គាំទ្រការងារស្រាវជ្រាវ
  • មានសុខភាពបរិបូរណ៍ អាចបំពេញការងារបានប្រកបដោយប្រសិទ្ធភាពក្នុ​ងកំលុងពេលធ្វើការងារ​ស្រាវជ្រាវសរសេរនិក្ខេបបទ។

   ..រយៈពេល

អ្នកសិក្សាចុះឈ្មោះរៀនក្នុងកម្មវិធីសិក្សាទាំង២ប្រភេទ ត្រូវស្នើគម្រោងស្រាវជ្រាវសរសេរនិក្ខេបបទ​យ៉ាង​យូរមុនដំណាច់ឆ្នាំសិក្សាទី២។ គម្រោងស្រាវជ្រាវសរសេរនិក្ខេបបទ ត្រូវទទួលបានការអនុម័តពី​គណៈ​កម្មការយ៉ាងយូរបំផុតមិនឱ្យលើសឆមាសទី២នៃឆ្នាំទី៣។

   ..ចំនួនក្រេឌីតការងារស្រាវជ្រាវ(និក្ខេបបទ)

កម្មវិធីសិក្សាប្រភេទ១ មានចំនួន១៨ក្រេឌីត

កម្មវិធីសិក្សាប្រភេទ២ មានចំនួន១៨ក្រេឌីត

   ..ការត្រៀម

ដើម្បីឱ្យកិច្ចដំណើរការអនុវត្តកម្មវិធីសិក្សាថ្នាក់បណ្ឌិតអប់រំ ជំនាញកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀន ទទួលបានលទ្ធផលល្អប្រសើរ គណៈកម្មការគ្រប់គ្រងកម្មវិធីសិក្សាត្រូវត្រៀមលក្ខណៈដូចខាងក្រោម៖

  • តែងតាំងឬចាត់តាំងសាស្ត្រាចារ្យណែនាំគោលនិងសាស្ត្រាចារ្យណែនាំរង​ សម្រាប់ដឹកនាំអ្នកសិក្សាស្រាវជ្រាវសរសេរនិក្ខេបបទ
  • ក្នុងឆមាសនីមួយៗ អ្នកសិក្សាត្រូវចុះឈ្មោះចូលរៀនមុខវិជ្ជាសិក្ខាសាលានិក្ខេបបទថ្នាក់បណ្ឌិត។ លក្ខខណ្ឌនៃកម្មវិធីសិក្សាតម្រូវឱ្យនិស្សិតស្នើគម្រោងស្រាវជ្រាវសរសេរនិក្ខេបបទ និងរាយការណ៍អំពីវឌ្ឍនភាពការស្រាវ ជ្រាវជារៀងរាល់ឆមាស ដើម្បីពិនិត្យតាមដាន​ការធ្វើការងារ​របស់អ្នកសិក្សា និងដើម្បីធានាបានអ្នកសិក្សាអាចបញ្ចប់ការសិក្សា​តាមកាលបរិច្ឆេទសិក្សា​បាន​កំ​ណត់។

៣.៤- ការវាយតម្លៃការសិក្សា

ការវាយតម្លៃកាសិក្សាទូទៅនិងការប្រឡងការពារនិក្ខេបបទ ត្រូវអនុវត្តតាមលក្ខខណ្ឌរបស់វិទ្យា​ស្ថាន​ជាតិ​អប់រំដែលបានកំណត់ដោយផ្អែកលើសេចក្តីណែនាំចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១០ ​​របស់ក្រសួងអប់រំ យុវជន និងកីឡា។

៣.៥- ចំណាត់ថ្នាក់ពិន្ទុ

ពិន្ទុ​តាម​កម្រិត សមាសភាគ​ភាគ​រយ សញ្ញា​ពិន្ទុ​ជា​អក្សរ ការ​បរិយាយ
៤.០០ ៨៥-១០០ A ល្អ​ប្រសើរ
៣.៥០ ៨០-៨៤ B+ ល្អណាស់
៣.០០ ៧០-៧៩ B ល្អ​
២.៥០ ៦៥-៦៩ C+ ល្អបង្គួរ
២.០០ ៥០-៦៤ C មធ្យម​
១.៥០ ៤៥-៤៩ D+ ខ្សោយ
១.០០ ៤០-៤៤ D ខ្សោយណាស់
០.០០ ០-៣៩ F ធ្លាក់
បញ្ជាក់ : និស្សិតថ្នាក់បណ្ឌិត ត្រូវទទួលបានមធ្យមភាគពិន្ទុសរុបយ៉ាងតិចបំផុត​ត្រឹម៣.០០ ​(ក្នុងប្រព័ន្ធ​៤.០០) ឬ និទ្ទេសB។

៣.៦- លទ្ធផលនៃការសិក្សា វិធីសាស្ត្របង្រៀន និងវិធីសាស្ត្រវាយតម្លៃ

លទ្ធផលនៃការសិក្សា វិធីសាស្ត្របង្រៀន វិធីសាស្ត្រវាយតម្លៃ
១- ចំណេះដឹង

យល់ដឹងអំពីចំណុចសំខាន់ៗស្តីពីកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀន រួមមានទស្សនវិជ្ជា ចិត្ត​វិទ្យា ទ្រឹស្តី គោលការណ៍ និងទស្សនាទាននៃ​កម្ម​វិធីសិក្សានិងវិធីសាស្ត្របង្រៀន ជាមូល​ដ្ឋានគ្រប់កម្រិតថ្នាក់។

យល់ដឹងច្បាស់​ពី​ទស្សនវិជ្ជាអប់រំ ចិត្តវិទ្យាអប់រំ ប្រវតិ្តអប់រំ ច្បាប់អប់រំ មូលដ្ឋានសង្គមនៃ​ការ​អប់រំ និងការវិវត្តចុងក្រោយនៃការអប់រំ ជាពិ​សេសផ្នែកកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀន នៅគ្រប់កម្រិតថ្នាក់។

យល់ដឹងពីការអភិវឌ្ឍជំនាញកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀនដែលមានឥទ្ធិពលទៅលើការអនុវត្តវិជ្ជាជីវៈក្នុងវិស័យអប់រំ។

បង្រៀនដោយវិធី ​Lecture, Seminar, Critical Analysis, Synthesis, Problem-Based, Research-Based, Self-Directed Learning

ការប្រឡង ការធ្វើតេស្ត

ការត្រួតពិនិត្យស្នាដៃលទ្ធ​ផលការងារ

ការត្រួតពិនិត្យលើការធ្វើបទបង្ហាញ

២- ជំនាញការ​គិតវិភាគ ស្រាវជ្រាវលើការងារផ្នែកកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀន ដើម្បីបង្កើតចំណេះដឹងថ្មីៗ និងដោះស្រាយបញ្ហាផ្សេងៗក្នុងការងាអភិវឌ្ឍ អនុវត្ត និងវាយតម្លៃកម្មវិធីសិក្សា​និងវិធីសាស្ត្រ​បង្រៀនគ្រប់កម្រិតថ្នាក់ប្រកប ដោយគំនិត​ច្នៃប្រឌិតនិងនិរន្តរភាព តាមរយៈការសិក្សា​ពេញមួយជីវិត។​ វិភាគនិងសំយោគទ្រឹ​ស្តី ទស្សនាទាន យុទ្ធ​សាស្រ្ត និងគោលនយោ​បាយ​នានា មកជា​កម្មវិធីសិក្សានិង​វិធីសាស្ត្រ​បង្រៀន សម្រាប់​អនុវត្តក្នុងវិស័យអប់រំគ្រប់​កម្រិត​សិក្សាប្រកបដោយភាពទន់ភ្លន់និង​ប្រសិទ្ធភាពខ្ពស់ស្របតាមទិសដៅអប់រំជាតិ តំបន់ និងសកល។ បង្រៀនដោយផ្តោតលើការអនុវត្តដែលប្រើប្រាស់ Case Study, Seminar, Critical Analysis, Synthesis, Problem-Based, Research-Based, Self-Directed, Lecture,​Project-based

ការសង្កេតឥរិយាបទចំពោះការសិក្សានិងការងារដែល​ខ្លួនទទួលខុសត្រូវ

ការពិនិត្យដោះស្រាយបញ្ហាក្នុងស្ថានភាពជាក់ស្តែង

ការត្រួតពិនិត្យលើការធ្វើបទបង្ហាញ

៣- ជំនាញទំនាក់ទំនងអន្តរ​បុគ្គល និងការទទួលខុសត្រូវ

 

 

 

ប្រព្រឹត្តយ៉ាងសមស្របប្រកបដោយស្វ័យភាពនិងការផ្តួចផ្តើមគំនិតកម្រិតខ្ពស់ក្នុងសកម្មភាពទាក់ទងការរៀបចំកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀន។

សម្របសម្រួលនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការធ្វើការងារជាក្រុម និងអនុវត្ត​យ៉ាង​មានប្រសិទ្ធភាពក្នុងភាពជាអ្នកដឹកនាំក្នុងវិជ្ជាជីវៈផ្នែកកម្មវិធី សិក្សានិងវិធីសាស្ត្របង្រៀន​ដ៏​ស្មុគស្មាញ។ស្រាវជ្រាវនិងស្វែងរក​​ឫសគល់​នៃបញ្ហាទាក់ទងនឹងកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀនដើម្បីរកដំណោះស្រាយប្រកបដោយសុភវិនិច្ឆ័យ ដោយឈរលើ​ប្រយោជន៍​រួមជា​មូល​ដ្ឋាន។

បង្រៀនដោយរៀបចំសកម្មភាពបង្រៀនបង្កលក្ខណៈឱ្យនិស្សិតធ្វើការជាក្រុមនិងជាបុគ្គល

ការសង្កេតឥរិយាបទ ការចូលរួមការងារក្នុងក្រុម និងការធ្វើការងារដែលខ្លួន​ទទួលខុសត្រូវ

 

 

៤- ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំ​នង មានបំណិនក្នុងការប្រើប្រាស់ភាសានិងបច្ចេកវិទ្យាក្នុងការងារទំនាក់ទំនង ការស្វែងរក​ព័ត៌​មាន​ផ្នែកកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀន  ការ​រៀបចំសិក្ខាសាលា ការរៀបចំ​គម្រោង ការ​សរសេររបាយការណ៍ ការធ្វើបទបង្ហាញ​ផ្លូវ​ការ​និងមិនផ្លូវការ ការបោះពុម្ពផ្សាយក្នុង​ទម្រង់​ជា​និក្ខេបបទជំនាញ ឬរបាយការណ៍​គម្រោង​ស្តីអំ​ពី​បញ្ហាសំខាន់និងស្មុគស្មាញណាមួយ​ប្រកប​ដោយតម្លាភាពនិងការទទួលខុសត្រូវខ្ពស់។ប្រើប្រាស់និងវិភាគយ៉ាងមានប្រសិទ្ធភាពនូវព័ត៌មាន ទិន្នន័យ គណិតវិទ្យានិងស្ថិតិ ។ បង្រៀនដោយប្រើប្រាស់​បច្ចេកវិទ្យាក្នុងការស្វែងរក​ឯកសារ ការវិភាគ​សំយោគ​ទិន្នន័យទាំងបែបគុណភាពនិងបែបបរិមាណ ការធ្វើការ​ជាក្រុម ការធ្វើបទបង្ហាញ​មតិយោ​បល់   និងលទ្ធផល​ការងារ។

ពិនិត្យលើលទ្ធផលការងារ​ដែលខ្លួនទទួលខុសត្រូវដូចជាWorking Paper, Project ជាដើម។

សង្កេតការធ្វើការជាក្រុម      ពិនិត្យលើសមត្ថភាពការប្រើប្រាស់បច្ចេកវិទ្យាដើម្បីស្វែង​រកចំណេះដឹងនិងគ្រប់គ្រងប្រព័ន្ធទិន្នន័យ។

ជំពូកទី៤៖
ពណ៌នាមុខវិជ្ជា[1]

៤.១ ការពិពណ៌នាមុខវិជ្ជា

   ..មុខវិជ្ជាមូលដ្ឋានគ្រឹះបំពេញបន្ថែម

  1. ១០២១០១ ទ្រឹស្តីនិងនិន្នាការនៃការអប់រំ
    Theory and Trends in education                                      ២(២-០-៦)
  2. ១០២១០២ បរិបទនៃការអប់រំតាមបែបឌីជីថល
    Contemporary of digital education                                              ២(២-០-៦)
  3. ១០២១០៣ ចិត្តវិទ្យាអប់រំ Psychology of Education                           ២(២-០-៦)

   ..មុខវិជ្ជាកម្រិតបណ្ឌិត រួមនៃឯកទេស

  1. ១០២២០១ វិធីសាស្ត្រស្រាវជ្រាវអប់រំ                                                  ៣(៣-០-៩)

ទស្សនវិជ្ជានៃការស្រាវជ្រាវអប់រំ ការពិនិត្យឡើងវិញនៃអក្សរសិល្ប៍ដែលពាក់ព័ន្ធ (literature review) ក្របខ័ណ្ឌគោលគំនិតនៃការស្រាវជ្រាវ គោលការណ៍ការរៀបចំស្រាវជ្រាវ វិធីសាស្ត្រស្រាវជ្រាវ ការ​អភិ​វឌ្ឍ​សំណើគម្រោងបឋមនៃការស្រាវជ្រាវ ការរៀបចំនិងការសរសេររបាយការណ៍  ការវាយតម្លៃនិង​ការរិះគន់​លើការស្រាវជ្រាវ ការផ្សព្វផ្សាយ និងក្រមសីលធម៌ គោលការណ៍និងការរចនា​នៃការ​ស្រាវ​ជ្រាវ​​គុណ​ភាព​(Qualitative research) ការស្រាវជ្រាវបរិមាណ(Quantitative research) និងការ​ស្រាវ​ជ្រាវ​វិធី​សាស្រ្ត​ចម្រុះ​ (Mix-Method research) សម្រាប់ការអភិវឌ្ឍផ្នែកអប់រំ ការស្រាវជ្រាវ​ឯក​សារ ការគ្រប់គ្រង​ការ​ស្រាវ​ជ្រាវ ការវាយតម្លៃនិងការប្រើប្រាស់ ការផ្សព្វផ្សាយអំពីថ្នាក់ជាតិ​និង​អន្តរ​ជាតិ។

  1. ១០២២០២[2] ភាសាអង់គ្លេសម្រាប់អំណានកម្រិតខ្ពស់
    Advanced English for Reading                                         S/U(៣-០-៩)
  2. ១០២២០៣[3] ភាសាអង់គ្លេសសម្រាប់សំណេរកម្រិតខ្ពស់
    Advanced English for Writing                                           S/U(៣-០-៩)

   ..មុខវិជ្ជាកម្រិតបណ្ឌិត ស្នូលនៃឯកទេស

[1] ពណ៌នាមុខវិជ្ជានេះ សម្រាប់ការចុះឈ្មោះចូលរៀនកម្មវិធីប្រភេទ១ នៃក្របខណ្ឌកម្មវិធីសិក្សាថ្នាក់បណ្ឌិតអប់រំ ជំនាញកម្មវិធីសិក្សានិងវិធិសាស្ត្របង្រៀន សម្រាប់ការអនុវត្តសាកល្បង(Try Out)។ សម្រាប់ការអនុវត្តផ្លូវការនៃក្របខណ្ឌនៃកម្មវិធីសិក្សានេះ វិទ្យាស្ថានជាតិអប់រំមានលទ្ធភាពក្នុងការរៀបចំពណ៌នាមុខវិជ្ជាតាមការចាំបាច់។

[2] សិក្សារួមជាមួយមុខវិជ្ជា ភាសាអង់គ្លេសម្រាប់អំណានកម្រិតខ្ពស់(Advanced English for Reading) (១០១២០១) S/U(៣-០-៩) ថ្នាក់បណ្ឌិតអប់រំ ជំនាញគ្រ់គ្រងអប់រំ។

[3] សិក្សារួមជាមួយមុខជ្ជា ភាសាអង់គ្លេសម្រាប់សំណេរកម្រិតខ្ពស់(Advanced English for Writing) (១០១២០១) S/U(៣-០-៩) ថ្នាក់បណ្ឌិតអប់រំ ជំនាញគ្រ់គ្រងអប់រំ។

  1. ១០២២៥១ ការរៀបចំនិងអភិវឌ្ឍវិធីសាស្ត្របង្រៀន
    Instructional System Development and Implementation  ៣(៣-០-៩)

គំនិតសំខាន់ៗក្នុងការបង្រៀននិងទំនាក់ទំនងនៃគំនិត ទ្រឹស្ដីនិងគោលការណ៍បង្រៀន ម៉ូដែល វិធី​សាស្រ្ត​និងបច្ចេកទេសនៃការបង្រៀន ដំណើរការក្នុងការអភិវឌ្ឍនិងគំរូប្រព័ន្ធអប់រំ ការសិក្សាស៊ីជម្រៅ​លើ​ប្រព័ន្ធបង្រៀននិង ម៉ូដែលផ្សេងៗ អភិវឌ្ឍនិងសាកល្បងប្រព័ន្ធឬម៉ូដែលបង្រៀន ការស្រាវជ្រាវ​ពាក់​​ព័ន្ធ​​ការវាយតម្លៃនិងការកែលម្អវិធី   សាស្ត្របង្រៀន។

  1. ១០២២៥២ ការរៀបចំនិងអភិវឌ្ឍកម្មវិធីសិក្សា
    Advanced Curriculum and Implementation                   ៣(៣-០-៩)

ការសិក្សាស៊ីជម្រៅអំពីទ្រឹស្តីនិងគោលការណ៍នៃការអភិវឌ្ឍកម្មវិធីសិក្សានិងវិស្វកម្មកម្មវិធីសិក្សា(cirriculum engineering) រៀបចំផែនការកម្មវិធីសិក្សា ការអនុវត្តកម្មវិធីសិក្សា និងវាយតម្លៃកម្មវិធីសិក្សា ការ​កែលម្អកម្មវិធីសិក្សា(curriculum improvement) ការអភិវឌ្ឍកម្មវិធីសិក្សាក្នុងស្រុក ការផលិត​សម្ភារៈ​ឧបទ្ទេស ការស្រាវជ្រាវសម្រាប់ការអភិវឌ្ឍកម្មវិធីសិក្សា គោលគំនិតនិងការណែនាំពីបច្ចុប្បន្ន​ភាពនៃ​កម្ម​វិធីសិក្សា បញ្ហាបច្ចុប្បន្ននិងនិន្នាការក្នុងការអភិវឌ្ឍកម្មវិធីសិក្សានិងការអនុវត្តកម្មវិធីសិក្សា​តាមគ្រឹះស្ថាន​សិក្សាគ្រប់កម្រិត។

   ..មុខវិជ្ជាតម្រង់ទិសនិងការប្រឡងទូទៅ

  1. ១០២៣០១ គំរូនៃការអនុវត្តកម្មវិធីសិក្សា​និងវិធីសាស្រ្តបង្រៀន
    Implementation model of curriculum and instruction ៣(៣-០-៩)

សំយោគមេរៀន គោលការណ៍ និងចំណេះដឹងផ្នែកកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀន តាមរយៈការ​ហ្វឹក​ហាត់ជាក់ស្តែង អនុវត្តការអភិវឌ្ឍកម្មវិធីសិក្សា ការអនុវត្តកម្មវិធីសិក្សា និងការវាយតម្លៃ​កម្មវិធី​សិក្សា​​នៅក្នុងវិទ្យាស្ថានជាតិអប់រំនិងអង្គការនានា។

  1. ១០២៣០២ ការអប់រំគ្រូនិងគុណភាពគ្រូបង្រៀន                                   ២(២-០-៦)
  2. ១០២៣០៣ ភាពបន្ស៊ីគ្នានៃការអប់រំការច្នៃប្រឌិត                                 ២(២-០-៦)
  3. ១០២៣០៤ ការវិភាគនិងការវាយតម្លៃលទ្ធផលរំពឹងទុកនៃកម្មវិធីសិក្សា ២(២-០-៦)

   ..មុខវិជ្ជាតម្រូវ(ពុំផ្តល់ក្រេឌីត)

  1. ១០២៤០៧ តម្រង់ទិសការស្រាវជ្រាវ១(ប្រភេទ២)                           S/U(៣-០-៩)
  2. ១០២៤០៨ តម្រង់ទិសការស្រាវជ្រាវ២(ប្រភេទ២)               ​​         S/U(៣-០-៩)
  3. ១០២៤០៩ តម្រង់ទិសការស្រាវជ្រាវ៣(ប្រភេទ២)                           S/U(៣-០-៩)

   ..ការប្រឡងវាស់ស្ទង់គុណសម្បត្តិ

  1. ១០២៤៩៩ ការប្រឡងវាស់ស្ទង់គុណសម្បត្តិ                                       S/U(៣-០-៩)

..និក្ខេបទ

  1. ១០២៥០១ និក្ខេបបទ១(ប្រភេទ១)                                                       ៣ក្រេឌីត

ជំហានដំបូងនៃការងារស្រាវជ្រាវដោយសិក្សាលើការរំលឹកទ្រឹស្តីទាក់ទងនឹងការគ្រប់គ្រងអប់រំ ការកំ​ណត់​ប្រធានបទនៃការងារស្រាវជ្រាវ ក្របខ័ណ្ឌនៃការងារស្រាវជ្រាវ(Conceptual Framework and Conceptual Innovation)។

  1. ១០២៥០២ និក្ខេបបទ២(ប្រភេទ១)                                                     ៣ក្រេឌីត

ការស្នើសេចក្តីព្រាងនៃគម្រោងស្រាវជ្រាវបឋម ជូនគណៈកម្មការត្រួតពិនិត្យ​និងកែលម្អតាមការ​ណែ​នាំរបស់គណៈកម្មការ។

  1. ១០២៥០៣ និក្ខេបបទ៣(ប្រភេទ១)                                                     ៣ក្រេឌីត

ការស្នើការពារគម្រោងស្រាវជ្រាវ​ (Submit draft of the proposal, present the research proposal to the committee members)។

  1. ១០២៥០៤ និក្ខេបបទ៤(ប្រភេទ១)                                                      ៣ក្រេឌីត

ដំណើរការកសាងឧបករណ៍ប្រមូលទិន្នន័យការវាយតម្លៃសុពលភាពពីអ្នកជំនាញ​(Validity Check) និងការធ្វើតេស្តសាកល្បងឧបករណ៍ប្រមូលទិន្នន័យ(Reliability Check)។​

  1. ១០២៥០៥ និក្ខេបប៥(ប្រភេទ១)                                                         ៣ក្រេឌីត

ការប្រមូលទិន្នន័យ(Data Collection) ការបញ្ចូលទិន្នន័យ(Data Entry) ការដំណើរការ​សម្អាត​ទិន្ន​ន័យ(Data Processing and Cleaning) ការវិភាគទិន្នន័យ(Data Analysis) និងការបក​ស្រាយទិន្នន័យ(Data Interpretation)។

  1. ១០២៥០៦ និក្ខេបបទ៦(ប្រភេទ១)                                                      ៣ក្រេឌីត

ការសរសេររបាយការណ៍ការស្រាវជ្រាវ (និក្ខេបបទ) ស្នើប្រឡងការពារនិក្ខេបបទផ្ទាល់មាត់​ និងបោះ​ពុម្ព។

  1. ១០២៥២១ និក្ខេបបទ១(ប្រភេទ២)                                                       ៦ក្រេឌីត

ជំហានដំបូងនៃការងារស្រាវជ្រាវដោយសិក្សាលើការរំលឹកទ្រឹស្តីទាក់ទងនឹង​​ការគ្រប់គ្រងអប់រំ ការកំ​ណត់​ប្រធានបទនៃការងារស្រាវជ្រាវ ក្របខ័ណ្ឌនៃការងារស្រាវជ្រាវ​(Conceptual Framework and Conceptual Innovation)។ ស្នើសេច​ក្តីព្រាងនៃគម្រោងស្រាវជ្រាវបឋម​ជូនគណៈកម្មការ​ត្រួត​ពិនិត្យ​​និងកែលម្អ​តាមការណែនាំរបស់គណៈកម្មការ និងស្នើការពារគម្រោងស្រាវជ្រាវ។

  1. ១០២៥២២ និក្ខេបបទ២(ប្រភេទ២)                                                     ៦ក្រេឌីត

ការប្រមូលទិន្នន័យ(Data Collection) ការបញ្ចូលទិន្នន័យ(Data Entry) ការដំណើការ​​សម្អាត​ទិន្ន​ន័យ(Data Processing and Cleaning) ការវិភាគទិន្នន័យ(Data Analysis) និងការបកស្រាយ​ទិន្ន​ន័យ(Data Interpretation)។

  1. ១០២៥២៣ និក្ខេបបទ៣(ប្រភេទ២)                                                     ៦ក្រេឌីត

ការសរសេររបាយការណ៍ការស្រាវជ្រាវ(និក្ខេបបទ) ស្នើប្រឡងការពារនិក្ខេបបទផ្ទាល់មាត់​និងបោះ​ពុម្ព​។

  1. ១០២៥៣១ ការពារគម្រោងអត្ថបទស្រាវជ្រាវពិស្តារ                          ៣ក្រេឌីត
  2. ១០២៥៣២[1] ការចុះផ្សាយអត្ថបទស្រាវជ្រាវកម្រិតជាតិឬកម្រិតអន្តរជាតិ   ៦ក្រេឌីត

ចុះផ្សាយអត្ថបទស្រាវជ្រាវចំនួន២អត្ថបទក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រកម្រិតជាតិនិងអន្តរជាតិដែល​មានបណ្ណាធិការ និងអ្នកត្រួតពិនិត្យឯករាជ្យថ្នាក់ជាតិឬអន្តរជាតិ។

  1. ១០២៥៣៣ ការចូលរួមវេទិកាវិទ្យាសាស្ត្រពាក់ព័ន្ធ                             ៣ក្រេឌីត

ធ្វើបទបង្ហាញអត្ថបទស្រាវជ្រាវដែលត្រូវចុះផ្សាយក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រនៅក្នុងវេទិកាវិទ្យាសាស្ត្រ​ជាតិនិងអន្តរជាតិ ដែលមានលក្ខណៈ Conference Proceedings ចំនួនយ៉ាងតិច១ដង។

  1. ១០២៥៣៤ ការធ្វើសិក្ខាសាលាផ្ទាល់ខ្លួន                                                ៣ក្រេឌីត

ការធ្វើសិក្ខាសាលាផ្ទាល់ខ្លួន គឺជាការឡើងធ្វើបទបង្ហាញ​នូវលទ្ធផល និងចំណេះ​ដឹង​ដែល​បានមក​ពី​ការស្រាវជ្រាវរបស់ខ្លួនដែលត្រូវធ្វើចំនួន២ដង ដើម្បីស្វែងរក​ភាពចន្លោះ​ប្រហោងនិងចំណុចខ្សោយ​របស់​និក្ខេបបទ តាមរយៈការរិះគន់ សំណួរនិង​ការ​បក​ស្រាយ និងអនុសាសន៍ពីក្រុមអ្នក​ជំនាញ​ពាក់​ព័ន្ធ សំដៅ​ធ្វើឱ្យនិក្ខេបបទកាន់តែមានភាពសុក្រិត និង​ឆ្ពោះទៅរកការបញ្ចប់​ដោយជោគជ័យ។​សិក្ខា​សាលានីមួយៗ​ត្រូវរៀបចំដោយគណៈកម្មការគ្រប់គ្រងកម្មវិធីសិក្សា។

[1] ការចុះផ្សាយអត្ថបទស្រាវជ្រាវកម្រិតជាតិឬកម្រិតអន្តរជាតិ មានចំនួន១២ក្រេឌីតសម្រាប់ការចុះឈ្មោះចូលរៀនកម្មវិធីសិក្សាប្រភេទ១ និងចំនួន៦ក្រេឌីតសម្រាប់ការចុះឈ្មោះចូលរៀនកម្មវិធីសិក្សាប្រភេទ២។

ឯកសារយោង៖

  • យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ខែកញ្ញា ឆ្នាំ២០១៨។
  • ក្របខ័ណ្ឌគុណវុឌ្ឍិជាតិកម្ពុជា ខែមីនា ឆ្នាំ២០១៤។
  • សេចក្តីណែនាំលម្អិតស្តីពីការបណ្តុះបណ្តាលថ្នាក់បណ្ឌិត ឆ្នាំ២០១២។
  • ក្របខ័ណ្ឌកម្មវិធីសិក្សាថ្នាក់បណ្ឌិតអប់រំ ជំនាញកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀន សាកលវិទ្យា​ល័យ​ជុឡាឡុងកន ឆ្នាំ២០១៨។
ឧបសម្ព័ន្ធ៖ អត្ថន័យលេខកូដមុខវិជ្ជា
XXX XXX
លេខកូដថ្នាក់បណ្ឌិត ជំនាញ លេខកូដមុខវិជ្ជា

 

ល.រ. បណ្ឌិតអប់រំ ជំនាញ លេខកូដ៣ខ្ទង់មុខ
១- បណ្ឌិតអប់រំ ជំនាញកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀន ១០២ XXX

 

ល.រ. ឈ្មោះក្រុមមុខវិជ្ជា លេខកូដ៣ខ្ទង់ក្រោយ
១- មុខវិជ្ជាមូលដ្ឋានគ្រឹះបំពេញបន្ថែម XXX (១០០ដល់១៩៩)
២- មុខវិជ្ជាកម្រិតបណ្ឌិត XXX (២០០ដល់២៩៩)
៣- មុខវិជ្ជាកម្រិតបណ្ឌិត(មុខវិជ្ជារួមនៃឯកទេស) XXX (២០០ដល់២៤៩)
៤- មុខវិជ្ជាកម្រិតបណ្ឌិត(មុខវិជ្ជាស្នូលនៃឯកទេស) XXX (២៥០ដល់២៩៩)
៥- មុខវិជ្ជាតម្រង់ទិសនិងការប្រឡងទូទៅ XXX (៣០០ដល់៣៩៩)
៤- មុខវិជ្ជាតម្រូវ(ពុំផ្តល់ក្រេឌីត) XXX (៤០០ដល់៤៩៨)
៥- ការប្រឡងវាស់ស្ទង់គុណសម្បត្តិ XXX ៤៩៩
៦- និក្ខេបបទ XXX (៥០០ដល់៥៩៩)
៦.១- និក្ខេបបទប្រភេទ១ XXX (៥០០ដល់៥១៩)
៦.២- និក្ខេបបទប្រភេទ២ XXX (៥២០ដល់៥២៩)
៦.៣- ផ្សេងៗ XXX (៥៣០ដល់៥៩៩)

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist