PH.D MA Education

ជំពូកទី១៖ ព័ត៌មានទូទៅ

១. សេចក្តីផ្តើម

កម្ពុជា គឺជាប្រទេសមួយធ្លាប់មានអរីយធម៌ឧត្តុងឧត្តម កិត្យានុភាពខ្ពង់ខ្ពស់ និងការរស់​នៅ​របស់​ប្រជា​ជនប្រកបដោយភាពថ្លៃថ្នូរ និងស៊ីវីល័យ ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ ជាក់ស្តែងនៅចន្លោះ​ឆ្នាំ​១៩៥០​ និង​១៩៦០ ប្រទេស​កម្ពុជា​​មានការអភិវឌ្ឍខ្លាំង ទាំង​ផ្នែក​សង្គម​​ និង​សេដ្ឋកិច្ច ​​ហើយ​វិស័យ​អប់​រំ ​ត្រូវ​បាន​គេទទួល​​ស្គាល់​យ៉ាង​ទូលំ​​ទូលាយ​នៅ​ក្នុង​តំបន់​ និង​នៅ​លើ​ពិភព​លោក​។ ប៉ុន្តែក្នុងរយៈ​ពេល​​​ពីរបីទសវត្សចុងក្រោយ ​កម្ពុជាបាន​ឆ្លង​កាត់ទុក្ខសោកវិនាសអន្តរាយ និងទ្រុឌទ្រោមគួរឱ្យ​សោក​​ស្តាយ​​។​​ នៅចន្លោះឆ្នាំ១៩៧៥-១៩៧៩ ប្រព័ន្ធអប់រំត្រូវ​បាន​​គេបោះ​បង់​ និងលុបបំបាត់ចោល​ទាំង​ស្រុង ហើយ​គ្រូបង្រៀន​ប្រ​មាណ​​៨០​ភាគរយ​ រងការកាប់សម្លាប់ ធ្វើឱ្យ​ប្រទេស​នេះ​បាត់​បង់​នូវ​ធន​ធាន​មនុស្សប្រកប​ដោយសក្តានុពល​​ជាច្រើន។

ស្ថិតក្នុងបរិបទនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយ និង​យុទ្ធ​សាស្ត្រ​  ចតុ​កោណ​ដំណាក់កាលទី៤ សំដៅបង្កើនគុណភាពធនធានមនុស្ស ជាពិសេស​ការបន្ត​ពង្រឹង​សមត្ថ​ភាព និងអភិបាលកិច្ចរបស់បុគ្គលិក និងគណៈគ្រប់គ្រងនៃស្ថាប័ន​ដែលខ្លួនទទួលខុសត្រូវ​ ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់ក្រោមជាតិ។ ក្រសួងអប់រំ​ យុវជន​ និងកីឡា បានខិតខំស្តារ និង​អភិ​វឌ្ឍ​វិស័យ​អប់រំ ធ្វើឲ្យ  វិស័​​យ​​នេះ​មានការ​រីកចម្រើនគួរឱ្យកត់សម្គាល់។ ក្រសួង បានធ្វើកំណែទម្រង់លើវិស័យអប់រំ ដោយ​បាន​រៀប​ចំ និងដាក់ឱ្យ​អនុវត្ត​នូវ​គោល​នយោបាយអប់រំជាតិ និង​ផែន​​ការយុទ្ធសាស្ត្រវិ​ស័យអប់រំ​​ ដើម្បី​ធានា​បាន​នូវការលើកកម្ពស់គុណភាព និងសេវាកម្មអប់រំប្រកបដោយគុណភាព និងសមត្ថភាព ព្រមទាំង​ស័ក្តិ​​សិទ្ធិ​ភាពនៃបុគ្គលិកអប់រំ​គ្រប់​លំ​ដាប់​ថ្នាក់ ដែលឆ្លើយតបទៅនឹងសេចក្តីត្រូវការ​ក្នុង​ការ​អភិវឌ្ឍ​សង្គម​សេដ្ឋ​កិច្ចដែលជាកត្តាគន្លឹះ​មិន​អាច​ខ្វះបានក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ និងភាព​ប្រ​​កួ​ត​​​ប្រ​ជែង​​​របស់ប្រទេសក្នុងពេលបច្ចុប្បន្ន និង​សម្រាប់អនាគតរយៈពេលវែង។

ដោយមើលឃើញពីកង្វះខាតនៃអ្នកជំនាញក្នុងការគ្រប់គ្រងគ្រឹះស្ថានអប់រំ និងអ្នកស្រាវជ្រាវ​ផ្នែក​អប់រំ ក្រសួងបានលើកទឹកចិត្ត និងប្រគល់ភារកិច្ចឱ្យវិទ្យាស្ថានជាតិអប់រំ​​ បើក​​ដំណើរការកម្មវិធីសិក្សា​ថ្នា​ក់​​បណ្ឌិត​គ្រប់គ្រងអប់រំ ជំនាញគោលនយោបាយអប់រំ និងភាព​ជា​អ្នក​ដឹក​នាំក្នុងវិស័យអប់រំ​ ដោយ​មាន​​ការ​ជួយឧបត្ថម្ភ​ទាំង​ផ្នែក​​បច្ចេកទេស សម្ភារៈ និង​ថវិកា ​ពី​រាជ​រដ្ឋា​ភិ​បាល​ និង​ដៃគូអភិវឌ្ឍនានា។​​  ការ​​ដាក់​ឱ្យអនុវត្ត​កម្ម​វិធី​សិក្សា​នេះ ​នឹង​ជួយ​ឱ្យ​មន្ត្រី​​ថ្នាក់​ជាតិ​ និងថ្នាក់​​ក្រោម​ជាតិ​ទាំងអស់ ​ដែលកំពុង​បម្រើ​ការងារ​ក្នុងវិស័យ​អប់រំ ​មានឱកាសលើក​កម្ពស់​សមត្ថភាព​​របស់​ខ្លួន​ក្នុង​ការ​បំពេញការងារឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ថែម​ទៀត។

២. ឈ្មោះកម្មវិធីសិក្សា

ភាសាខ្មែរ៖​      បណ្ឌិតគ្រប់គ្រងអប់រំ
ភាសាអង់គ្លេស៖      Doctor of Philosophy in Education​​al Administration

៣. ចក្ខុវិស័យ

ក្របខ័ណ្ឌកម្មវិធីសិក្សាថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ​ជំនាញគោលនយោបាយអប់រំ និងភាព​ជា​អ្នក​​ដឹក​នាំក្នុងវិស័យអប់រំ គឺដើម្បីបង្កើត​ចំណេះ​ដឹងថ្មី ទាក់ទងនឹងការគ្រប់គ្រងអប់រំ ​តាមរយៈ​ការសិក្សា​ស្រាវ​​ជ្រាវ ​ដើម្បីរួមចំណែក អភិវឌ្ឍសង្គមពុទ្ធិ ប្រកបដោយនិរន្តរភាព។

៤. គោលបំណង

ក្របខ័ណ្ឌកម្មវិធីសិក្សាថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ​ជំនាញគោលនយោបាយអប់រំ និងភាព​ជា​អ្នក​​ដឹកនាំក្នុងវិស័យអប់រំ ​​​ត្រូវ​បាន​បង្កើត​ឡើង​ក្នុងគោលបំណងបណ្តុះបណ្តាល​អ្នកសិក្សា​ឱ្យ​ក្លាយ​ជា៖

១. អ្នកស្រាវជ្រាវការគ្រប់គ្រងអប់រំ អ្នករៀបចំគោលនយោបាយអប់រំ និងអ្នករៀបចំផែនការយុទ្ធ   សាស្ត្រ និងផែនការសកម្មភាពក្នុងវិស័យអប់រំ ប្រកបដោយសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈ

២. អ្នកជំនាញគ្រប់គ្រងអប់រំ ដែលមានសមត្ថភាពអនុវត្តទ្រឹស្តីអប់រំក្នុងបរិបទជាតិ តំបន់ និងសកល។

៥. លទ្ធផលសិក្សាដែលរំពឹងទុក

អ្នកសិក្សាដែលបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំជំនាញគោលនយោបាយអប់រំ និង​ភាពជាអ្នកដឹកនាំក្នុងវិស័យអប់រំដោយជោគជ័យ គឺជាបុគ្គលដែលមានគុណ​តម្លៃសម្រាប់​សង្គម​ជាតិ និងពិភពលោក។ អ្នកសិក្សា ត្រូវមានសម្បទាស្របតាមក្របខ័ណ្ឌគុណវុឌ្ឍិជាតិ (២០១៤) រួមមាន ចំណេះដឹង ជំនាញការគិតវិភាគ ទំនាក់ទំនងអន្តរបុគ្គល និងការទទួលខុសត្រូវ និងជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង។ សម្បទាទាំងនេះ មានសេចក្តីលម្អិតដូចខាងក្រោម៖

 ៥.១. ចំណេះដឹង 

៥.១.១. យល់ដឹងពីចំណុចសំខាន់ៗ លើការគ្រប់គ្រងអប់រំ រួមមានទ្រឹស្តី គោលការណ៍ ​និង            ​ទស្សនា​ទាន​ការគ្រប់គ្រងអប់រំជាមូលដ្ឋាន

៥.១.២. យល់ដឹងច្បាស់ពីប្រវតិ្តអប់រំ ច្បាប់អប់រំ និងការវិវត្តចុងក្រោយនៃការអប់រំ ជាពិ​សេស​ការ​ងារ​គ្រប់​គ្រងអប់រំ និងការគ្រប់គ្រងគ្រឹះស្ថានសិក្សា

៥.១.៣. យល់ដឹងពីការអភិវឌ្ឍជំនាញគ្រប់គ្រងអប់រំ ដែលមានឥទ្ធិពលទៅលើការអនុវត្ត​វិជ្ជាជីវៈ​ក្នុង​​វិ​ស័យ​​អប់រំ។

៥.២. ជំនាញការគិតវិភាគ  

៥.២.១. ស្រាវជ្រាវលើការងារគ្រប់គ្រងអប់រំ ដើម្បីបង្កើតចំណេះដឹងថ្មីៗ​ និងដោះស្រាយ​បញ្ហា​ផ្សេង​ៗ​ក្នុង​ការងារគ្រប់គ្រងអប់រំ និងគ្រប់គ្រងគ្រឹះស្ថានសិក្សាប្រកបដោយគំនិតច្នៃប្រឌិត និង​និរន្តរ​ភាព តាម​រ​យៈ​ការសិក្សាពេញមួយជីវិត​

៥.២.២. វិភាគ និងសំយោគទ្រឹស្តី ទស្សនាទាន យុទ្ធសាស្រ្ត និងគោលនយោបាយនានា​ មក​ជា​ផែ​ន​​​ការ​គ្រប់គ្រងអប់រំ សម្រាប់អនុវត្តក្នុងការងារគ្រប់គ្រងអប់រំ និងការគ្រប់គ្រង​គ្រឹះស្ថានសិក្សា​ប្រកប​ដោយ​ភាពទន់ភ្លន់ និងប្រសិទ្ធភាពខ្ពស់ ​ស្របតាមទិសដៅអប់រំជាតិ​ តំបន់ និងសកល។

៥.៣.​ ជំនាញទំនាក់ទំនងអន្តរបុគ្គល និងការទទួលខុសត្រូវ

៥.៣.១. ប្រព្រឹត្តិយ៉ាងសមស្របជាមួយនឹងស្វ័យភាព និងការផ្តើមគំនិតកម្រិតខ្ពស់ក្នុងសក​ម្ម​ភាព​ជា​អ្នក​គ្រប់គ្រងអប់រំ

៥.៣.២. ទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន​

៥.៣.៣. សម្របសម្រួល និងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការធ្វើការងារជាក្រុម និង​  អនុវត្ត​យ៉ាង​​​មានប្រសិទ្ធភាព ក្នុងភាពជាអ្នកដឹកនាំក្នុងវិជ្ជាជីវៈគ្រប់គ្រងអប់រំដ៏ស្មុគស្មាញ

៥.៣.៤. ស្រាវជ្រាវ និងស្វែងរកឫសគល់នៃបញ្ហាទាក់ទងការងារគ្រប់គ្រងអប់រំ ដើម្បីរក​ដំណោះ​ស្រាយ​​ប្រកបដោយសុភវិនិច្ឆ័យ ដោយឈរលើប្រយោជន៍រួមជាមូលដ្ឋាន។​

៥.​៤. ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង

៥.៤.១. មានបំណិនក្នុងការប្រើប្រាស់ភាសា និងបច្ចេកវិទ្យាក្នុងការងារទំនាក់ទំនង ការ​ស្វែង​រក​ព័ត៌​មាន​​ការគ្រប់គ្រងការងារអប់រំ​ ការសរសេររបាយការណ៍​ ការធ្វើបទបង្ហាញ​ផ្លូវការ​និង​មិន​ផ្លូវ​ការ​ ការ​បោះ​ពុម្ពផ្សាយ ដូចជានិក្ខេបបទ ឬរបាយការណ៍គម្រោងស្តីពី​បញ្ហាសំខាន់​ណាមួយ​ប្រកប​ដោយ​    តម្លា​ភាព និងការទទួលខុសត្រូវខ្ពស់។

៥.៤.២. ​ប្រើប្រាស់ និងវិភាគ នូវព័ត៌មាន ទិន្នន័យគណិតវិទ្យា និងស្ថិតិ​អប់​រំ ​​។

៦. សមត្ថភាពវិជ្ជាជីវៈដែលរំពឹងទុក

អ្នកសិក្សាដែលបំពេញគ្រប់លក្ខខណ្ឌនៃក្របខ័ណ្ឌកម្មវិធីសិក្សាថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ ជំ​នាញ​គោល​​​នយោបាយអប់រំ និងភាពជាអ្នកដឹកនាំក្នុងវិស័យអប់រំ​ដោយជោគជ័យ នឹងមានសមត្ថភាព​វិជ្ជា​ជីវៈ​​ដូចខាងក្រោម៖

១. ស្រាវជ្រាវដើម្បីរៀបចំបង្កើត កែលម្អ និងអនុវត្តគោលនយោបាយអប់រំ​ និងផែនការយុទ្ធ​សាស្ត្រ​​អប់រំ

២.​ គ្រប់គ្រង និងវាយតម្លៃគ្រឹះស្ថានសិក្សា ស្របតាមការវិវត្តក្នុងបរិបទជាតិ តំបន់ និងសកល

៣. បង្កើត និងដឹកនាំឲ្យមាននវានុវត្តន៍ និងគំនិតច្នៃប្រឌិតផ្នែកគ្រប់គ្រងអប់រំ

៤. វិភាគស៊ីជម្រៅ និងស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានាក្នុងការងារគ្រប់គ្រងអប់រំ

៥. ស្រាវជ្រាវ ចែករំលែក និងបង្រៀនជំនាញគ្រប់គ្រងអប់រំ

៧. អាជីពដែលរំពឹងទុក

១. អ្នករៀបចំគោលនយោបាយ​អប់រំ និងផែនការយុទ្ធសាស្រ្តវិស័យអប់រំ

២. អ្នកគ្រប់គ្រងអង្គភាពអប់រំ និងគ្រឹះស្ថានសិក្សា

៣. អ្នកជំនាញគ្រប់គ្រងអប់រំ និងអ្នកតាមដាន និងវាយតម្លៃការងារគ្រប់គ្រងអប់រំ

៤. អ្នកស្រាវជ្រាវ សាស្ត្រាចារ្យ និង​អ្នករៀបចំកម្មវិធីសិក្សាជំនាញគ្រប់គ្រងអប់រំ

ជំពូកទី២៖
សេចក្តីលម្អិតកម្មវិធីសិក្សា

១. ប្រភេទកម្មវិធីសិក្សា និងចំនួនក្រេឌីត

កម្មវិធីសិក្សាថ្នាក់បណ្ឌិតអប់រំ ជំនាញគ្រប់គ្រងអប់រំ ផ្តោតលើឯកទេសពីរគឺ គោលនយោបាយអប់រំ (Educational Policy) និងភាពជាអ្នកដឹកនាំក្នុងវិស័យអប់រំ (Educational Leadership)។ អ្នក​សិក្សា​​​អាចជ្រើសរើសច្រកសិក្សាប្រភេទណាមួយនៃកម្មវិធីសិក្សាដូចខាងក្រោម ៖

  • ប្រភេទទី ១ ជាកម្មវិធីសិក្សាបែបស្រាវជ្រាវ​ សរសេរនិក្ខេបបទ សុទ្ធសាធ ប៉ុន្តែអ្នកសិក្សា​ត្រូវ​ចុះ​​ឈ្មោះចូលរៀនមុខវិជ្ជាបំពេញបន្ថែមចំនួនយ៉ាងតិច១២ក្រេឌីត។
  • ប្រភេទទី ២ ជាកម្មវិធីសិក្សាបែបរៀនមុខវិជ្ជា និងសរសេរនិក្ខេបបទ។

អ្នកសិក្សាក្នុងកម្មវិធីសិក្សាទាំងពីរប្រភេទ ត្រូវបំពេញ ៥៧ក្រេឌីត​ (ក្នុងក្របខ័ណ្ឌ​គុណ​វុឌ្ឍិ​ជាតិ​ ២០១៤ កំណត់ ៥៤ក្រេឌីត)។

២.​ រចនាសម្ព័ន្ធកម្មវិធីសិក្សា

ក្រុមមុខវិជ្ជា ចំនួនក្រេឌីត
ប្រភេទទី ១ ប្រភេទទី ២
១. មុខវិជ្ជាបំពេញបន្ថែម ១២

២. មុខវិជ្ជាកម្រិតបណ្ឌិត

២.១. មុខវិជ្ជារួមនៃឯកទេស

២.២. មុខវិជ្ជាស្នូលនៃឯកទេស

 

 

៣. មុខវិជ្ជាតម្រង់ទិស

៤. ការសរសេរ និងការពារនិក្ខេបបទ

៤.១ ចុះផ្សាយអត្ថបទស្រាវជ្រាវកម្រិតជាតិ ឬអន្តរជាតិ

៤.២ ធ្វើបទបង្ហាញក្នុងវេទិកាវិទ្យាសាស្ត្រពាក់ព័ន្ធ

៤.៣ ធ្វើសិក្ខាសាលាផ្ទាល់ខ្លួន

៤.៤ ការពារគម្រោងស្រាវជ្រាវពិស្តារ

៤.៥ និក្ខេបបទ

 

៣០

 

១៨

សរុបចំនួនក្រេឌីត ៥៧ ៥៧

៣. លក្ខខណ្ឌនៃការជ្រើសរើសចូលរៀន

ការដាក់ពាក្យចូលសិក្សាក្នុងកម្មវិធីសិក្សាថ្នាក់បណ្ឌិតអប់រំ ជំនាញគ្រប់គ្រងអប់រំ អ្នកសិក្សាត្រូ​វ​បំពេញ​​​លក្ខខណ្ឌចូលរៀនគ្រប់ចំណុចដែលបាន​កំណត់ដោយគណៈកម្មការគ្រប់គ្រង​កម្មវិធីសិក្សា​ដូច​ខាង​​​ក្រោម៖

    ៣.១. កម្មវិធីសិក្សាប្រភេទទី១

  • ត្រូវមានស្នាដៃបោះពុម្ពយ៉ាងតិច ២អត្ថបទ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ ក្នុងព្រឹត្តិបត្រឬ

ទស្សនាវដ្តីស្រាវជ្រាវ (Peer Review Journals)

  • បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដោយសរសេរសារណា ពីគ្រឹះស្ថានសិក្សា

ដែល​ទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា និងមានពិន្ទុសិក្សា (GPA) មិនតិចជាង៣.០០ នៃប្រព័ន្ធ ៤.០០ ឬមធ្យមភាគសមមូល​ (៧០% ឡើង)

  • មានសំណើគម្រោងស្រាវជ្រាវបឋម
  • មានបទពិសោធន៍លើការងារស្រាវជ្រាវផ្នែកអប់រំយ៉ាងតិច ២ឆ្នាំ ឬមានបទពិសោធន៍ក្នុង

ការ​ងារអប់រំយ៉ាងតិច ៥ឆ្នាំ

  • មានសមត្ថភាពភាសាអង់គ្លេសកំណត់ដោយកម្មវិធី IELTS ពិន្ទុ ៥.០ ឬសមមូល ឬ

ភាសាបារាំងកំណត់កម្រិត DELF ឬTCF B2Test ឬ ជាប់ការប្រឡងរៀបចំដោយវិទ្យាស្ថានជាតិអប់រំ

  • មានសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា និង
  • មានលក្ខណៈសម្បត្តិផ្សេងៗទៀតដែលកំណត់ដោយគណៈកម្មការគ្រប់គ្រងកម្មវិធីសិក្សា។

    ៣.២. កម្មវិធីសិក្សាប្រភេទទី២

  • បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដោយសរសេរសារណា ពីគ្រឹះស្ថានសិក្សា

ដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា និងមានពិន្ទុសិក្សា (GPA) មិនតិចជាង៣.០០​ នៃប្រព័ន្ធ ៤.០០ ឬមធ្យមភាគសមមូល​ (៧០% ឡើង)

  • មានសំណើគម្រោងស្រាវជ្រាវបឋម
  • មានសមត្ថភាពភាសាអង់គ្លេសកំណត់ដោយកម្មវិធី IELTS ពិន្ទុ ៥.០ ឬសមមូល ឬ

ភា​សាបារាំងកំណត់កម្រិត DELF ឬTCF B2Test   ឬជាប់ការប្រឡងរៀបចំដោយវិទ្យាស្ថានជាតិអប់រំ

  • មានសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា និង
  • មានលក្ខណៈសម្បត្តិផ្សេងៗទៀតដែលកំណត់ដោយគណៈកម្មការគ្រប់គ្រងកម្មវិធីសិក្សា។

៤. មុខវិជ្ជាក្នុងកម្មវិធីសិក្សា

    ៤.១. កម្មវិធីសិក្សាប្រភេទទី១

ក. មុខវិជ្ជាបំពេញបន្ថែម                               យ៉ាងតិច                            ១២ ក្រេឌីត

១. ១០១​១០០   ការអប់រំដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព                               ៣ (៣-០-៩)

Principle of Education for Sustainable Development

២.​ ១០១១០១​  មូលដ្ឋានគ្រឹះការស្រាវជ្រាវអប់រំ                                                  ៣ (៣-០-៩)

Fundamentals of Educational Research

៣. ១០១២៥១  វិធីសាស្ត្រស្រាវជ្រាវអប់រំកម្រិតខ្ពស់                                           ៣ (៣-០-៩)

Advanced Research Methodology in Education

៤. ១០១ ៣០៥ ការស្រាវជ្រាវផ្នែកគ្រប់គ្រងអប់រំដើម្បីអភិវឌ្ឍប្រទេស                     ៣ (៣-០-៩)

Research in Educational Management for National Development

ខ. ការសរសេរ និងការពារនិក្ខេបបទ                                                         ៤៥ ​ក្រេឌីត

១.​ ១០១៥០០   និក្ខេបបទ ១                                                                               ៣ ក្រេឌីត

២. ១០១៥០១  និក្ខេបបទ ២                                                                              ៣ ក្រេឌីត

៣. ១០១៥០២  និក្ខេបបទ ៣                                                                              ៣ ក្រេឌីត

៤. ១០១៥០៣  និក្ខេបបទ ៤                                                                               ៦ ក្រេឌីត

៥. ១០១៥០៤   និក្ខេបបទ ៥                                                                               ៩ ក្រេឌីត

៦. ១០១៥០៥   និក្ខេបបទ ៦                                                                               ៩ ក្រេឌីត

៧.​ ចុះផ្សាយអត្ថបទស្រាវជ្រាវកម្រិតជាតិ ឬអន្តរជាតិ (២ អត្ថបទ)                             ៦ ក្រេឌីត

៨.​ ធ្វើបទបង្ហាញក្នុងវេទិកាវិទ្យាសាស្ត្រពាក់ព័ន្ធ                                                        ៣ ក្រេឌីត

៩.​  ធ្វើសិក្ខាសាលាផ្ទាល់ខ្លួន                                                                                 ៣ ក្រេឌីត

    ៤.២. កម្មវិធីសិក្សាប្រភេទទី២

ក. មុខវិជ្ជាមូលដ្ឋានគ្រឹះបំពេញបន្ថែម                                                       ៦ ​ក្រេឌីត

១. ១០១​១០០ ការអប់រំដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព                              ៣ (៣-០-៩)

Education for Sustainable Development

២. ១០១១០១  ​មូលដ្ឋានគ្រឹះការស្រាវជ្រាវអប់រំ                                                 ៣ (៣-០-៩)

Fundamentals of Educational Research

ខ. មុខវិជ្ជាកម្រិតបណ្ឌិត (រួមនៃឯកទេស)                                                  ៣ ក្រេឌីត

១.​ ១០១២៥១  វិធីសាស្រ្តការស្រាវជ្រាវអប់រំកម្រិតខ្ពស់                                       ៣ (៣-០-៩)

Advanced Research Methodology in Education

២. ១០១២០១  ភាសាអង់គ្លេសម្រាប់អំណានកម្រិតខ្ពស់                                   S/U (៣-០-៩)

Advanced English for Reading                                            (Non-Credit)

៣. ១០១២០២ ភាសាអង់គ្លេសសម្រាប់សំណេរកម្រិតខ្ពស់                                S/U (៣-០-៩)

Advanced English for Writing                                            (Non-Credit)

គ. មុខវិជ្ជាកម្រិតបណ្ឌិត (ស្នូលនៃឯកទេស)                                                ៦ ក្រេឌីត

១.  ១០១ ២០០ ការវិភាគស៊ីជម្រៅលើការងារអប់រំ                                               ៣ (៣-០-៩)

Critical Analysis in Education

២. ១០១៣០១  បញ្ហា​និងនិន្នាការក្នុងផ្នែកគ្រប់គ្រងអប់រំ                                      ៣ (៣-០-៩)

Current Issues and Trends in Educational Management

៣. ១០១​២៥២ តម្រង់ទិសការស្រាវជ្រាវ (សិក្ខាសាលានិក្ខេបបទ)                     S/U (៣-០-៩)

Doctoral Dissertation Seminar                                           (Non-Credit)

ឃ. មុខវិជ្ជាតម្រង់ទិសនិងការប្រឡងទូទៅ                                                  ៩ ក្រេឌីត

សម្រាប់អ្នកសិក្សាដែលជ្រើសរើសឯកទេស គោលនយោបាយអប់រំ

១. ១០១៣០០  ការអភិវឌ្ឍគោលនយោបាយនិងយុទ្ធសាស្រ្តគ្រប់គ្រងអប់រំ              ៣ (៣-០-៩)

Developing Educational Policy and Strategic Management

២. ១០១៣០៥  ការស្រាវជ្រាវផ្នែកគ្រប់គ្រងអប់រំដើម្បីអភិវឌ្ឍប្រទេសជាតិ                      ៣ (៣-០-៩)

Research in Education Management for National Development

៣. ១០១៣០២ ការអភិវឌ្ឍការគ្រប់គ្រងអប់រំដើម្បីសហគមន៍សកល                       ២ (២-០-៦)

Developing Educational Management​ for Global Community

៤. ១០១៣០៣  ការអភិវឌ្ឍបទដ្ឋានអាជីពគ្រប់គ្រងអប់រំ                                        ២ (២-០-៦)

Developing Professional Standards of Educational Management

៥. ១០១៣០៤  ការអភិវឌ្ឍការគ្រប់គ្រងទូទៅ ថវិកា គណនេយ្យនិងផែនការអប់រំ      ៣ (៣-០-៩)

Developing General, Budgeting & Financial Management​&Planning​

៦. ​១០១៣០៦ ស្វ័យសិក្សា        Individual Study                                          ២ (០-០-៦)

សម្រាប់អ្នកសិក្សាដែលជ្រើសរើសឯកទេស ភាពជាអ្នកដឹកនាំក្នុងវិស័យអប់រំ  

១. ០១៣០៧  ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងដើម្បីការផ្លាស់ប្តូរក្នុងវិស័យអប់រំ        ៣ (៣-០-៩)

Leadership and Change Management in Education

២. ១០១៣០៨  ការគ្រប់គ្រងកម្មវិធីសិក្សា Curriculum Management                ៣ (៣-០-៩)

៣. ១០១៣១០  ការគ្រប់គ្រងនវានុវត្តន៍ និងគំនិតច្នៃប្រឌិតផ្នែកអប់រំ                       ២ (២-០-៦)

Management of Innovation​ ​and Creativity in Education

៤. ១០១៣១១  ក្រមសីលធម៌អ្នកដឹកនាំលើវិស័យអប់រំ                                        ៣ (៣-០-៩)

Ethics for Educational Leaders

៥. ១០១៣១២  ការសិក្សាប្រៀបធៀបផ្នែកគ្រប់គ្រងអប់រំ                                      ៣ (៣-០-៩)

Comparative Study in Educational Management

៦. ១០១៣១៣  ការគ្រប់គ្រងធនធានមនុស្សក្នុងវិស័យអប់រំ                                  ៣ (៣-០-៩)

Human Resource Management in Education

៧.​ ១០១៣១៤  ការគ្រប់គ្រងការអប់រំបច្ចេកទេស                                               ៣ (៣-០-៩)

Administration of Vocational and Technical Education

.​​​ ការសរសេរ និងការពារនិក្ខេបបទ                                                       ៣៣ ​ក្រេឌីត

១.​ ១០១៥២៥ និក្ខេបបទ១                                                                                ៦ ក្រេឌីត

២. ១០១៥២៦ និក្ខេបបទ២                                                                                 ៦ ក្រេឌីត

៣. ១០១៥២៧ និក្ខេបបទ៣                                                                               ៦ ក្រេឌីត

៤.​  ចុះផ្សាយអត្ថបទស្រាវជ្រាវកម្រិតជាតិ ឬអន្តរជាតិ (២អត្ថបទ)                             ៦ ក្រេឌីត

៥.​ ធ្វើបទបង្ហាញក្នុងវេទិកាវិទ្យាសាស្ត្រពាក់ព័ន្ធ                                                        ៣ ក្រេឌីត

៦.​ ធ្វើសិក្ខាសាលាផ្ទាល់ខ្លួន                                                                                  ៣ ក្រេឌីត

ក្រៅពីមុខវិជ្ជាខាងលើនេះ អ្នកសិក្សាអាចចុះឈ្មោះចូលរៀនមុខវិជ្ជាផ្សេងដែលបើកបង្រៀន​ដោយ​វិទ្យា​ស្ថានជាតិអប់រំបាន ដោយមានការឯកភាពពីគ្រូណែនាំ ឬគ្រូទីប្រឹក្សា និងគណៈកម្មការគ្រប់គ្រង​កម្មវិធីសិក្សា។

៥.​ ការប្រឡងវាស់ស្ទង់គុណសម្បត្តិ

១០១៥៥០        ការប្រឡងវាស់ស្ទង់គុណសម្បត្តិ                                        S/U (មិនមានក្រេឌីត)

Qualifying Exam (QE)

ការប្រឡងវាស់ស្ទង់គុណសម្បត្តិ ផ្តោតលើមុខវិជ្ជាកម្រិតបណ្ឌិត ​(មុខវិជ្ជារួម និងស្នូលនៃឯក ទេស) នឹងត្រូវធ្វើឡើងនៅមុនបំណាច់ឆមាសទី១ នៃឆ្នាំទី២ បន្ទាប់ពីអ្នកសិក្សាបានសិក្សាយ៉ាងតិច ១៨ក្រេឌីត។ ក្នុងករណីអ្នកសិក្សាប្រឡងធ្លាក់ការប្រឡងវាស់ស្ទង់គុណសម្បត្តិ អ្នកសិក្សាអាច ដាក់ ពាក្យប្រឡងជាថ្មីរយៈពេល ១ខែ ក្រោយថ្ងៃប្រកាសលទ្ធផល។ បន្ទាប់ពីជាប់ការប្រឡងវាស់ស្ទង់ គុណ សម្បត្តិអ្នកសិក្សា នឹងក្លាយជាបេក្ខជនថ្នាក់បណ្ឌិត (Ph.D Candidate)។ បន្ទាប់ពីនេះ អ្នកសិក្សា អាចស្នើប្រឡងការពារគម្រោងស្រាវជ្រាវបឋម (Proposal)។ ក្រោយពីទទួលបានការអនុម័ត គម្រោងស្រាវជ្រាវពីគណៈកម្មការប្រឡង អ្នកសិក្សាមានពេលវេលាយ៉ាងតិច ២១ ខែសម្រាប់បញ្ចប់ ការងារនិក្ខេបបទរបស់ខ្លួន។

៦. ផែនការដំណើរការកម្មវិធីសិក្សា

    ៦.១. ពេលវេលាដំណើរការកម្មវិធីសិក្សា

កិច្ចដំណើរការកម្មវិធីសិក្សាថ្នាក់បណ្ឌិតផ្នែកគ្រប់គ្រងអប់រំ អាចរៀបចំឡើងជាថ្នាក់ពេញម៉ោង​ និង ក្រៅម៉ោង តាមពេលវេលាដូចខាងក្រោម៖

ប្រភេទថ្នាក់ រយៈពេល
ពេញម៉ោង ៣-៦ឆ្នាំ
ក្រៅម៉ោង ៣-៨ឆ្នាំ

កម្មវិធីសិក្សាថ្នាក់បណ្ឌិតអប់រំផ្នែកគ្រប់គ្រងអប់រំ ជាកម្មវិធីដែលដំណើរការបង្រៀន ២ឆមាសក្នុង

​​មួយឆ្នាំសិក្សា។ ក្នុង១ឆមាស មានរយៈពេលយ៉ាងតិច១៥សប្តាហ៍ ដោយកំណត់កាលបរិច្ឆេទសិក្សា​ដូចខាងក្រោម៖

  • ឆមាសទី១៖ វិច្ឆិកា-កុម្ភៈ (អាចផ្លាស់ប្តូរតាមភាពជាក់ស្តែង)
  • ឆមាសទី២៖ មិនា-កក្កដា (អាចផ្លាស់ប្តូរតាមភាពជាក់ស្តែង)
  • វិស្សមកាលធំ៖ សីហា-តុលា (អាចផ្លាស់ប្តូរតាមភាពជាក់ស្តែង)

៦.២ ការចុះឈ្មោះរៀនក្នុងឆមាស

កម្មវិធីសិក្សាប្រភេទទី១

ឆមាស លេខកូដ មុខវិជ្ជា ចំនួនក្រេឌីត ប្រភេទមុខវិជ្ជា

(ត្រៀម)

១០១១០១ មូលដ្ឋានគ្រឹះការស្រាវជ្រាវអប់រំ ៣ (៣-០-៩) បំពេញបន្ថែម
១០១១០០ ការអប់រំដើម្បីការអភិវឌ្ឍប្រកប​ដោយចីរភាព ៣ (៣-០-៩)
១០១២៥១ វិធីសាស្រ្តការស្រាវជ្រាវអប់រំកម្រិតខ្ពស់ ៣ (៣-០-៩)
១០១៣០៥ ការស្រាវជ្រាវផ្នែកគ្រប់គ្រងអប់រំដើម្បីការអភិវឌ្ឍប្រទេស ៣ (៣-០-៩)

 

ឆមាស លេខកូដ មុខវិជ្ជា ចំនួនក្រេឌីត ប្រភេទមុខវិជ្ជា
ឆ្នាំទី១
១០១៥០០ និក្ខេបបទ១ និក្ខេបបទ
១០១​២៥​២ តម្រង់ទិសការស្រាវជ្រាវ S/U (៣-០-៩) ស្នូលឯកទេស
១០១៥០១ និក្ខេបបទ២ និក្ខេបបទ
១០១​២៥២ តម្រង់ទិសការស្រាវជ្រាវ S/U (៣-០-៩) ស្នូលឯកទេស
ឆ្នាំទី២
១០១៥០២ និក្ខេបបទ៣ និក្ខេបបទ
១០១​២៥២ តម្រង់ទិសការស្រាវជ្រាវ S/U (៣-០-៩) ស្នូលឯកទេស
១០១៥៥០ ប្រឡងវាស់ស្ទង់គុណសម្បត្តិ S/U ចាំបាច់
១០១៥០៣ និក្ខេបបទ៤ និក្ខេបបទ
ឆ្នាំទី៣
១០១៥០៤ និក្ខេបបទ៥ និក្ខេបបទ
១០១៥០៥ និក្ខេបបទ៦ និក្ខេបបទ

 

កម្មវិធីសិក្សាប្រភេទទី២

ឯកទេស៖ គោលនយោបាយអប់រំ

ឆមាស លេខកូដមុខវិជ្ជា មុខវិជ្ជា ចំនួនក្រេឌីត ប្រភេទមុខវិជ្ជា
ឆ្នាំទី១
១០១​១០០ ការអប់រំដើម្បីការអភិវឌ្ឍប្រកប​ដោយចីរភាព ៣​ (៣-០-៩) បំពេញបន្ថែម
១០១១០១ មូលដ្ឋានគ្រឹះការស្រាវជ្រាវអប់រំ ៣ (៣-០-៩) បំពេញបន្ថែម
១០១២០០ ការវិភាគស៊ីជម្រៅលើការអប់រំ ៣ (៣-០-៩) ស្នូលនៃឯកទេស
១០១២៥២ តម្រង់ទិសការស្រាវជ្រាវ S/U (៣-០-៩) ស្នូលនៃឯកទេស
១០១៣០១

បញ្ហា​និងនិន្នាការក្នុងផ្នែកគ្រប់​

គ្រង​អប់រំ

៣ (៣-០-៩) ស្នូលនៃឯកទេស
១០១២០១ ភាសាអង់គ្លេសសម្រាប់ការអានកម្រិតខ្ពស់ S/U (៣-០-៩) រួមនៃឯកទេស
១០១២០២ វិធីសាស្រ្តការស្រាវជ្រាវអប់រំកម្រិតខ្ពស់ ៣ (៣-០-៩) រួមនៃឯកទេស
១០១​២៥២ តម្រង់ទិសការស្រាវជ្រាវ S/U (៣-០-៩) ស្នូលនៃឯកទេស
ឆ្នាំទី២
១០១៣០០ ការអភិវឌ្ឍគោលនយោបាយនិងយុទ្ធសាស្រ្តគ្រប់គ្រងអប់រំ ៣ (៣-០-៩) តម្រង់ទិស
១០១៣០៥ ការស្រាវជ្រាវផ្នែកគ្រប់គ្រងអប់រំដើម្បីការអភិវឌ្ឍប្រទេស ៣ (៣-០-៩) តម្រង់ទិស
១០១៣០៣

ការអភិវឌ្ឍបទដ្ឋានអាជីព

គ្រប់គ្រងអប់រំ

៣ (៣-០-៩) តម្រង់ទិស
១០១​២៥២ តម្រង់ទិសការស្រាវជ្រាវ S/U (៣-០-៩) ស្នូលនៃឯកទេស
១០១៥៥០ ប្រឡងវាស់ស្ទង់គុណសម្បត្តិ S/U ប្រឡងQE
១០១២០២

ភាសាអង់គេ្លសសម្រាប់សំណេរ

កម្រិតខ្ពស់

S/U (៣-០-៩) រួមនៃឯកទេស
១០១៥២៥ និក្ខេបបទ១ និក្ខេបបទ
ឆ្នាំទី៣
១០១៥២៦ និក្ខេបបទ២ និក្ខេបបទ
១០១៥២៧ និក្ខេបបទ៣ និក្ខេបបទ

កម្មវិធីសិក្សាប្រភេទទី២

ឯកទេស៖ ភាពជាអ្នកដឹកនាំក្នុងវិស័យអប់រំ

ឆមាស លេខកូដមុខវិជ្ជា មុខវិជ្ជា ចំនួនក្រេឌីត ប្រភេទមុខវិជ្ជា
ឆ្នាំទី១
១០១​១០០ ការអប់រំដើម្បីការអភិវឌ្ឍប្រកប​ដោយនិរន្តរភាព ៣​ (៣-០-៩) បំពេញបន្ថែម
១០១១០១ មូលដ្ឋានគ្រឹះការស្រាវជ្រាវអប់រំ ៣ (៣-០-៩) បំពេញបន្ថែម
១០១២០០ ការវិភាគស៊ីជម្រៅលើការអប់រំ ៣ (៣-០-៩) ស្នូលនៃឯកទេស
១០១២៥២ តម្រង់ទិសការស្រាវជ្រាវ S/U (៣-០-៩) ស្នូលនៃឯកទេស
១០១៣០១

បញ្ហា​និងនិន្នាការក្នុងផ្នែកគ្រប់​

គ្រង​អប់រំ

៣ (៣-០-៩) ស្នូលនៃឯកទេស
១០១២០១

ភាសាអង់គ្លេសម្រាប់អំណាន​

កម្រិតខ្ពស់

S/U (៣-០-៩) រួមនៃឯកទេស
១០១២០២

វិធីសាស្រ្តការស្រាវជ្រាវអប់រំ​

កម្រិតខ្ពស់

៣ (៣-០-៩) រួមនៃឯកទេស
១០១​២៥២ តម្រង់ទិសការស្រាវជ្រាវ S/U (៣-០-៩) ស្នូលនៃឯកទេស
ឆ្នាំទី២
១០១៣០៧ ភាពជាអ្នកដឹកនាំនិងការគ្រប់​គ្រង​​ដើម្បីការផ្លាស់ប្តូរក្នុង​វិស័យ​អប់រំ ៣ (៣-០-៩) តម្រង់ទិស
១០១៣១៤ ការគ្រប់គ្រងការអប់រំបច្ចេក​ទេស ៣ (៣-០-៩) តម្រង់ទិស
១០១៣១៣

ការគ្រប់គ្រងធនធានមនុស្សក្នុង

​វិស័យអប់រំ

៣ (៣-០-៩) តម្រង់ទិស
១០១​២៥២ តម្រង់ទិសការស្រាវជ្រាវ S/U (៣-០-៩) ស្នូលនៃឯកទេស
១០១ ៥៥០ ប្រឡងវាស់ស្ទង់គុណសម្បត្តិ S/U ចាំបាច់
១០១៥២៥ និក្ខេបបទ១ និក្ខេបបទ
១០១២០២

ភាសាអង់គ្លេសសម្រាប់សំណេរ​

កម្រិត​ខ្ពស់

S/U (៣-០-៩) រួមនៃឯកទេស
ឆ្នាំទី៣
១០១៥២៦ និក្ខេបបទ២ និក្ខេបបទ
១០១៥២៧ និក្ខេបបទ៣ និក្ខេបបទ

ជំពូកទី៣៖
សាស្រ្តាចារ្យ គម្រោងស្រាវជ្រាវសរសេរនិក្ខេបបទ និងការវាយតម្លៃ

១. សាស្រ្តាចារ្យបង្រៀនមុខវិជ្ជា

សាស្រ្តាចារ្យដែលត្រូវបង្រៀនថ្នាក់បណ្ឌិតអប់រំជំនាញគ្រប់គ្រងអប់រំត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម៖

  • មានសញ្ញាបត្របណ្ឌិតលើជំនាញគ្រប់គ្រងអប់រំឬជំនាញសមស្រប ឬបទពិសោធន៍​គ្រប់​គ្រាន់​ពាក់ព័ន្ធនឹងមុខវិជ្ជាដែលខ្លួនទទួលបន្ទុកបង្រៀន ហើយមានការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា
  • មានសមត្ថភាពក្នុងការប្រើប្រាស់ភាសាបរទេស និងបច្ចេកវិទ្យាព័ត៌មាន
  • មានចរិយាសម្បត្តិ​ សីលធម៌ មនសិការវិជ្ជាជីវៈ និងមានភាពជាគ្រូបង្រៀន។

២.​ សាស្ត្រាចារ្យណែនាំគោល និងរង

សាស្ត្រាចារ្យណែនាំត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម៖

  • មានសញ្ញាបត្របណ្ឌិត និងមានបទពិសោធន៍ការងារស្រាវជ្រាវយ៉ាងតិច ៣ឆ្នាំ
  • មានស្នាដៃ និងកិត្តិនាមក្នុងការចុះផ្សាយអត្ថបទស្រាវជ្រាវវិទ្យាសាស្ត្រជាតិ និងអន្តរជាតិ
  • មានស្មារតីទទួលខុសត្រូវក្នុងការណែនាំការស្រាវជ្រាវវិទ្យាសាស្ត្រ
  • មានសមត្ថភាពក្នុងការប្រើប្រាស់ភាសាបរទេស និងបច្ចេកវិទ្យាព័ត៌មាន
  • មានចរិយាសម្បត្តិ​ សីលធម៌ មនសិការវិជ្ជាជីវៈ និងមានភាពជាគ្រូបង្រៀន។

៣. ការស្នើគម្រោងស្រាវជ្រាវសរសេរនិក្ខេបបទ

កម្មវិធីសិក្សាថ្នាក់បណ្ឌិតអប់រំ ជំនាញគ្រប់គ្រងអប់រំតម្រូវឱ្យអ្នកសិក្សា​ដែលចុះឈ្មោះ​រៀន​ក្នុង​កម្ម​វិធី​ទាំងប្រភេទទី១ និង ប្រភេទទី២ សរសេរនិក្ខេបបទ ដើម្បីបញ្ចប់ការសិក្សា​ដោយផ្អែកលើ​លក្ខ​ខណ្ឌ​​កំ​ណត់ដោយកម្មវិធីសិក្សានៃវិទ្យាស្ថានជាតិអប់រំ។

    ៣.១.​ លក្ខណៈសម្បត្តិសម្រាប់ការស្រាវជ្រាវសរសេរនិក្ខេបបទ

ដើម្បីស្នើគម្រោងស្រាវជ្រាវសរសេរនិក្ខេបបទបាន អ្នកសិក្សាត្រូវមាន​លក្ខណៈ​សម្បត្តិ​ដូចខាង​ក្រោម៖

  • មានចំណេះដឹងស៊ីជម្រៅលើផ្នែកគ្រប់គ្រងអប់រំ
  • មានវិធីសាស្ត្រធ្វើការងារស្រាវជ្រាវបានយ៉ាងល្អ
  • មានសីលធម៌វិជ្ជាជីវៈក្នុងការងារស្រាវជ្រាវ
  • មានសមត្ថភាពគិត វិភាគ​និងដោះស្រាយបញ្ហាដែលកើតឡើងក្នុងការងារស្រាវជ្រាវប្រ​កប​ដោយភាពឯករាជ្យ
  • មានសមត្ថភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យា ភាសាជាតិ និងភាសារអន្តរជាតិដើម្បីស្វែងរក​ព័ត៌មានសម្រាប់គាំទ្រការងារស្រាវជ្រាវ
  • មានសុខភាពល្អ អាចបំពេញការងារបានប្រកបដោយប្រសិទ្ធភាពក្នុងអំឡុងពេលធ្វើ​ការងារ​ស្រាវ​ជ្រាវសរសេរនិក្ខេបបទ។

    ៣.២.​ រយៈពេល

  • អ្នកសិក្សាចុះឈ្មោះរៀនក្នុងកម្មវិធីសិក្សាទាំង២ប្រភេទ ត្រូវស្នើគម្រោងស្រាវជ្រាវសរសេរ ​និក្ខេ​បបទយ៉ាងយូរមុនដំណាច់ឆ្នាំសិក្សាទី២។
  • គម្រោងស្រាវជ្រាវសរសេរនិក្ខេបបទ ត្រូវទទួលបានការអនុម័តពីគណៈកម្មការយ៉ាងយូរ​បំផុត​មិនឱ្យលើសឆមាសទី ២ឆ្នាំទី ៣។

    ៣.៣. ចំនួនក្រេឌីតការងារស្រាវជ្រាវ (សរសេរនិក្ខេបបទ)

  • កម្មវិធីសិក្សាប្រភេទទី១ មានចំនួន ៣៣ ក្រេឌីត
  • កម្មវិធីសិក្សាប្រភេទទី២ មានចំនួន ២១ ក្រេឌីត

    ៣.៤. ការត្រៀម

ដើម្បីឱ្យកិច្ចដំណើរការអនុវត្តកម្មវិធីសិក្សាថ្នាក់បណ្ឌិតអប់រំ ជំនាញគ្រប់គ្រងអប់រំ​ទទួលបាន​      លទ្ធ​ផល​ល្អប្រសើរ គណៈកម្មការគ្រប់គ្រងកម្មវិធីសិក្សាត្រូវត្រៀមលក្ខណៈដូចខាងក្រោម៖

  • តែងតាំង ឬចាត់តាំងសាស្ត្រាចារ្យណែនាំគោល និងរង​ សម្រាប់ដឹកនាំអ្នកសិក្សាស្រាវជ្រាវ​សរ​សេរ​និក្ខេបបទ
  • ក្នុងឆមាសនីមួយៗ អ្នកសិក្សាត្រូវចុះឈ្មោះចូលរៀនមុខវិជ្ជាសិក្ខាសាលានិក្ខេបបទថ្នាក់​បណ្ឌិត​។ លក្ខខណ្ឌនៃកម្មវិធីសិក្សាតម្រូវឱ្យនិស្សិតស្នើគម្រោងស្រាវជ្រាវសរសេរនិក្ខេបបទ និងរាយការណ៍អំពីវឌ្ឍនភាពការស្រាវជ្រាវជារៀងរាល់ឆមាសដើម្បីពិនិត្យតាមដានការធ្វើការងាររបស់អ្នកសិក្សា និងដើម្បីធានាបានអ្នកសិក្សាអាច​បញ្ចប់ការសិក្សាតាម​កាលបរិច្ឆេទ​សិក្សា​បានកំណត់។

៤. ការវាយតម្លៃការសិក្សា

ការវាយតម្លៃកាសិក្សាទូទៅ និងការប្រឡងការពារនិក្ខេបបទ ត្រូវអនុវត្តតាមលក្ខខណ្ឌរបស់​វិទ្យា​ស្ថានជាតិអប់រំដែលបានកំណត់ ដោយផ្អែកលើសេចក្តីណែនាំចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១០ ​​របស់​ក្រសួង​​អប់រំ​ យុវជន និងកីឡា។

៥. ចំណាត់ថ្នាក់ពិន្ទុ

ពិន្ទុ​តាម​កម្រិត សមាសភាគ​ភាគ​រយ សញ្ញា​ពិន្ទុ​ជា​អក្សរ ការ​បរិយាយ
៤.០០ ៨៥-១០០ A ល្អ​ប្រសើរ
៣.៥០ ៨០-៨៤ B+ ល្អណាស់
៣.០០ ៧០-៧៩ B ល្អ​
២.៥០ ៦៥-៦៩ C+ ល្អបង្គួរ
២.០០ ៥០-៦៤ C មធ្យម​
១.៥០ ៤៥-៤៩ D+ ខ្សោយ
១.០០ ៤០-៤៤ D ខ្សោយណាស់
០.០០ ០-៣៩ F ធ្លាក់

 

កំណត់សម្គាល់៖ អ្នកសិក្សាត្រូវមានមធ្យមភាគពិន្ទុមិនទាបជាង៣.០០ ​ឬនិទ្ទេសB។

៦. លទ្ធផលនៃការសិក្សា វិធីសាស្ត្របង្រៀន និងវិធីសាស្ត្រវាយតម្លៃ

លទ្ធផលនៃការសិក្សា វិធីសាស្ត្របង្រៀន វិធីសាស្ត្រវាយតម្លៃ

ចំណេះដឹង (Knowledge)៖

១. យល់ដឹងពីចំណុចសំខាន់ៗស្តីពីការគ្រប់គ្រងអប់រំរួមមាន ទ្រឹស្តី គោល

ការណ៍និងទស្សនាទានការគ្រប់គ្រងអប់រំជាមូលដ្ឋាន

២. យល់ដឹងច្បាស់ពីប្រវតិ្តអប់រំ ច្បាប់អប់រំនិងការវិវត្តចុងក្រោយនៃការអប់រំ ជា

ពិសេសការងារគ្រប់គ្រងអប់រំ និងការគ្រប់គ្រងគ្រឹះស្ថានសិក្សា

៣. យល់ដឹងពីការអភិវឌ្ឍជំនាញគ្រប់គ្រងអប់រំ ដែលមានឥទ្ធិពលទៅលើការ

អនុវត្តវិជ្ជាជីវៈក្នុងវិស័យអប់រំ។

បង្រៀនដោយវិធី

-​ Inquiry-Based, Seminar

– Critical Analysis

– Synthesis

– Problem-Based

– Research-Based

– Self-Directed

វាយតម្លៃតាមរយៈ៖

–  ការប្រឡង ការធ្វើតេស្ត

–  ការត្រួតពិនិត្យលើស្នាដៃលទ្ធផលការងារ

–  ការត្រួតពិនិត្យលើការធ្វើបទបង្ហាញ     លទ្ធផលស្រាវជ្រាវ និងនវានុវត្តផ្សេងៗ

ជំនាញការគិតវិភាគ(Cognitive)៖

១. ស្រាវជ្រាវលើការងារគ្រប់គ្រងអប់រំដើម្បីបង្កើតចំណេះដឹងថ្មីៗ​ និងដោះ

ស្រាយបញ្ហាផ្សេងៗក្នុងការងារគ្រប់គ្រងអប់រំនិងគ្រប់គ្រងគ្រឹះស្ថានសិក្សា

ប្រកបដោយគំនិតច្នៃប្រឌិត និងនិរន្តរភាព តាមរយៈការសិក្សាពេញមួយ

ជីវិត​។

២. វិភាគ និងសំយោគទ្រឹស្តី ទស្សនាទាន យុទ្ធសាស្រ្ត និងគោលនយោបាយ

នានា​ មកជាផែនការគ្រប់គ្រងអប់រំ សម្រាប់អនុវត្តក្នុងការងារគ្រប់គ្រងអប់រំ

និងការគ្រប់គ្រងគ្រឹះស្ថានសិក្សាប្រកបដោយភាពទន់ភ្លន់និងប្រសិទ្ធភាព

ខ្ពស់​ស្របតាមទិសដៅអប់រំជាតិ​ តំបន់ និងសាកល។

បង្រៀនដោយផ្តោតលើការអនុ​វត្តដែលប្រើប្រាស់វិធីសាស្រ្ត

– Case Study, Seminar

– Critical Analysis

– Synthesis

– Problem-Based

– Research-Based

– Self-Directed

– Lecture, Project-based

វាយតម្លៃតាមរយៈ៖

–  ការសង្កេតឥរិយាបទចំពោះការសិក្សា និងការងារដែលខ្លួនទទួលខុសត្រូវ

–  ការពិនិត្យដោះស្រាយបញ្ហាក្នុងស្ថានភាពជាក់ស្តែង

–  ការត្រួតពិនិត្យលើការធ្វើបទបង្ហាញ     លទ្ធផលស្រាវជ្រាវ និងនវានុវត្តផ្សេងៗ

ជំនាញទំនាក់ទំនងអន្តរបុគ្គល និងការទទួលខុសត្រូវ (Interpersonal Skills and Responsibilities)៖ ​

១. ប្រព្រឹត្តិយ៉ាងសមស្របជាមួយនឹងស្វ័យភាពនិងការផ្តើមគំនិតកម្រិតខ្ពស់

ក្នុងសកម្មភាពជាអ្នកគ្រប់គ្រងអប់រំ

២. ទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន

៣. សម្របសម្រួលនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការធ្វើការងារជា

ក្រុម និងអនុវត្តយ៉ាងមានប្រសិទ្ធភាពក្នុងភាពជាអ្នកដឹកនាំក្នុងវិជ្ជាជីវៈ

គ្រប់គ្រងអប់រំដ៏ស្មុគស្មាញ

៤. ស្រាវជ្រាវ និងស្វែងរកឫសគល់នៃបញ្ហាទាក់ទងការងារគ្រប់គ្រងអប់រំដើម្បី

រកដំណោះស្រាយប្រកបដោយសុភវិនិច្ឆ័យ ដោយឈរលើប្រយោជន៍រួមជា

មូលដ្ឋាន។​

បង្រៀនដោយរៀបចំសកម្មភាពបង្រៀនបង្កលក្ខណៈឱ្យអ្នកសិក្សាធ្វើការជាក្រុម និងជាបុគ្គល

 

វាយតម្លៃតាមរយៈការសង្កេតឥរិយាបទ     ការ ចូលរួមការងារក្នុងក្រុម និងការធ្វើការងារ ដែលខ្លួនទទួលខុសត្រូវ

ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង

(Numeric Skill, Information Technology and Communication)៖ ​

១. មានបំណិនក្នុងការប្រើប្រាស់ភាសា និងបច្ចេកវិទ្យាក្នុងការងារទំនាក់ទំនង

ការស្វែងរកព័ត៌មានការគ្រប់គ្រងការងារអប់រំ​ ការសរសេររបាយការណ៍​ ការ

ធ្វើបទបង្ហាញផ្លូវការនិងមិនផ្លូវការ ការបោះពុម្ពផ្សាយ ដូចជានិក្ខេបបទ

ជំនាញឬរបាយការណ៍គម្រោងស្តីពីបញ្ហាសំខាន់និងស្មុគស្មាញណាមួយ

ប្រកបដោយតម្លាភាពនិងការទទួលខុសត្រូវខ្ពស់។

២. ប្រើប្រាស់និងវិភាគយ៉ាងមានប្រសិទ្ធភាពនូវព័ត៌មាន ទិន្នន័យ គណិតវិទ្យា

និងស្ថិតិ

បង្រៀនដោយប្រើប្រាស់ប្រើ​ប្រាស់បច្ចេកវិទ្យាក្នុងការស្វែង​រកឯកសារ ការវិភាគសំយោគទិន្នន័យទាំងបែបគុណភាព និងបែបបរិមាណ ការធ្វើការជាក្រុម ការធ្វើបទបង្ហាញមតិយោបល់ និងលទ្ធផលការងារ។

វាយតម្លៃដោយ៖

–     ពិនិត្យលើលទ្ធផលការងារដែលខ្លួនទទួលខុស​ត្រូវ ដូចជា Working Paper, Project ជាដើម

–     ពិនិត្យលើការប្រើប្រាស់ទិន្នន័យ និងស្ថិតិ

–     ពិនិត្យលើសមត្ថភាពការប្រើប្រាស់បច្ចេក វិទ្យាដើម្បីស្វែងរកចំណេះដឹង និងគ្រប់​គ្រងប្រព័ន្ធទិន្នន័យ

៧.​ ផែនទីបង្ហាញលទ្ធផលការសិក្សា ក្នុងមុខវិជ្ជានៃកម្មវិធីសិក្សា

ប្រភេទមុខវិជ្ជា មុខវិជ្ជា ១. ចំណេះដឹង ២.​ការគិតវិភាគ ៣.ទំនាក់ទំនងអន្តរបុគ្គល និងការទទួលខុសត្រូវ ៤.លេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង
១.១ ១.២ ១.៣ ២.១ ២.២ ៣.១ ៣.២ ៣.៣ ៣.៤ ៤.១ ៤.២
បំពេញបន្ថែម ១.ការអប់រំដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព * * * *
២.មូលដ្ឋានគ្រឹះការស្រាវជ្រាវអប់រំ * * * * * * *
រួមនៃឯកទេស ១.ការវិភាគស៊ីជម្រៅលើការអប់រំ * * * * * *
២. ភាសាអង់គ្លេសសម្រាបការអានកម្រិតខ្ពស់ * * * * * * * * * *
៣. ភាសាអង់គ្លេសសម្រាប់សំណេរកម្រិតខ្ពស់ * * * * * * * * * *
ស្នូលឯកទេស ១.​ ស្ថិតិអនុវត្តសម្រាប់ការស្រាវជ្រាវអប់រំ * * * * * * *
២. វិធីសាស្ត្រស្រាវជ្រាវអប់រំកម្រិតខ្ពស់  ** * * * * * * *
៣. សិក្ខាសាលានិក្ខេបបទ

តម្រង់ទិស

និង

ការប្រឡង

ទូទៅ

១. បញ្ហានិងនិន្នាការក្នុងផ្នែកគ្រប់គ្រងអប់រំ * * * * * *
២. ការអភិវឌ្ឍគោលនយោបាយនិងយុទ្ធសាស្ត្រគ្រប់ គ្រង​អប់រំ * * *
៣. ការស្រាវជ្រាវផ្នែកគ្រប់គ្រងអប់រំដើម្បីអភិវឌ្ឍ ប្រទេស ** * * * *
៤. ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រង​ដើម្បីកា​រផ្លាស់​ប្តូរ​ក្នុងវិស័យអប់រំ * * * *
៥. ការគ្រប់គ្រងធនធានមនុស្សក្នុងវិស័យអប់រំ * * * *
និក្ខេបបទ ១. និក្ខេបបទ
ការប្រឡងQE ១. ប្រឡងវាស់ស្ទង់គុណសម្បត្តិ
✔ ផ្ទាល់    * មិនផ្ទាល់   ** មុខវិជ្ជាបំពេញបន្ថែមក្នុងកម្មវិធីសិក្សាប្រភេទទី១

ជំពូកទី៤៖
ពណ៌នាមុខវិជ្ជា

១០១​១០០      ការអប់រំដើម្បីការអភិវឌ្ឍប្រកបចីរភាព     ៣ (៣-០-៩)

Education for Sustainable development                                  

មុខវិជ្ជានេះសិក្សាពីទស្សនាទាន​ គោលការណ៍​ និងការអនុវត្តការអភិវឌ្ឍ​ដោយចីរភាព​ក្នុងការ​រៀ​ន​និង​ការ​បង្រៀន តួនាទីនៃការអប់រំសម្រាប់ដោះស្រាយបញ្ហា ដោយផ្អែកលើសសរស្តម្ភ នៃ ការអភិវឌ្ឍដោយចីរភាពដូចជា​បរិស្ថាន​​ សង្គម​​ និងសេដ្ឋកិច្ច​ជាដើម ​ ព្រមទាំងការអប់រំគោល​ការណ៍និងយុទ្ធសាស្ត្រអប់រំ ប្រកបដោយគុណភាព​ ការអប់រំបរិយាបន្ន​ ការអប់រំ ប្រកបដោយ​សមធម៌​ និងការសិក្សាពេញមួយជីវិត​។

១០១១០១      មូលដ្ឋានគ្រឹះការស្រាវជ្រាវអប់រំ       ៣ (៣-០-៩)

Fundamentals of Educational Research

មុខវិជ្ជានេះសិក្សាពីធម្មជាតិ និងប្រភេទ (Nature and Types) នៃការស្រាវជ្រាវអប់រំ ដំ​ណើរ​ការនៃ​ការ ស្រាវ​ជ្រាវ​អប់រំ​ ការរំលឹកទ្រឹស្តីនិងការកំណត់បញ្ហានៃការស្រាវជ្រាវអប់រំ ការ​បង្កើត​សម្មតិកម្ម​ ការកំណត់ អថេរ​និងដែន​កំណត់​នៃការស្រាវជ្រាវ លំហសំណាក (Population) និងសំណាកនៃ ការស្រាវ ជ្រាវ (Sample)។  ​

១០១៣១២     ការសិក្សាប្រៀបធៀបផ្នែកគ្រប់គ្រងអប់រំ        ៣ (៣-០-៩)

Comparative Study in Educational Management

ការសិក្សាប្រៀបធៀបពីគោលនយោបាយ ផែនការយុទ្ធសាស្រ្ត ប្រព័ន្ធគ្រប់គ្រងអប់រំ និង​ការ​គ្រប់គ្រង​គ្រឹះ ស្ថាន​អប់រំ​នានា ដូចជា នវានុវត្តន៍នៃការគ្រប់គ្រងអប់រំ ការគ្រប់គ្រងធនធាន​មនុស្ស និងហិរញ្ញវត្ថុ ក្នុង វិស័យអប់រំ នៅ​ថ្នាក់​ជាតិ តំបន់ និងសាកលលោក​ ដើម្បីឆ្លុះបញ្ចំាង​ពីកិច្ចដំណើរការគ្រប់គ្រងវិស័យអប់រំ និងកែលម្អ បង្កើត​ផែន​ការ​យុទ្ធសាស្រ្តវិស័យអប់រំ យន្តការពិនិត្យតាមដាន និងវាយតម្លៃសម្រាប់ការអនុ វត្ត និងអភិវឌ្ឍន៍​ការងារ​គ្រប់​គ្រង​អប់រំឱ្យមានគុណភាព និងប្រសិទ្ធភាព​ខ្ពស់។

១០៣១៣       ការគ្រប់គ្រងធនធានមនុស្សក្នុងវិស័យអប់រំ       ៣ (៣-០-៩)

Human Resource Management in Education​

មុខវិជ្ជានេះសិក្សាពីទ្រឹស្តី ទម្រង់ យុទ្ធសាស្រ្តកំណែទម្រង់ និងប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស ក្នុងស្ថាប័ន ឬអង្គ​ភាព​​អប់រំ ដោយពិនិត្យលើមុខងារសំខាន់ៗ​ដែលត្រូវបានអនុវត្ត​ក្នុង​ការងារ​អប់​រំ​ ដូចជា៖ ការ ប្រើ ប្រាស់អភិបាល​កិច្ច​ល្អ ការគ្រប់គ្រង និងបែងចែកធនធានមនុស្ស គំនិត​ច្នៃប្រឌិត គុណធម៌ និងមនសិ ការវិជ្ជាជីវៈក្នុងការ​តែង​តាំង  ការជ្រើសរើស  ការបណ្តុះបណ្តាល និង​ការវាយតម្លៃ ។

១០១២០០     ការវិភាគស៊ីជម្រៅលើការអប់រំ        ៣ (៣-០-៩)

Critical Analysis in Education

មុខវិជ្ជានេះសិក្សាពីទម្រង់​​ របៀប ដំណើរនៃការវិភាគត្រិះរិះ​​​ពិចារណាស៊ីជម្រៅ​ ការគិតបែប គ្រប់ជ្រុង ជ្រោយ ការ​វិភាគ​បែបសំយោគ​​ ការគិតបែបសមហេតុសមផល​ ការគិតជាប្រព័ន្ធ ការគិតបែបនវានុវត្ត​ ការ វិភាគលើ​ទស្សនា​ទាន​និងបញ្ហាប្រឈមក្នុងវិស័យអប់រំ ដើម្បីស្វែងរក​ជម្រើស​​និង​មធ្យោបាយថ្មី​ៗ សម្រាប់ កែលម្អការអប់រំឱ្យ​កាន់តែ​ប្រសើរសមស្របតាម​តម្រូវ​ការនៃស្ថានភាពជាក់ស្តែង​និងការវិវឌ្ឍ របស់សង្គម នាពេលបច្ចុប្បន្ននិងអនាគត។

១០១២៥១     វិធីសាស្រ្តការស្រាវជ្រាវអប់រំកម្រិតខ្ពស់      ៣ (៣-០-៩)

Advanced Research Methodology in Education

មុខវិជ្ជានេះសិក្សាស៊ីជម្រៅពីការកំណត់ទម្រង់ស្រាវជ្រាវអប់រំ ការជ្រើសរើសសំណាក ការ​បង្កើត​និង​ត្រួត ពិនិត្យ​គុណ​ភាពឧបករណ៍ស្រាវជ្រាវ ការជ្រើសរើសស្ថិតិ​យកមកប្រើ​ឲ្យស្រប​តាម​សំនួរស្រាវជ្រាវ ការបក ស្រាយ​ទិន្ន​ន័យ ការសន្និដ្ឋាន និងការផ្តល់អនុសាសន៍ ព្រមទាំង​ការ​សរសេរនិក្ខេបបទ។

១០១៣០០     ការអភិវឌ្ឍគោលនយោបាយនិងយុទ្ធសាស្រ្តគ្រប់គ្រងអប់រំ      ៣ (៣-០-៩)

Developing Educational Policy and Strategic Management

មុខវិជ្ជានេះសិក្សាពីគោលការណ៍ ទស្សនាទាន និងទ្រឹស្តីនៃការអភិវឌ្ឍគោលនយោបាយ និង​យុទ្ធសាស្រ្ត គ្រប់​គ្រង​អប់រំស្របតាមបរិបទអប់រំឌីជីថលរបស់ប្រទេស តំបន់ និងសាកលលោក វិធី​សាស្រ្តនាំយក​គោល​នយោ​បាយ​​ និងយុទ្ធសាស្រ្តគ្រប់គ្រងអប់រំទៅអនុវត្ត និងការវាយតម្លៃ​លទ្ធផលនៃ​ការអនុវត្តគោល​នយោបាយ​និង​យុទ្ធ​សាស្រ្ត​គ្រប់គ្រងអប់រំ។ ​

១០១៣០៧     ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងដើម្បីការផ្លាស់ប្តូរក្នុងវិស័យអប់រំ     ៣ (៣-០-៩)

Leadership and Change Management in Education

មុខវិជ្ជានេះសិក្សាពីលក្ខណៈសម្បត្តិ គោលការណ៍ គោលនយោបាយ ទស្សនាទាន និងទ្រឹស្តី នៃ​​ការគ្រប់ គ្រង និង​​ភាព​ជាអ្នកដឹកនាំក្នុងវិស័យអប់រំ ដូចជាភាពជាអ្នកដឹកនាំបែបយុទ្ធសាស្រ្ត (Strategic Leaders) ភាពជា​អ្នក​ដឹកនាំដើម្បីការផ្លាស់ប្តូរជាវិជ្ជមាន កាគ្រប់គ្រងការផ្លាស់ប្តូរ (Change Management) ការគ្រប់គ្រងទំនាស់ ការ​គ្រប់គ្រងហានិភ័យ ទស្សនវិស័យ គុណ​ធម៌​ចរិយាធម៌ គំនិតថ្មី ពាក់ព័ន្ធនឹងភាពជាអ្នកដឹកនាំលើវិស័យអប់រំ។

១០១៣០៥     ការស្រាវជ្រាវផ្នែកគ្រប់គ្រងអប់រំដើម្បីការអភិវឌ្ឍប្រទេស      ៣ (៣-០-៩)

Research in Education Management for National Development

មុខវិជ្ជានេះសិក្សាពីមូលដ្ឋានគ្រឹះ គោលការណ៍ ទស្សនាទាន និងទ្រឹស្តីនៃ​ការស្រាវ​ជ្រាវការ​គ្រប់​គ្រងអប់រំ ដោយ​ផ្តោត​សំខាន់លើវិធីសាស្រ្តស្រាវជ្រាវចម្រុះ ការអនុវត្តនិង​ការអភិវឌ្ឍ​ការងារ​អប់រំ គោលការណ៍នៃ ការ​អភិវឌ្ឍ​ប្រទេសជានិរន្តរ៍ និងប្រភពនៃបញ្ហាប្រឈមនានា ដោយសំយោគលទ្ធផលស្រាវជ្រាវ ដើម្បី ដោះស្រាយបញ្ហា និងការអភិវឌ្ឍការងារ​អប់រំ​និងប្រទេសជាតិប្រកបដោយភាពប៉ិនប្រសប់ និងច្នៃប្រឌិត ។

១០១២៥០     សិ្ថតិអនុវត្តសម្រាប់ការស្រាវជ្រាវអប់រំ       ៣ (៣-០-៩)

Applied Statistics for Educational Research

មុខវិជ្ជានេះសិក្សាពីស្ថិតិព័ណ៌នាដូចជាអថេរ ​(Variables) រង្វាស់តម្លៃកណ្តាល (Cental Tendency) រង្វាស់​ពង្រាយ (Dispersion) ក្រាហ្វិក និងស្ថិតិសនិ្នដ្ឋានដូចជាZ-TEST,       T-TEST, F-TEST, ANOVA, CORRELATION និង REGRESSION ​។

១០១ ៣០១    បញ្ហា​និងនិន្នការក្នុងផ្នែកគ្រប់គ្រងអប់រំ     ៣ (៣-០-៩)

Current Issues and Trends in Educational Management

មុខវិជ្ជានេះសិក្សាពី ទិដ្ឋភាពទូទៅ និងទំនោរការគ្រប់គ្រងអប់រំនាពេលបច្ចុប្បន្ន ដូចជា      វឌ្ឍនភាព បញ្ហាប្រឈម និងដំណោះស្រាយ ព្រមទាំងទ្រឹស្ដីជាមូលដ្ឋាន​នៃការគ្រប់​គ្រង​ការងារអប់រំ ការគ្រប់ គ្រង ការ បង្រៀន និងរៀន ការគ្រប់គ្រងបុគ្គលិក និងការគ្រប់គ្រង       ថវិកា។

១០១៣០៨     ការគ្រប់គ្រងកម្មវិធីសិក្សា     ៣ (៣-០-៩)

Curriculum Management

មុខវិជ្ជានេះសិក្សាពីការគ្រប់គ្រងកម្មវិធីបង្រៀននិងរៀន  ការគ្រប់គ្រងនិង​ការលើក​កម្ពស់​ការអនុវត្តកម្ម វិធី សិក្សារបស់បុគ្គលិកអប់រំ ការគ្រប់គ្រងលើការពង្រឹងគុណភាពកម្មវិធីសិក្សា សិក្សាពីកត្តាផ្សេងៗ ដែលពាក់ព័ន្ធ នឹងការគ្រប់គ្រងកម្មវិធីសិក្សា។

១០១៣១០     ការគ្រប់គ្រងនវានុវត្តន៍ និងគំនិតច្នៃប្រឌិតផ្នែកអប់រំ      ២ (២-០-៦)

 Management of Innovation​ ​and Creativity in Education

មុខវិជ្ជានេះសិក្សាពីការគ្រប់គ្រងការប្រើប្រាស់បច្ចេកវិទ្យាក្នុងការអប់រំ ការគ្រប់គ្រង​លើការងារអប់រំឌីជី ថល (Digital Education) ការគ្រប់គ្រងលើការច្នៃប្រឌិតការងារអប់រំ និង​ការគ្រប់ គ្រងលើ បរិយាកាស ការអប់រំ ជាក់ស្តែង។

១០១៣០២     ការគ្រប់គ្រងអប់រំដើម្បីសហគមន៍សកល     ២ (២-០-៦)

Educational Management for Global Community

មុខវិជ្ជានេះសិក្សាពីបរិបទសាកលលើការគ្រប់គ្រងការអប់រំ ព្រមទាំងនិរន្តរ​ភាពនៃ​ការគ្រប់​គ្រងអប់រំ ការ លើកកម្ពស់ការយល់ដឹងលើការអប់រំសាកល និងការគ្រប់គ្រងការអប់រំដើម្បី បណ្តុះបណ្តាលធនធាន មនុស្សក្លាយជាពលរដ្ឋសាកល។

១០១៣០៣    ការអភិវឌ្ឍបទដ្ឋាន(ស្តង់ដា)អាជីពគ្រប់គ្រងអប់រំ        ​២ (២-០-៦)

Developing Professional Standards of Educational Management

មុខវិជ្ជានេះសិក្សាពីគោលការណ៍គ្រប់គ្រងកិច្ចការអប់រំ កម្រងភារកិច្ចនិងការទទួលខុសត្រូវ និងចរិត ឬឥរិយា បថគ្រប់គ្រង កត្តាដែលធ្វើឱ្យការគ្រប់គ្រងការងារអប់រំមានប្រសិទ្ធភាពខ្ពស់ និងការស្រាវជ្រាវ រៀបចំស្តង់ដា សមត្ថភាពវិជ្ជាជីវៈអ្នកគ្រប់គ្រងអប់រំ​ស្របតាមការ​វិវត្ត​របស់​ប្រទេសក្នុងតំបន់ និង សកល លោក។

១០១៣០៤     ការអភិវឌ្ឍការគ្រប់គ្រងទូទៅ ថវិកា និងគណនេយ្យផ្នែកអប់រំ          ​៣ (៣-០-៩)

Developing General, Budgeting and Financial Management in Education

មុខវិជ្ជានេះសិក្សាពីម៉ាក្រូសេដ្ឋកិច្ច ច្បាប់ថវិកា និតិវិធីហិរញ្ញវត្ថុ និងនវានុវត្តន៍ក្នុង​ការគ្រប់គ្រង​ទូ​ទៅ និងហិរញ្ញវត្ថុ ការវិភាគការអនុវត្តថវិកា ការគ្រប់គ្រងទូទៅ និងផលប៉ះពាល់នៅ​តាម​    អង្គ​ភាព​​ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ការស្វែងរកបញ្ហាប្រឈម និងការគន្លឹះដើម្បី​កសាង​វិធី​សាស្រ្ត (Sophisticate Approach Based Education Budgets/ Performance-Based Budget)និងឧបករណ៍ វាយតម្លៃ សម្រាប់កែលម្អការងារគ្រប់គ្រងទូទៅ និង គ្រប់គ្រង    ហិរញ្ញ​វត្ថុ​​ក្នុងវិស័យអប់រំ។

១០១៣១១     ក្រមសីលធម៌អ្នកដឹកនាំលើវិស័យអប់រំ     ៣ (៣-០-៩)

Ethics for Educational Leaders

មុខវិជ្ជានេះសិក្សាពីការវិភាគបែបសំយោគ គុណតម្លៃនិងសារៈសំខាន់របស់គុណធម៌ ចរិយា​ធម៌ នៅក្នុង ការគ្រប់ គ្រងអប់រំ ធាតុផ្សំនៃក្រមសីលធម៌សំខានៗ​សម្រាប់អ្នកគ្រប់​គ្រងអប់រំ ដើម្បី​ឲ្យ​ក្លាយជាគំរួ ដល់សង្គម និងការ សម្រេចចិត្តរបស់អ្នកដឹកនាំដោយ​ផ្សារភ្ជាប់ភាព​ជាអ្នក​ដឹកនាំជាមួយក្រមសីលធម៌។

១០១៣១៤     ការគ្រប់គ្រងការអប់រំបច្ចេកទេស         ៣ (៣-០-៩)

Administration of Vocational and Technical Education

មុខវិជ្ជានេះសិក្សាពី គោលការណ៍ ទស្សនាទាន ទ្រឹស្តី បញ្ហា និងនិន្នាការនៃការគ្រប់គ្រង និង​កា​រអភិវឌ្ឍ​កម្មវិធី​សិក្សា​ការអប់រំបច្ចេកទេស ព្រមទាំងសិក្សាវិភាគពីទំនាក់ទំនង​រវាងការ       បណ្តុះ​បណ្តាល​ធនធាន​មនុស្សជា​មួយ​តម្រូវ​ការទីផ្សារការងារ និងការអភិវឌ្ឍសេដ្ឋកិច្ច​ក្នុង​យុគ​សម័យ​បដិវត្តន៍ឧស្សាហកម្ម ៤.០។

១០១៥០០     និក្ខេបបទ១ ប្រភេទ១              Dissertation 1, Type 1                    ៣ ក្រេឌីត

ជំហានដំបូងនៃការងារស្រាវជ្រាវដោយសិក្សាលើការរំលឹកទ្រឹស្តីទាក់ទងនឹងការគ្រប់គ្រងអប់រំ ការកំណត់ ប្រធាន​បទ​នៃការងារស្រាវជ្រាវ ក្របខ័ណ្ឌនៃការងារស្រាវជ្រាវ ( Conceptual Framework and Conceptual Innovation)។

១០១៥០១     និក្ខេបបទ២ ប្រភេទ១             Dissertation 2, Type 1                    ៣ ក្រេឌីត

ការស្នើសេចក្តីព្រាងនៃគម្រោងស្រាវជ្រាវបឋមជូនគណៈកម្មការត្រួតពិនិត្យ និងកែលម្អ តាមការណែនាំ​របស់​​គណៈកម្មការ។

១០១៥០២     និក្ខេបបទ៣ ប្រភេទ១             Dissertation 3, Type 1                    ៣ ក្រេឌីត

ការស្នើការពារគម្រោងស្រាវជ្រាវ​( Submit draft of the proposal, present the research proposal to the committee members)

១០១៥០៣     និក្ខេបបទ៤ ប្រភេទ១             Dissertation 4, Type 1                    ៦ ក្រេឌីត

ដំណើរការកសាងឧបករណ៍ប្រមូលទិន្នន័យ ការវាយតម្លៃសុពលភាពពីអ្នកជំនាញ​( Validity Check) និងការធ្វើតេស្តសាកល្បងឧបករណ៍ប្រមូលទិន្នន័យ (Reliability Check)​។

១០១៥០៤     និក្ខេបបទ៥ ប្រភេទ១              Dissertation 5, Type 1                    ៩ ក្រេឌីត

ការប្រមូលទិន្នន័យ(Data Collection) ការបញ្ចូលទិន្នន័យ(Data Entry) ការដំណើការ សម្អាត ទិន្នន័យ(Data Processing and Cleaning) ការវិភាគទិន្នន័យ (Data Analysis) និងការបក ស្រាយទិន្នន័យ (Data Interpretation)

១០១៥០៥     និក្ខេបបទ៦ ប្រភេទទី១           Dissertation 6, Type 1                    ៩ ក្រេឌីត

ការសរសេររបាយការណ៍ការស្រាវជ្រាវ(និក្ខេបបទ) ស្នើប្រឡងការពារនិក្ខេបបទផ្ទាល់មាត់​ និងបោះពុម្ព។

១០១៥២៥     និក្ខេបបទ១ ប្រភេទទី២           Dissertation 1, Type 2                    ៦ ក្រេឌីត

ជំហានដំបូងនៃការងារស្រាវជ្រាវដោយសិក្សាលើការរំលឹកទ្រឹស្តីទាក់ទងនឹងការគ្រប់គ្រងអប់រំ ការកំណត់ប្រធាន​បទ​នៃការងារស្រាវជ្រាវ ក្របខ័ណ្ឌ នៃការងារស្រាវជ្រាវ ( Conceptual Framework and Conceptual Innova​tion)។ ស្នើសេចក្តីព្រាងនៃគម្រោង​ស្រាវជ្រាវ​បឋម​ជូន​គណៈកម្មការត្រួតពិនិត្យ និងកែលម្អតាមការណែនាំរបស់គណៈកម្មការ និងស្នើការពារ​គម្រោង​ស្រាវជ្រាវ។

១០១៥២៦     និក្ខេបបទ២ ប្រភេទទី២           Dissertation 2, Type 2                    ៦ ក្រេឌីត

ការប្រមូលទិន្នន័យ(Data Collection) ការបញ្ចូលទិន្នន័យ(Data Entry) ការដំណើការ​សម្អាត​ទិន្នន័យ(Data Processing and Cleaning) ការវិភាគទិន្នន័យ (Data Analysis) និង​ការបក ស្រាយទិន្នន័យ (Data Interpretation)

១០១៥២៧     និក្ខេបបទ៣ ប្រភេទទី២           Dissertation 3, Type 3                    ៦ ក្រេឌីត

ការសរសេររបាយការណ៍ការស្រាវជ្រាវ(និក្ខេបបទ) ស្នើប្រឡងការពារនិក្ខេបបទផ្ទាល់មាត់​ និងបោះ ពុម្ព។

២៨.​  ការចុះផ្សាយអត្ថបទស្រាវជ្រាវកម្រិតជាតិ ឬអន្តរជាតិ                                         ៦ ក្រេឌីត

ចុះផ្សាយអត្ថបទស្រាវជ្រាវចំនួន២អត្ថបទក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រកម្រិតជាតិ និងអន្តរជាតិដែលមាន បណ្ណាធិការ និងអ្នកត្រួតពិនិត្យឯករាជ្យថ្នាក់ជាតិ ឬអន្តរជាតិ។

២៩.​ ការធ្វើបទបង្ហាញអត្ថបទស្រាវជ្រាវក្នុងវេទិកាវិទ្យាសាស្ត្រពាក់ព័ន្ធ                                       ៣ ក្រេឌីត

ធ្វើបទបង្ហាញអត្ថបទស្រាវជ្រាវដែលត្រូវចុះផ្សាយក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រ នៅក្នុងវេទិកាវិទ្យាសាស្ត្រ ជាតិ និង អន្តរជាតិដែលមានលក្ខណៈ Conference Proceedings ចំនួនយ៉ាងតិច ០១ដង។

៣០.​  ការធ្វើសិក្ខាសាលាផ្ទាល់ខ្លួន                                                                              ៣ ក្រេឌីត

ការធ្វើសិក្ខាសាលាផ្ទាល់ខ្លួន គឺជាការឡើងធ្វើបទបង្ហាញនូវលទ្ធផល និងចំណេះដឹងដែលបានមកពីការ ស្រាវ ជ្រាវរបស់ខ្លួនដែលត្រូវធ្វើចំនួន២ដង ដើម្បីស្វែងរកភាពចន្លោះប្រហោង និងចំណុចខ្សោយរបស់និក្ខេបបទ តាមរយៈការរិះគន់ សំណួរ និងការបកស្រាយ និងអនុសាសន៍ពីក្រុមអ្នកជំនាញពាក់ព័ន្ធ សំដៅធ្វើឱ្យនិក្ខេបបទកាន់ តែមានភាពសុក្រិត និងឆ្ពោះទៅរកការបញ្ចប់ដោយជោគជ័យ។ សិក្ខាសាលានីមួយៗ ត្រូវរៀបចំដោយ គណៈកម្មការគ្រប់គ្រងកម្មវិធីសិក្សា។

ឯកសារយោង៖

  • យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ខែកញ្ញា ឆ្នាំ២០១៨។
  • ក្របខ័ណ្ឌគុណវុឌ្ឍិជាតិកម្ពុជា ខែមីនា ឆ្នាំ២០១៤។
  • សេចក្តីណែនាំលម្អិតស្តីពីការបណ្តុះបណ្តាលថ្នាក់បណ្ឌិត ឆ្នាំ២០១២។
  • ក្របខ័ណ្ឌកម្មវិធីសិក្សាថ្នាក់បណ្ឌិតអប់រំ ជំនាញកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀនសាកលវិទ្យា​ល័យ​ជូឡាឡុងកន ឆ្នាំ២០១៨។

ឧបសម្ព័ន្ធ១៖ អត្ថន័យលេខកូដមុខវិជ្ជា

លេខកូដសម្រាប់ក្រុមមុខវិជ្ជា

លេខកូដដេប៉ាតឺម៉ង់ និងជំនាញ

ល.រ ឈ្មោះ ដេប៉ាតឺម៉ង់ និងជំនាញ លេខកូដ៣ខ្ទង់មុខ
ដេប៉ាតឺម៉ង់អប់រំ ១០០ XXX
ជំនាញគ្រប់គ្រងអប់រំ ១០១  XXX
ជំនាញកម្មវិធីសិក្សា ១០២  XXX

 

ល.រ ឈ្មោះក្រុមមុខវិជ្ជា លេខកូដ ៣ ខ្ទង់ក្រោយ
មុខវិជ្ជាវិជ្ជាបំពេញបន្ថែម XXX(១០០à១៩៩)
មុខវិជ្ជាវិជ្ជាកម្រិតបណ្ឌិត XXX(២០០à២៩៩)
–       មុខវិជ្ជាវិជ្ជារួមនៃឯកទេស XXX(២០០à២៤៩)
–       មុខវិជ្ជាវិជ្ជាស្នូលនៃឯកទេស XXX(២៥០à២៩៩)
មុខវិជ្ជាតម្រង់ទិស និងការប្រឡងទូទៅ XXX(៣០០à៤៩៩)
និក្ខេបបទ XXX(៥០០à៥៩៩)
–       និក្ខេបបទប្រភេទ១ XXX(៥០០à៥២៤)
–       និក្ខេបបទប្រភេទ២ XXX(៥២៥à៥៥៩)
ការប្រឡងវាស់ស្ទង់គុណសម្បត្តិ XXX ៥៥០

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist