នាព្រឹកថ្ងៃអង្គារ ២រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព. ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត សៀង សុវណ្ណា នាយកវិទ្យាស្ថានជាតិអប់រំ បានដឹកនាំនាយករង មន្ត្រីគ្រប់គ្រង បុគ្គលិកការិយាល័យ ដេប៉ាតឺម៉ង់ គ្រូឧទ្ទេសនៃវិទ្យាស្ថានជាតិអប់រំ និងលោកស្រីនាយិកា លោកគ្រូ អ្នកគ្រូ នៃសាលាបឋមសិក្សាអនុវត្ត ចុះបំប៉នសមត្ថភាពស្ដីពី “វិធីសាស្ត្របង្រៀន និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៍មានដល់កន្លែង ជូនដល់គណគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃអនុវិទ្យាល័យមរកតតេជោសែន និងបំប៉នវិធីសាស្រ្តបង្រៀន អំណានដំបូង និងគណិតវិទ្យាដំបូង” ជូនដល់បុគ្គលិកអប់រំសាលាសម្ព័ន្ធមេត្រី នៃសាលាបឋមសិក្សារស្មី ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារដែលជាសាលាសម្ព័ន្ធមេត្រីភាពរបស់វិទ្យាស្ថានជាតិអប់រំ។
បន្ថែមពីនេះទៀត វិទ្យាស្ថានជាតិអប់រំ ក៏បានផ្ដល់ជូនសម្ភារ:គាំទ្រដល់ការសិក្សា សំលៀកបំពាក់ដល់សិស្សានុសិស្សនៃសាលាទាំងពីរសរុបចំនួន២០៣ នាក់ ក្នុង១នាក់ៗទទួលបានថវិកា៥ពាន់រៀល សៀវភៅមួយក្បាលជ័រលុបមួយប្រដាប់ខួងខ្មៅដៃ១ ប៊ិកឬខ្មៅដៃ១ដើម។ ក្រៅពីនេះក៏បានឧបត្ថម្ភសាលាបឋមសិក្សារស្មីនូវថវិកាចំនួន១លានរៀល។


