Department Science – Duty And Responsibilities

 ដេប៉ាតឺម៉ង់អប់រំវិទ្យាសាស្ត្រ គណិតវិទ្យា បច្ចេកវិទ្យាព័ត៌មាន និងអប់រំបច្ចេកទេស ជាដេប៉ាតឺម៉ង់មួយរបស់មហាវិទ្យាល័យគរុកោសល្យនៃវិទ្យាស្ថានជាតិអប់រំ៖

 ដេប៉ាតឺម៉ង់អប់រំវិទ្យាសាស្រ្ត គណិតវិទ្យា​  បច្ចេកវិទ្យាព័ត៌មាន និងអប់រំបច្ចេកទេស មាតួនាទី និងភារកិច្ច ដូចខាងក្រោម

    • បណ្តុះបណ្តាលគ្រូបង្រៀនកម្រិតឧត្តមលើជំនាញអប់រំគណិតវិទ្យា​ អប់រំវិទ្យាសាស្រ្ត​​ (រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ផែនដីវិទ្យានិងបរិស្ថាន) អប់រំបច្ចេកទេស​​(អគ្គីសនី មេកានិច អេឡិចត្រូនិច​ បសុវប្បកម្ម ក្សេត្រសាស្រ្ត កែច្នែអាហារ និងជំនាញផ្សេងៗទៀតតាមការចាំបាច់) វិស្វកម្មកុំព្យូទ័រ និងបច្ចេកវិទ្យាព័ត៌មាន តាមរូបភាពការបណ្តុះបណ្តាល និងការអភិវឌ្ឍវិជ្ជាជីវៈសម្រាប់ស្ថាប័នរដ្ឋ និងឯកជន
    • រៀបចំ ធ្វើបច្ចុប្បន្នកម្ម និងចងក្រងក្របខណ្ឌកម្មវិធីបណ្តុះបណ្តាល កម្មវិធីបណ្តុះបណ្តាលលម្អិត និងឯកសារគោលសម្រាប់ការបណ្តុះបណ្តាលតាមប្រព័ន្ធក្រេឌីតលើជំនាញទទួលបន្ទុក
    • រៀបចំ​ផែន​ការ​ និងអភិវឌ្ឍជំនាញវិជ្ជាជីវៈដល់​គ្រូ​ឧទ្ទេស និង​​គ្រូ​បង្រៀន​ជា​ប្រចាំ
    • ស្រាវជ្រាវ ចងក្រង និងធ្វើបច្ចុប្បន្នភាពវិធីសាស្រ្តបង្រៀនថ្មីៗតាមឯកទេសនីមួយៗ
    • រៀបចំ និងធ្វើបច្ចុប្បន្នភាពនូវរាល់សម្ភារៈដែលបម្រើឱ្យការរៀន និងបង្រៀន
    • ស្រាវជ្រាវ និងផលិតសម្ភារឧបទេសសម្រាប់បម្រើឱ្យការរៀន និងបង្រៀន
    • ពិនិត្យតាមដាន និងកែលម្អការរៀន និងបង្រៀនលើ​ជំនាញ​ទទួល​បន្ទុក
    • វាយតម្លៃលទ្ធផលសិក្សារបស់គរុសិស្ស​ គរុនិស្សិត​ ​និស្សិត និងសិក្ខាកាម
    • រៀបចំផែនការអនុវត្តកម្មវិធីបណ្តុះបណ្តាលប្រចាំឆ្នាំ ​និង​ផែនការ​កែលម្អ
    • រៀបចំសហការជាមួយអង្គភាពពាក់ព័ន្ធដើម្បីធ្វើការស្រាវជ្រាវ និងការតាំងពិព័រណ៍អប់រំ
    • គ្រប់គ្រង ចាត់ចែង រៀបចំបំពាក់ និងថែរក្សាសម្ភារៈ ឧបករណ៍​ ប្រព័ន្ធបច្ចេកវិទ្យា សៀវភៅ និង ឯកសារដែលមាននៅក្នុងបន្ទប់រៀន និងទីកន្លែងប្រតិបត្តិ
    • ភ្ជាប់បណ្តាញជាមួយគ្រឹះស្ថាន​អប់រំ ​និង​បណ្តុះ​បណ្តាលនានាៗ ទាំងថ្នាក់ជាតិ តំបន់ និងអន្តរជាតិ
    • ធ្វើរបាយការណ៍សកម្មភាពការងារប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំរបស់ដេប៉ាតឺម៉ង់ តាមកាល កំណត់ជូនថ្នាក់ដឹកនាំមហាវិទ្យាល័យគរុកោសល្យ

 

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist